ក្មេងស្រីតូចម្នាក់បានស្លាប់យ៉ាងអាណោចអាធម បន្ទាប់ពីទទួលរងនូវអំពើរំលោភបំពានផ្លូវភេទ, ធ្វើទារុណកម្ម និងចាក់ដោតជាមួយម្ជុលចំនួន ៧ ដើម ជាផ្នែកនៃពិធីសាសនា «ធ្មប់» មួយ ។
ក្មេងស្រីអាយុ ៣ ឆ្នាំ ម្នាក់ មកពីស្រុក Bankura ខេត្ត West Bengal ប្រទេសឥណ្ឌា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅ Kolkata ដោយម្តាយរបស់នាង ប៉ុន្តែ ឥឡូវនេះ នាងបានស្លាប់ហើយ ដោយសាររងរបួសធ្ងន់ធ្ងរពេកពុំអាចជួយសង្គ្រោះបាន ។
ក្រុមគ្រូពេទ្យបានរកឃើញមានម្ជុលចំនួន ៧ ដើម ត្រូវបានបញ្ចូលទៅក្នុងពោះរបស់នាង ។ ហើយនាងក៏មានរបួសបាក់ដៃផងដែរ ។
ក្មេងស្រីនេះដែលមានឈ្មោះ Supriya Goswami បានស្លាប់ដោយសារជំងឺរលាកសួត និងមេរោគចូលក្នុងឈាមធ្ងន់ធ្ងរ ថ្វីបើក្រុមគ្រូពេទ្យបានវះកាត់យកចេញម្ជុលទាំងនោះក្តី ។
India Tody បានរាយការណ៍ថា Sanatan Thakur បានជួលម្តាយរបស់កុមារីរងគ្រោះធ្វើជាកម្មករបំរើការងារក្នុងផ្ទះ ហើយប្រើកូនជាតុក្កតា Voodoo ។
មានម្ជុលចំនួន ៧ ដើម ត្រូបានរកឃើញនៅក្នុងខ្លួនរបស់ក្មេងស្រីរងគ្រោះ ។
ដំបូង គ្រូពេទ្យនិយាយថា ពួកគេពុំអាចយកចេញវត្ថុទាំងនោះបានទេ ដោយខ្លាចក្រែងបង្កការខូចខាតបន្ថែមចំពោះរាងកាយរបស់នាង ។
របាយការណ៍ប៉ូលីសបានបង្ហាញថា អតីតអ្នកយាមផ្ទះ Sanatan Thakur ដែលមានវ័យពាក់កណ្តាលអាយុ ៥០ ឆ្នាំ បានអនុវត្ត voodoo និង «ធ្មប់» ។
របាយការណ៍បន្ថែមថា បុរសរូបនេះបានបំពារបំពានរាងកាយក្មេងស្រីអាយុ ៣ ឆ្នាំ ដើម្បីអនុវត្តអំពើធ្មប់តែម្តង ៕