យោងនៅគណនីហ្វេសប៊ុករបស់អ្នកនាង យុគ ចិន្តា បានបង្ហោះសារស្តីពីអារម្មណ៍នាង ក្រោយពេលដែលត្រូវបាត់បង់ដៃគូពិធីករដ៏ឆ្នើម គឺលោកអ៊ិត សេដ្ឋា ខណៈបានចាត់ទុកលោកជាប្រុសរបស់អ្នកនាងនោះ ។
អ្នកនាងយុគ ចិន្តា បាននិយាយរៀបរាប់ថា «នាងខ្ញុំនៅតែមានអារម្មណ៍សោកសង្វេកពីមរណៈភាពរបស់បងប្រុស អ៊ិត សេដ្ឋា ថ្វីត្បិតតែពេលនេះ នាងខ្ញុំកំពុងស្នាក់នៅក្រៅប្រទេសក៏ដោយ ហើយស្របពេលដែលបងប្អូនប្រជាជនខ្មែរ នឹងមិត្តសិល្បករទាំងអស់កំពុងតែរួមគ្នាជួយចាត់ចែងកម្មវិធីបុណ្យរបស់គាត់នៅឯប្រទេសកម្ពុជា នាងខ្ញុំយុគចិន្តាក៏មានកម្មវិធីរៃអង្គាសបច្ច័យពីបងប្អូនខ្មែរ ដែលរស់នៅឯសហរដ្ឋអាមេរិក ក្នុងរដ្ឋ Lowell នៃទីក្រុង Massachusetts ដូចជាថ្ងៃម្សិលមិញទី06/06/2017 នាងខ្ញុំបានរៀបចំកម្មវិធីបុណ្យលក្ខណៈគ្រួសារមួយ ដើម្បីប្រមូលបច្ច័យយកមកសំរាប់ជួយដល់ក្រុមគ្រួសារសពលោក អ៊ិត សេដ្ឋា ដែលបានប្រារព្ធធ្វើនៅគេហដ្ឋានលោក យុត្តិនឹងភរិយា ហើយនាងខ្ញុំនឹងបន្តរការធ្វើកម្មវិធីបុណ្យរៃអង្គាសបច្ច័យនេះបន្តរទៀតនៅថ្ងៃទី12នឹង14ខែមិថុនានេះនៅរដ្ឋ Texas នៃទីក្រុង Houston សហរដ្ឋអាមេរិក អាស្រ័យហេតុនេះសូមបងប្អូនខ្មែរដែលរស់នៅរដ្ឋ Texas នឹងបណ្តារដ្ឋផ្សេងៗទៀតដែលមានសទ្ធាចិត្តចង់ចូលជាបច្ច័យជួយដល់ក្រុមគ្រួសារសពលោក អុិត សេដ្ឋា អាចទំនាក់ទំនងតាមលេខទូរស័ព្ទ 8323510241 ដើម្បីសួរពត៌មានលំអិតអំពីកម្មវិធីបុណ្យនឹងទីកន្លែងប្រារព្ធពិធី ហើយបច្ច័យដែលប្រមូលបានទាំងអស់នាងខ្ញុំនឹងយកត្រលប់ទៅប្រទេសកម្ពុជាវិញនៅថ្ងៃទី15/06/2017 ខាងមុខនេះ ដើម្បីប្រគល់ជូនដល់ក្រុមគ្រួសារនៃសព លោក អុិត សេដ្ឋា សូមគោរពថ្លែងអំណរគុណចំពោះសន្តានចិត្តសប្បុរសរបស់អស់លោកអ្នក ដោយក្តីគោរពពីចំងាយពីនាងខ្ញុំយុគ ចិន្តា » ។


