លោក Chan Sophea អតីតអ្នករចនាទំព័រកាសែតខ្មែរស្ថាបនា និងជអតីតនិពន្ធនាយករងកាសែត «វរជនខ្មែរ» និងក៏ជាអ្នកថតរូបដ៏ល្បីល្បាញមួយរូប របស់ @homephotography បានទទួលមរណៈភាពហើយ កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ នេះ ដោយជំងឺរលាកពោះវៀនធំធ្ងន់ធ្ងរ ។
លោក Chan Sophea ហៅ CPhea Image គឺជាសិល្បៈអ្នកថតរូបម្នាក់ដែលស្នាដៃរបស់គាត់ ត្រូវបានទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស គឺគាត់ជាអ្នកថតរូប និងកែសម្រួលរូបថតដ៏ចំណាន។ គាត់ក៏ជាស្ថាបនិក The Ring Wedding Photography ផងដែរ។ ស្នាដៃរូបថតរបស់គាត់ត្រូវបានមជ្ឈដ្ឋានអ្នកចូលចិត្តវិស្ស័យថតរូបទូទាំងប្រទេសស្ងើចសរសេីរថា មានគុណភាពខ្ពស់។
ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក CPhea Image ផងដែរ ដែលទទួលមរណៈភាពចោលប្រពន្ធកូនទាំងនៅវ័យក្មេងបែបនេះ ៕ ដោសារមានមិត្តភ័ក្តគាត់ខ្លះចង់ចូលបុណ្យ សូមទក់ទងលេខប្រពន្ធគាត់ 098 99 49 49 សូមអរគុណ
នេះស្នាដៃមួយ ក្នុងចំណោមស្នាដៃជាច្រើននៃសិល្បះថតរូបរបស់លោក ភា