រឿង «ផឹកឈាមស្បថ» ហាក់ដូចជាមានតែក្នុងរឿងប្រលោមលោក ប៉ុន្តែ គូស្នេហ៍ជនជាតិអ៊ីតាលី១គូនេះ គឺ Denis Alberto និង Ilaria បែរជាជ្រើសរើសវិធីនេះ ដើម្បីបញ្ជាក់ក្តីស្នេហារបស់ពួកគេ ។
Denis Alberto អាយុ ៣០ ឆ្នាំ ជួប Ilaria អាយុ ២០ ឆ្នាំ តាមហ្វេសប៊ុក ៣ ឆ្នាំ មុន ពេលគេស្វែងរកអ្នកជួយសម្តែងសៀក ។ ស្នេហាបានចាប់ផ្តើមពីពេលនោះមក ហើយមកទល់សព្វថ្ងៃ ពួកគេត្រូវបានប្រសិទ្ធនាមជា «គូស្នេហ៍ខ្មោចឆៅ» ដោយសាររបៀបបង្ហាញក្តីស្រឡាញ់នោះជាការបង្ហាញភាពផ្សារភ្ជាប់ ។
គូស្នេហ៍នឹងបូមឈាមពីរាងកាយដោយសឺរ៉ាំង និងម្ជុល, បន្ទាប់មក ផឹកឈាមជាមួយគ្នាពីបំពង់គ្រីស្តាល់ ។
«ពួកយើងផឹកឈាម ដើម្បីធ្វើឲ្យថ្មីស្នេហារបស់ខ្លួន, និមិត្តរូបមួយរបស់ភាពផ្សារភ្ជាប់ ដូចជាប្តីប្រពន្ធពក់ចិញ្ចៀនរៀបការដូច្នោះដែរ», Denis និយាយ ។
Denis ផឹកឈាមរបស់សង្សារតិចជាង ព្រោះបារម្ភការបាត់បង់ឈាម នឹងធ្វើឲ្យសម្រស់របស់ Ilaria ។ គូស្នេហ៍ដ៏ចម្លែកនេះថែមទាំងទៅសំលៀងឆ្មេញឲ្យមុតស្រួច ដើម្បីឈានទៅជិតសុបិន្ត «ខ្មោចឆៅពិតប្រាកដ» ៕