Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ចំណងទាក់ទង​​ដ៏អាថ៌កំបាំង​​នៃតំបន់​ដែលជើងហោះហើរ​ MH370 របស់ម៉ាឡេស៊ី​ និងជើង​ហោះ​ហើរ​របស់យន្តហោះ​មីយ៉ាន់ម៉ាជួបគ្រោះថ្នាក់​ម្សិលមិញ​ កំពុងអង្រួនពិភពវិទ្យាសាស្ត្រ

$
0
0

តំបន់​ដែល​យន្តហោះ​យោធា​របស់ មី​យ៉ាន់​ម៉ា ជួប​គ្រោះថ្នាក់​ស្ថិតនៅ​ពុំ​ឆ្ងាយ​ពី​ទីតាំង​ដែល MH370 មាន​វត្តមាន​ចុងក្រោយ​លើ​រ៉ា​ដា មុនពេល​បាត់ស្រមោល​មកទល់​បច្ចុប្បន្ន​នេះ ។​

​យន្តហោះ​យោធា Y- 8F-200 របស់​មី​យ៉ាន់​ម៉ា ដែល​ផ្ទុក​មនុស្ស​ជាង ១២០ នាក់ បាន​បាត់​ខ្លួន​នៅ​ថ្ងៃទី​៧ មិថុនា លើ​សមុទ្រ Andaman ខណៈពេល​កំពុង​ហោះហើរ​ពី​ប្រជុំជន Myeik ភាគខាងត្បូង មី​យ៉ាន់​ម៉ា ទៅកាន់​ទីក្រុង Yangon ស្ថិតនៅ​ប៉ែក​ខាងជើង ។ កងទ័ព​មី​យ៉ាន់​ម៉ា ឲ្យ​ដឹងថា ទីតាំង​យន្តហោះ​បាត់​ទំនាក់ទំនង​ស្ថិតនៅ​ចម្ងាយ​ពី​ទីក្រុង Davei ប្រមាណ ៣២ គីឡូម៉ែត្រ ទិស​ខាងលិច ។​

AP ឲ្យ​ដឹងថា តំបន់​ដែល​យន្តហោះ Y-8F-200 បាត់​ទំនាក់ទំនង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៧០០ គីឡូម៉ែត្រ ទិស​ខាងជើង ដែល​ជើងហោះហើរ MH370 របស់​ម៉ាឡេស៊ី មាន​វត្តមាន​លើ​រ៉ា​ដា​ចុងក្រោយ មុន​បាត់ស្រមោល​ទល់​បច្ចុប្បន្ន ។​

​គួរ​រំលឹក​ឡើងវិញ​ថា MH370 ផ្ទុក​មនុស្ស ២៣៩ នាក់ បាន​បាត់ស្រមោល​តាំងពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៤ ខណៈពេល​ហោះហើរ​ពី Kuala Lampur (​ម៉ាឡេស៊ី​) ឆ្ពោះទៅកាន់​ទីក្រុង​ប៉េកាំង ។ គេ​បាន​បើក​យុទ្ធនាការ​ស្វែងរក​វា​អស់​រយៈពេល ៣ ឆ្នាំ តែ​ពុំមាន​លទ្ធផល​ជា​វិជ្ជមាន ។​

​ថ្ងៃនេះ មី​យ៉ាន់​ម៉ា ប្រកាសថា​បាន​រកឃើញ​សាកសព​មួយចំនួន នៅ​ចម្ងាយ​ពី​ប្រជុំជន Launglon ប៉ែក​ខាងត្បូង​ប្រមាណ ៣៥ គីឡូម៉ែត្រ ។ គេ​ក៏​នៅបាន​រកឃើញ​កង់​មួយ​របស់​យន្តហោះ Y-8F-200 ផលិត​ដោយ​ចិន អាវ​ពោង​សង្គ្រោះ និង​របស់របរ​មួយចំនួនទៀត ។​

​ក្រៅពី​ការបាត់​ចេញពី​រ៉ា​ដា​នៅ​គោលដៅ​កៀក​គ្នា (៧០០ គីឡូម៉ែត្រ ពុំជា​ឆ្ងាយ​ប្រៀប​នឹង​ល្បឿន​យន្តហោះ​ទេ​) នោះ អាកាសធាតុ​ពេល​យន្តហោះ​ទាំងពីរ​ជួប​គ្រោះថ្នាក់​ក៏​ល្អប្រសើរ ពុំមាន​ព្យុះភ្លៀង​ទេ ។​

​អ្នកវិទ្យាសាស្ត្រ​កំពុង​ចោទ​សំណួរ​ថា មាន​អ្វី​ស្ថិតនៅ​ពីក្រោយ​គ្រោះថ្នាក់​ទាំងពីរ​លើក​នេះ ដែល​ក្នុងនោះ MH370 គឺ​បាត់ស្រមោល​សូន្យឈឹង​តែម្តង ៕


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>