Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ការបាន១ខែ​ប្រពន្ធ​ «ផ្ទុះទម្ងន់» ​បន្ថែម ៨ គ.ក្រ ប្តីភ័យពេក «ព្យួររ​ង្វាន់» ​៥០០០ ដុល្លារ ប្រសិន​រ​ង្វង់ចង្កេះ​នៅត្រឹម ៦០ សង់ទីម៉ែត្រ

$
0
0

​ទើប​រៀបការ​បាន​១​ខែ​សោះ តែ​ភរិយា​លោក ជិ​ញ នៅ​វៀតណាម បាន​ឡើង​ទម្ងន់​បន្ថែម ៨ គីឡូក្រាម ធ្វើ​ឲ្យ​ទ្រលុកទ្រលន់​ជ្រុល ។ ដោយ​បារម្ភ​ពេក ពុំ​ដឹង​ធ្វើ​ដូចម្តេច ក៏​សម្រេច​បបួល​ភរិយា​ធ្វើ​កិច្ចសន្យា​មួយ ។ តាម​នោះ បើ​ភរិយា​បញ្ចុះទម្ងន់​ធ្វើយ៉ាងណា​ឲ្យ​រង្វង់​ចង្កេះ​នៅត្រឹម ៦០ សង់ទីម៉ែត្រ នឹង​ទទួលបាន​រង្វាន់ ៥០០០ ពាន់​ដុល្លារ ។​

​លោក​បាន​សរសេរ​នៅលើ​ទំព័រ Facebook របស់ខ្លួន​ថាៈ ពួកគេ​រៀបការ​នៅ​ខែឧសភា ហើយ​១​ខែក្រោយ​ប៉ុណ្ណោះ ប្រពន្ធ​លោក​បាន​កើន​ទម្ងន់​ពី ៤៣ គ​.​ក្រ ដល់ ៥១ គ​.​ក្រ ធ្វើ​ឲ្យ​ចង្កេះ​ឡើង​មូលក្លំ​ប៉ុន «​ពោះ​» ទោះបី​ពុំទាន់​មានកូន​ម្នាក់​ក៏ដោយ ។​

​លោក​ក៏បាន​ចែករំលែក​បន្តថាៈ មុននេះ ភរិយា​លោក​បរិភោគ​អាហារ​បួស ទើប​នាង​ស្វែ​ល​តែត្រឹម ៤៣ គ​.​ក្រ ប៉ុណ្ណោះ ហើយ​កំណើន​ទម្ងន់​មួយផ្នែក​ក៏​ដោយសារ​រូបលោក ព្រោះ «​តាំងពី​ស្រឡាញ់គ្នា ខ្ញុំ​តែង​បបួល​នាង​ទៅ​បរិភោគ​អាហារ​ឆ្ងាញ់ៗ »​ទើប​ទម្ងន់​លោត​លឿន ។ ម្យ៉ាងទៀត ក្រោយពេល​រៀបការ ខ្ញុំ​ក៏​តែង​ធ្វើ​ម្ហូប​ក៏ដូចជា​បំរុង​ទុក​ចំណី​ឆ្ងាញ់ៗ​ដែល​នាង​ពុំ​អាច «​ទប់ចិត្ត​» បាន ។​

​លោក​ថាៈ ក្រោយ​ចុះកិច្ចសន្យា ភរិយា​របស់លោក​បរិ​ភោគ​ភាគច្រើន​ផ្លែឈើ​ជំនួស​បាយ ទោះបីជា​លោក​ប្រឹង​ចម្អិន និង​លើក​អាហារ​ដាក់​ពេញ​តុ​ក្តី ។​

​ចំណែក​ភរិយា​ក៏​ឲ្យ​ដឹងថា នាង​ប្តេជ្ញា​ចាប់យក​រង្វាន់​ឲ្យ​បាន ។ ម្សិលមិញ ខ្ញុំ​ហូប​ផ្លែ​ប៉ោម ខណៈពេល​ប្តី​ខ្ញុំ​គាត់​ហូប​សាច់ ។ ឃ្លាន​ណាស់​! តែ​ត្រូវ​ប្រឹង ។​

​យ៉ាងណាក៏ដោយ លោក ជិ​ញ ប្រាប់​ផងដែរ​ថា ទោះ​ភរិយា​ធាត់ ឬ ស្គម ក៏​គាត់​នៅតែ​ស្រឡាញ់​ដែរ គ្រាន់តែ​បារម្ភ​ខ្លាច​ធាត់ នាំ​ឲ្យ​មាន​ជំងឺ​ដ​ង្កា​ត់ ទើប​នឹកឃើញ​ធ្វើបែបនេះ ដើម្បី​ជំរុញ​ទឹកចិត្ត​ប៉ុណ្ណោះ ៕​


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>