Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ភ្នំពេញ​កំពុង​តែ​ក្លាយ​ទៅ​ជា​ទីក្រុង​មួយ​មាន​កម្រិត​តម្លៃ​រស់​នៅ​ខ្ពស់ ក្នុង​តំបន់ APAC

$
0
0

ទីក្រុងភ្នំពេញ ត្រូវបានប្រកាសថា មានតម្លៃរស់នៅសម្រាប់ជនបរទេសទាបជាងទីក្រុងបាងកក និងទីក្រុងហ្សាការតា តែបន្តិចប៉ុណ្ណោះ។

7-phnom-penh

ក្នុងពេលបច្ចុប្បន្ននេះ ទីក្រុងភ្នំពេញ បានជាប់ចំណាត់ថ្នាក់ទី៤១ ជាទីក្រុងដែលមានតម្លៃថ្លៃសម្រាប់ជនបរទេស ក្នុងចំណោមទីក្រុង ៥០ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមរបាយការណ៍របស់ ECA International។

ចំណាត់ថ្នាក់នេះ គឺបានកើនឡើងពីលេខ ៤៤ កាលពីឆ្នាំមុន ហើយបានឡើងចំនួន៧លេខ ពីចំណាត់ថ្នាក់ទី ៤៨ កាលពីឆ្នាំ ២០១២។ ការកើនឡើងក្នុងកម្រិតខ្ពស់របស់ក្រុងភ្នំពេញ ត្រូវបានចាត់ទុកថាជារឿងល្អមួយ។

ECA International គឺជាអ្នកនាំមុខលើទីផ្សារក្នុងការផ្តល់ចំណេះដឹង ព័ត៌មាន និងបច្ចេកវិទ្យា ក្នុងការជួយក្រុមហ៊ុននានាអាចធ្វើការប៉ាន់ប្រមាណអំពីតម្លៃ និងការចំណាយសម្រាប់ជនបរទេស ដោយរួមមានទាំងតារាងត្រួតពិនិត្យមើលទីក្រុង ដែលមានតម្លៃថ្លៃជាងគេចំនួន៥០ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងនោះ ការត្រួតពិនិត្យមើលចំនួន៥ឆ្នាំ ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៦ ហើយការត្រួតពិនិត្យមើលរយៈពេល១ឆ្នាំម្តង គឺក្នុងឆ្នាំ ២០១៥ មកដល់ឥឡូវនេះ។

បើទោះជាយ៉ាងណាក៏ដោយ លោក Lee Quane នាយកគ្រប់គ្រងប្រចាំតំបន់របស់ ECA International សម្រាប់អាស៊ី បានបញ្ជាក់ថា ការវិនិច្ឆ័យមើលរយៈពេល១ឆ្នាំនេះ មិនអាចបង្ហាញលម្អិតថា តើប្រទេសមួយនោះនឹងនៅតែរក្សាចំណាត់ថ្នាក់ដដែល កើនឡើង ឬធ្លាក់ចុះនៅឆ្នាំក្រោយៗនោះទេ។

លោក Quane បានថ្លែងតាមទូរស័ព្ទកាលពីថ្ងៃពុធនេះថា ៖ «វាល្អជាង ប្រសិនបើយើងសំឡឹងមើលទៅលើការត្រួតពិនិត្យមើលរយៈពេល៥ឆ្នាំ ជាជាងការត្រួតពិនិត្យមើលរយៈពេល១ឆ្នាំ ដោយការផ្លាស់ប្តូរពីមួយឆ្នាំទៅមួយឆ្នាំ គឺអាស្រ័យទៅលើស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសនោះ»។

លោកបានពន្យល់ថា មានមូលហេតុ ២ ដែលធ្វើឲ្យទីក្រុងភ្នំពេញ បានឡើងចំណាត់ថ្នាក់ខ្ពស់ជាងមុន ទី១ គឺមកពីការពង្រឹងប្រាក់ដុល្លារក្នុងរយៈពេល ១២ ខែនេះ ដែលនាំឲ្យមានការពង្រឹងប្រាក់រៀល និងសេដ្ឋកិច្ចផងដែរ។ នេះគឺដោយសារតែសេដ្ឋកិច្ចដែលប្រើប្រាស់ដុល្លារនៅក្នុងប្រទេសកម្ពុជា។

ទី២ គឺទីក្រុងភ្នំពេញ បានបង្ហាញឲ្យឃើញថា មានការកើនឡើងនៃអតិផរណាទូទៅ រួមមានការចំណាយប្រចាំថ្ងៃ សេវាកម្ម និងការដឹកជញ្ជូន។ នេះបើតាមសម្តីរបស់លោក Qune។ ទិន្នន័យដែលបានមកពី ECA អាចជួយឲ្យក្រុមហ៊ុនធ្វើការព្យាករវិធីសាស្ត្រ ក្នុងការការពារសក្តានុពលការទិញ សម្រាប់បុគ្គលិកជាជនជាតិបរទេសរបស់ពួកគេ។

ផ្អែកទៅលើការត្រួតពិនិត្យរយៈពេល៥ឆ្នាំ ដែលប្រៀបធៀបទីក្រុងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៦ នេះ ទីក្រុង ភ្នំពេញ បានឈានមុខគេក្នុងចំណោមប្រទេសជាដៃគូនៅក្នុងតំបន់ ដោយបានជាប់ចំណាត់ថ្នាក់លេខ ៤១ ហើយប្រទេសឡាវ ជាប់ចំណាត់ថ្នាក់លេខ ៤២ ដែលបានឡើងពីចំណាត់ថ្នាក់លេខ ៤៤ ទីក្រុងហាណូយជាប់ចំណាត់ថ្នាក់លេខ៤៤ ដោយបានឡើងពីលេខ ៥១ ទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ ៤៦ ដោយបានឡើងពីចំណាត់ថ្នាក់លេខ ៥៤។

លោក Quane បានកត់សម្គាល់ដែរថា ៖ «សម្រាប់ទីក្រុងភ្នំពេញ ការកើនឡើងពីចំណាត់ថ្នាក់លេខ ៤៨ មកលេខ ៤១ ក្នុងរយៈពេល ៥ ឆ្នាំ គឺជារឿងល្អមួយ នេះមានន័យថា សិ្ថរភាពសេដ្ឋកិច្ចនៅក្នុងប្រទេសមានលក្ខណៈនឹងនរ»។

ក្នុងការពិនិត្យមើលពីមួយឆ្នាំទៅមួយឆ្នាំបង្ហាញថា ទីក្រុងជាដៃគូរបស់ទីក្រុងភ្នំពេញ មានភាពចម្រុះក្នុងតម្លៃរស់នៅសម្រាប់ជនបរទេស។

ទីក្រុងហាណូយ នៃប្រទេសវៀតណាម មានការកើនឡើងនៃតម្លៃការរស់នៅដោយបានឡើងពីចំណាត់ថ្នាក់លេខ៥០ ក្នុងឆ្នាំ២០១៥ មកចំណាត់ថ្នាក់លេខ៤៦ ក្នុងឆ្នាំ២០១៦។ ក្នុងនោះ តម្លៃនៃទីក្រុងបាងកក ចាប់ផ្តើមមានការថយចុះ ដោយទីក្រុងនេះ បានធ្លាក់ពីលេខ៣៨ ក្នុងឆ្នាំ២០១៥ មកលេខ៣៩ក្នុងឆ្នាំ២០១៦នេះ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>