Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

អ្នក​ជំនាញ​ទេសចរណ៍​ចាត់​ទុក​តម្លៃ​ប័ណ្ណ​ថ្មី​ សម្រាប់​ចូល​ទស្សនា​តំបន់​អង្គរ​ថ្លៃ​ពេក

$
0
0

អ្នកធ្វើការពាក់ព័ន្ធនឹងវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា បានចាត់ទុកការដំឡើងថ្លៃប័ណ្ណសម្រាប់ចូលទស្សនាតំបន់អង្គរ គឺជាការដំឡើងថ្លៃហួសហេតុពេក។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមអ្នកធ្វើការពាក់ព័ន្ធវិស័យទេសចរណ៍នឹងប្រជុំពិភាក្សាគ្នា ដើម្បីដាក់សំណើមួយទៅក្រសួងទេសចរណ៍ពិចារណា។ បើតាមរដ្ឋាភិបាលចំណែកនៃប្រាក់ ដែលបានមកពីការដំឡើងថ្លៃ នឹងបង់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។

លោក ហូរ វណ្ឌី អគ្គលេខាធិការសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី៦ ខែសីហាថា អ្នកដែលធ្វើការក្នុងវិស័យនេះ គាំទ្រឲ្យមានការដំឡើងថ្លៃ ក៏ប៉ុន្តែការដំឡើងថ្លៃនៅពេលនេះ ជាការដំឡើងថ្លៃខ្ពស់ហួសហេតុពេក។ លោកបន្តថា ការដំឡើងថ្លៃសំបុទ្រចូលទស្សនាតំបន់អង្គរនោះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តអ្នកធ្វើអាជីវកម្ម ប៉ះពាល់ដល់អ្នក ដែលជាដៃគូក្នុងការរកស៊ីជាមួយនឹងប្រតិបត្តករទេសចរនៅឯក្រៅប្រទេស និងប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរជាដើម។

លោក ហូរ វណ្ឌី បានថ្លែងប្រាប់ថារាជរដ្ឋាភិបាលមានគម្រោងតាំងពីឆ្នាំ២០០៤មក ក្នុងការដំឡើងថ្លៃ៥ដុល្លារអាមេរិក ប៉ុន្តែមានសំនូមពរឲ្យមានការផ្អាក ឬពន្យារពេល ហើយការពន្យារពេលនោះ បានអូសបន្លាយរហូតដល់១២ឆ្នាំ។

ពេលនេះលោកវណ្ឌីកំពុងតែពិភាក្សាគ្នារកពេលវេលាណាមួយ ដើម្បីប្រជុំដាក់សំណើទៅក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធរអប្សរាដែរ។ លោកក៏បានលើកឡើងដែរថាការចេញសេចក្តីប្រកាសពីការកំណត់ដំឡើងថ្លៃប័ណ្ណចូលទស្សនាតំបន់អង្គរថ្មីនេះមិនដឹងថា តើគ្រឹះស្ថានអង្គរបានទទួលព័ត៌មានជាក់លាក់ពីអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍នេះឬទេ!

នៅថ្ងៃទី០៦ ខែសីហានេះ វិទ្យុបារាំងអន្តរជាតិមិនអាចទាក់ទងសុំការបកស្រាយណាមួយពីក្រសួងទេសចណ៍បានទេជុំវិញបញ្ហានេះឡើយ។

បើតាមសេចក្ដីជូនដំណឹងពីគ្រឹះស្ថានអង្គរកាលពីថ្ងៃទី០៥ ខែសីហា ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ នឹងមានតម្លៃ៣៧ដុល្លារ ប្រភេទទស្សនា៣ថ្ងៃតម្លៃ៦២ដុល្លារ និងប្រភេទ៧ថ្ងៃមានតម្លៃ៧២ដុល្លារ។ នៅក្នុងតម្លៃខាងលើនេះ គ្រឹះស្ថានអង្គរបញ្ជាក់ថា ទឹកប្រាក់២ដុល្លារ នឹងបង់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាសម្រាប់ព្យាបលជំងឺដល់កុមារក្រីក្រកម្ពុជា។ តម្លៃនៃប័ណ្ណចូលទស្សនាខាងលើនឹងចាប់ផ្តើម កែប្រែពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧តទៅ។ គួរជម្រាបជូនថា ប័ណ្ណទស្សនាអង្គរកន្លងមកសម្រាប់ភ្ញៀវបរទេស មានតម្លៃតែ២០ដុល្លារប៉ុណ្ណោះសម្រាប់ទស្សនា១ថ្ងៃ ៤០ដុល្លារសម្រាប់ទស្សនា៣ថ្ងៃ និង៦០ដុល្លារសម្រាប់ការទស្សនា១សប្ដាហ៍។

សូមបញ្ជាក់ជូនថារាជរដ្ឋាភិបាលបានចាប់ផ្តើមគ្រប់គ្រង់ការ លក់ប័ណ្ណចូលទស្សនាអង្គរដោយខ្លួនឯងវិញ ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦មក ដោយបានបង្កើត ឱ្យមានគ្រឹះស្ថានមួយឈ្មោះថា គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦៕

ប្រភព៖ RFI


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>