Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

បុរសម្នាក់អះអាងអាចទាយពីអនាគតរបស់ស្រ្តីម្នាក់ តាមរយៈវិធីសាស្រ្ត «ដ៏ព្រឺខ្លួន» ស្ទាបច្របាច់ដើមទ្រូង (មានវីដេអូ)

$
0
0

បុរស​ចំណាស់​ម្នាក់​មកពី​ប្រទេស​ចិន ដែល​ត្រូវបាន​ជឿថា​ជា​គ្រូទាយ​ដ៏​អាថ៌កំបាំង​ម្នាក់ បាន​កំពុង​បង្ក​ការភ្ញាក់ផ្អើល​ជាខ្លាំង តាមរយៈ​វិធីសាស្ត្រ​ចម្លែក «​មិន​សមរម្យ​» នៃ​ការ​ទស្សន៍ទាយ​ពី​អនាគត​ស្រីៗ​…. តាមរយៈ​ការ​ស្ទាប​សុដន់ ។​

​យ៉ាងណាមិញ វីដេអូ​នៃ​វិធីសាស្ត្រ​ទស្សន៍ទាយ​មិនធម្មតា​របស់​បុរស​នេះ ក៏ត្រូវ​បាន​បង្ហោះ​ជា​លើកដំបូង​ផងដែរ ដោយ​អ្នកប្រើប្រាស់​ម្នាក់​ឈ្មោះ Xiao Yuwen នៅលើ​គេហទំព័រ​ចិន Miaopia ។​

​តាមរយៈ​វីដេអូ បង្ហាញ​ឲ្យ​ឃើញ​បុរស​រូបនេះ​បានដៃ​ម្ខាង​កាន់​ឈើច្រត់​របស់គាត់ និង​ដៃ​ម្ខាង​ទៀត​កំពុង «​សប្បាយ​ក្រៃ​» នឹង​ដើមទ្រូង​ស្រី​ស្អាត​ម្នាក់ ខណៈ​មនុស្ស​ជាច្រើន​បានមក​ចោមរោម​មើល​ព័ទ្ធជុំវិញ ពី​សកម្មភាព​ទស្សន៍ទាយ​របស់​គ្រូ​ចម្លែក​នេះ ។​

​គួរ​បញ្ជាក់ថា ការ​ទស្សន៍ទាយ​តាមរយៈ​មើល​បាតដៃ ឬ ផ្ទៃមុខ​, ឬ តាមរយៈ​ទំរង់​ផ្សេងទៀត គឺជា​ផ្នែក​មួយ​នៃ​វប្បធម៌​ប្រពៃណី​ចិន តាំងពី​សម័យបុរាណ​មក រហូតមកទល់​សម័យ​ទំនើប​បច្ចុប្បន្ននេះ ។​

​ជាក់ស្តែង ការមើល​ពី​បុគ្គលិកលក្ខណៈ​របស់​ស្ត្រី តាមរយៈ «​ដើមទ្រូង​» ត្រូវបាន​អនុវត្ត​នៅក្នុង​ប្រទេស​ដទៃទៀត ។ វិធីសាស្ត្រ​ទស្សន៍ទាយ​នៅក្នុង​ប្រ​ទស​អេ​ស្ប៉ា​ញ ដែល​ត្រូវបាន​ហៅថា Sternomancy ត្រូវបាន​អនុវត្ត​តាមរយៈ​ការសង្កេត​អង្រុន​ដើមទ្រូង​ស្រី្ត ។ រីឯ​នៅក្នុង​ប្រទេស​ជប៉ុន​វិញ មាន​ឈ្មោះថា “nyuurin uranai” ត្រូវបាន​មើល​ពី​បុគ្គលិកលក្ខណៈ​របស់​បុគ្គ​ល​ម្នាក់ តាមរយៈ​ការមើល​ទម្រង់ ឬ ពណ៌​ចុង​សុដន់ ។​

​ប្រិយមិត្ត ចុះ​ចំណែក​បុរស​នេះ​វិញ តើ​គាត់​ជា​គ្រូទាយ​ពិតប្រាកដ ឬ ក្លែងក្លាយ ?​


Viewing all articles
Browse latest Browse all 7971

Trending Articles