តាម Daily Mail នាពន្ធនាគារមួយនៅប្រទេសប្រេស៊ីល បានកើតឡើងនូវហេតុការណ៍មួយដែលពិបាកនឹកស្មានដល់ ។ វាអាចជាមេរៀនពិសោធន៍មួយ ។ រឿងហេតុគឺ …នៅថ្ងៃមួយនោះ អនុរក្សកំពុងដើរល្បាត ស្រាប់តែប្រទះឃើញស្ត្រីចំណាស់ដ៏ចម្លែកម្នាក់ ។ តាមការចងចាំនោះ ក្នុងពន្ធនាគារពុំមានស្ត្រីវ័យចំណាស់ដូចគាត់ ហើយថ្ងៃនេះ ក៏ពមានអ្នកមកសួរសុខទុក្ខណា ដែលមានវ័យស្របាលគាត់ផងដែរ ។ ម្យ៉ាងទៀត ដោយសង្ស័យលើកម្ពស់ប្លែករបស់ស្រីចំណាស់រូបនេះ អនុរក្សក៏ស្រែកហៅ ប៉ុន្តែ ភ្លាមៗនោះ ស្រាប់តែគាត់ «បោល» យ៉ាងលឿន ។
ក្រោយពេលដេញចាប់បាន ធ្វើការត្រួតពិនិត្យ ទើបដឹងថា ស្ត្រីចំណាស់រូបនេះ តាមពិតជា «បុរស» ដែលក្លែងបន្លំ ។ នៅខ្វះតែបន្តិចប៉ុណ្ណោះ ជននេះនឹងចេញផុតពីពន្ធនាគារ ។
«បុរស» បន្លំខ្លួននោះមានឈ្មោះថា Clodoaldo Antonio Felipe អាយុ ៤៤ ឆ្នាំ ជាមេក្លោងជួញដូរគ្រឿងញៀនម្នាក់កំពុងរងទទួលទោសជាប់ពន្ធនាគារ ៣៦ ឆ្នាំ ។ វាបាននឹកគិតពីរបៀបគេចខ្លួន ហើយម៉ាស់មុខបន្លំនេះវាបានទិញក្នុងតម្លៃ 1225 USD ។ តាមអនុរក្ស នោះនៅមានរបស់របរសំរាប់តុបតែងផ្សេងទៀត ដែលគេគិតថា ត្រូវបានបន្លំនាំចូលមកក្នុងពន្ធនាគារនេះ ។
មេជួញដូរគ្រឿងញៀន Clodoaldo Antonio Felipe ដែលបន្លំខ្លួន
វិធីបន្លំខ្លួនរបស់វាដើម្បីគេចពីគុកឆ្លាតគួរសម បើពុំអនុរក្សមានស្មារតីប្រុងប្រយ័ត្ននោះទេ វាប្រហែលជាអាចចេញផុតពីគុកបាត់ហើយ ៕