Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ដំណើររឿង​ពិតរបស់មេឆ្កែ១ក្បាល ប្រាប់ថាមនោសញ្ចេតនារបស់ម្តាយចំពោះកូនពិតជាធំធេង និងជ្រាលជ្រៅដូច….សាគរល្វឹងល្វើយ (មានវីដេអូ)

$
0
0

​ថ្មីៗ​នេះ នៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ Villalobos Rescue Centen នា​ប្រទេស​អេ​ស្ប៉ា​ញ គេ​បានទទួល​ដំណឹង​ពី​ឆ្កែ​ញី​អនាថា​១​ក្បាល ។ ពួកគេ​ប្រញាប់​ចុះទៅពិនិត្យ ក៏​ឃើញ​វា​ជា​មេ​ឆ្កែ​ទើប​បង្កើតកូន​រួច ។​

​កន្សោមដោះ​របស់​វា​តឹង​ណែន បញ្ជាក់ថា វា​ពុំបាន​បំបៅកូន​មួយរយៈ​ហើយៗ តាម​ស្មាន វា​ដើរទៅ​តំបន់​នោះ ប្រាកដជា​កូនៗ​របស់​វា​ស្ថិតនៅ​ក្នុងផ្ទះ​ណាមួយ​ដែល​វា​ពុំ​អាច​ប្រាស្រ័យ​បាន ។​

​តាម​ការស្រាវជ្រាវ​ប្រមូល​ព័ត៌មាន​ដ៏​លំបាក ទើប​ដឹងថា ឆ្កែ​នេះ​ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់ ដែល​ថ្មីៗ​នេះ​ត្រូវបាន​ចាប់ខ្លួន​ដាក់ពន្ធនាគារ ហើយ​អ្នក​ដែល​ជ្រក​ក្រោម​ដំបូលផ្ទះ​ជាមួយ ពុំ​ចូលចិត្ត​ចិញ្ចឹម​ឆ្កែ ។​

​ពួកគេ​បាន​នាំ​វា​ទៅកាន់​ផ្ទះ​នោះ តែ​ម្ចាស់ផ្ទះ​ពុំ​ព្រម​ឲ្យ​ចូល ធ្វើ​ឲ្យ​ពួកគេ​បង្ខំចិត្ត​បញ្ចុះបញ្ចូល​មេ​ឆ្កែ (​តាម​បច្ចេកទេស​) ដើម្បី​យក​វា​ទៅកាន់​កន្លែង​ពួកគេ​សិន រង់ចាំ​រិះរក​មធ្យោបាយ​បញ្ចុះបញ្ចូល​ឲ្យ​អ្នកផ្ទះ​នោះ​ប្រគល់​កូន​ឆ្កែ​ឲ្យ​មេ​វា​វិញ ។​

​ចុងក្រោយ ម្ចាស់ផ្ទះ​ក៏​យល់ព្រម​ប្រគល់​កូន​ឆ្កែ​ឲ្យ ក្នុងនោះ​មាន​ឆ្កែ​២​ក្បាល​សុខភាព​មាំមួន ព្រោះ​បាន​អាហារ​គ្រប់គ្រាន់ និង​២​ក្បាល​ទៀត ដែល​អ្នកផ្សេង (​ក្នុងផ្ទះ​) នេះ​ចិញ្ចឹម តែ​ស្គមស្គាំង​ព្រោះ​គ្មាន​អាហារ​គ្រប់គ្រាន់ ។​

​គ្រាន់តែ​ឃើញ​ភ្នាក់ងារ​សង្គ្រោះ នាំ​កូនៗ​របស់​វា​មកដល់​ភ្លាម ឆ្កែ​ញី​ទ្រាំ​ពុំបាន​ស្ទុះស្ទារ​រត់​សំដៅ​កូន​ភ្លាម ហើយ​ប្រញាប់​ឲ្យ​កូនៗ​របស់​វា​បៅ ។​

​ទិដ្ឋភាព​នេះ ធ្វើ​ឲ្យ​មនុស្ស​ដែល​នៅ​ចិត​នោះ រំភើបចិត្ត​ឡើង​ស្រក់​ទឹកភ្នែក ។​

​ពួកគេ​ថាៈ «​អ្នក​ទាំងឡាយ​គួរ​គប្បី​យល់ថា ទោះបី​ពួកវា​ជា​សត្វ​តិរច្ឆាន​ក្តី តែ​វា​ក៏មាន​មនោសញ្ចេតនា​ដែរ​! ហើយ​មនោសញ្ចេតនា​ម្តាយ​-​កូន ត្រូវបាន​ធម្មជាតិ​តាក់តែងឡើង​ពុំ​សំរាប់តែ​មនុស្ស​ទេ​!» ៕​


Viewing all articles
Browse latest Browse all 7971

Trending Articles