«រាជនីខ្យាដំរី» ក៏ជាស្ត្រីតែម្នាក់គត់រក្សាឯតទគ្គកម្ម Guinness ពិភពលោក២លើក នៅប្រទេសថៃ ។ Kanchana Kaetkaew ត្រូវបានប្រសិទ្ធនាមថា «រាជនីខ្សាដំរី» ដោយសារសមត្ថភាពសម្តែងរួមគ្នាជាមួយពពួកសត្វដ៏គ្រោះថ្នាក់បំផុតលើផែនដី ។ ថ្មីៗនេះ នៅឧស្យានកំសាន្តមួយ នៅទីក្រុងទេសចរណ៍ប៉ាតាយ៉ា នាង Kanchana បានសម្តែងឈុតធ្វើឲ្យមនុស្សជាច្រើន «គាំងបេះដូង» ។
ដើម្បីសម្តែងឈុតដ៏ព្រឺព្រួចនេះ Kanchana បានឲ្យសត្វខ្យាដំរីរាប់សិបក្បាលវារលើមុខ ដោយមិនបង្ហាញអារម្មណ៍ភ័យខ្លាចអ្វីទាំងអស់ ។
Kanchana បច្ចុប្បន្ន រក្សាឯតទគ្គកម្ម Guinness ដោយសារធ្លាប់ញាត់ខ្យាដំរី១ក្បាលចូលមាត់ ទុកក្នុងរយៈពេល ៣ នាទី ២៨ វិនាទី ។ នាងជានារីថៃតែម្នាក់គត់ បច្ចុប្បន្នរក្សាឯតទគ្គកម្ម Guinness ពិភពលោក ២ ។
ឯតទគ្គកម្មទី២របស់ Kanchana គឺរស់នៅ ៣៣ ថ្ងៃ ជាមួយសត្វខ្យាដំរី ៥០០០ ក្បាល ក្នុងផ្ទះកញ្ចក់ ១២ ម៉ែត្រការ៉េ ។
ពិភពធម្មជាតិមានប្រមាណ ២០០០ ពូជសត្វខ្យាដំរី និង ៤០ មានពិសគ្រប់សម្លាប់មនុស្សបាន ៕