Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ស្រ្តីចំណាស់ស្លាប់ទៅបន្សល់ទុកកាតឥណទាន៣ឲ្យកូន​ តែពុំមានអ្នកណាម្នាក់ដឹងលេខសម្ងាត់ គ្រាចៅស្រីកំព្រាម្នាក់និយាយមួយឃ្លាធ្វើឲ្យពួកគេអៀនខ្មាសមួយជីវិត

$
0
0

៣០ ឆ្នាំ កន្លង​ហើយ ដែល​ស្ត្រី​ចំណាស់​រូបនេះ​បាន​ប្រកប​របរ​អេតចាយ ដើម្បី​ចិញ្ចឹម​បីបាច់​កូនប្រុស​ស្រី​៣​នាក់ ឲ្យ​បាន​រៀនសូត្រ រៀបការ ព្រមទាំង​ទិញ​ផ្ទះ​ឲ្យ​ម្នាក់​១​ខ្នង ។ ប៉ុន្តែ គាត់​សុខចិត្ត​បន្ត​រស់នៅ​ផ្ទះ​កញ្ចាស់​ពីមុនមក​ដដែល ។​

… ២​ថ្ងៃ​មកហើយ គាត់​ពុំ​បរិភោគបាន​អ្វី​ទាំងអស់ វា​ហាក់​ដល់​វេលា​…. គាត់​សង្ឃឹមថា កូនៗ​អាចមក​សួរសុខទុក្ខ​គាត់ ព្រោះ​គិតថា ពុំ​ទ្រាំ​ផុត​យប់​នេះ​… ។ គាត់​បាន​ទូរស័ព្ទ​ទៅ​កូនៗ​ទាំង​៣ តែ​ពុំបាន​ជួប ព្រោះ​ពួកគេ​ខ្លះ​បិទ​ទូរស័ព្ទ ខ្លះទៅ​ក្រៅ​តំបន់​សេវា ។ គាត់​បាន​ចុច​ហៅ​ពុំ​ឈប់ឈរ​…. ។​

​ក្រោយពី​ទាក់ទង​ពុំបាន​សោះ ស្ត្រី​ចំណាស់​នេះ ក៏​សម្លឹង​ទៅកាន់​ទី​ឆ្ងាយ​…. ទឹកភ្នែក​ហូរ​រមៀល​ធ្លាក់​លើ​ផ្ពា​ល់​ជ្រីវជ្រួញ​របស់គាត់ ។ គាត់​ពុំ​ខ្លាច​ស្លាប់​ទេ​! តែ​ខ្លាច​ពុំបាន​ប្រាប់​លេខ​សម្ងាត់​នៃ​កាត​ឥណទាន​ចំនួន ៣ ដែល​ទុក​ឲ្យ​កូន​ទាំង​៣​នាក់ ។​

​ព្រឹក​ថ្ងៃ​បន្ទាប់ អ្នកជិតខាង​បានឮ​ស្នូរ​ព្រូស​ពុំ​ឈប់​របស់​សុនខ​ដែល​តែង​នៅក្បែរ​គាត់ ។ ពួកគេ​សង្ស័យ ក៏​នាំគ្នា​ទៅ​មើល – លោកយាយ​បាន​ផុតដង្ហើម​បាត់ទៅហើយ ។ ពួកគេ​ចាត់ចែង​ឲ្យ​តាម​កូនៗ​មក​ធ្វើបុណ្យ ។ កូន​ទាំង​៣​បាន​ត្រឹម​យំ​បោក​ខ្លួន​ជុំវិញ​ក្តារ​មឈូស ព្រោះតែ​អ្វីៗ​បាន​….​កន្លងផុត ។​

​ពេលធ្វើ​បុណ្យសព​ឲ្យ​ម្តាយ​រួច ៣ នាក់​បងប្អូន​នាំគ្នា​លក់​ចោល​របស់របរ​ទាំងអស់​ដែល​ម្តាយ​បន្សល់ទុក ។​

​រួចរាល់ ក៏​នាំគ្នា​ទៅ​បើក​លុយ ទើប​ដឹងថា ខ្លួន​ពុំ​ដឹង​ពី​លេខ​សម្ងាត់ ។ ក៏​ពិភាក្សាគ្នា «​ប៉ាន់ស្មាន​» រក​លេខ​ផ្សេងៗ លេខ​ទូរស័ព្ទ លេខ​អត្តសញ្ញាណប័ណ្ណ​…. តែ​ខុស​ទាំងអស់ ។​

​ឃើញ​សភាព​បែបនេះ ចៅ​កំព្រា​ដែល​នៅ​ជាមួយ​យាយ បាន​សួរថាៈ «​យ៉ាងម៉េច​! ពូ​មីង​ចង់ដឹង​លេខ​សម្ងាត់​មែន​ទេ​?» កូន​ទាំង​៣​ឆ្លើយ​ព្រមៗ​គ្នា «​ពិតមែន​! តើ​លេខ​អ្វី​?» ។​

​ចម្លើយៈ វា​ជា​ថ្ងៃ​ដែល​នាំ​ឲ្យ​មាន​ពួក​ពូ​មីង​ហ្នឹង​ណា៎​! អ្នក​ទាំង​៣​បន្ត​ប្រកែក​គ្នា​ពីៈ ថ្ងៃបុណ្យ​កំណើត​របស់​ស្ត្រី​ជា​ម្តាយ​! ៕​

 


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>