Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

អង្គការខុមហ្វ្រែល៖​ គណ​បក្ស​ធំពីរបើកយុទ្ធនាការឃោសនា​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិទី៤នៅថ្ងៃដំបូង

$
0
0

​អ្នក​អង្កេត​ការបោះឆ្នោត​អង្គការ​ខុមហ្វ្រែល (Comfrel) បាន​អះអាងថា មាន​គណបក្ស​មាន​អាសនៈ​សភា​ធំ​ពីរ បាន​បើក​យុទ្ធនា​ការឃោសនា​ឃោសនា បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៤ នា​ខេត្ត​ព្រះសីហនុ ដោយមាន​ដំណើរការ​រ​លូន​។​

​គណបក្ស​ទាំងពីរ​ដែល​បើក​យុទ្ធនា​ការឃោសនា និង​ហែ​ក្បួន មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅតាម​មូលដ្ឋាន​នានា ទូទាំង​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២០ ខែឧសភា​មាន​៖ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ។​

​លោកស្រី ជៀប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក (Adhoc) និង​ជាម​ន្ត្រី​តំណាង​អ្នក​អង្កេត​ការបោះឆ្នោត​អង្គការ​ខុមហ្វ្រែល (Comfrel) ប្រចាំខេត្ត​ព្រះសីហនុ ដែល​តាមឃ្លាំមើល​យុទ្ធនា​ការឃោសនា បោះឆ្នោត ឃុំ​សង្កាត់​អាណត្តិ​ទី​៤​នេះ​។ លោកស្រី ឲ្យ​ដឹងថា ថ្ងៃ​ចាប់ផ្តើម​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដំបូង​នេះ ឃើញ​សកម្មភាព របស់​គណបក្សនយោបាយ​នីមួយៗ បាន​អនុវត្តតាម​ច្បាប់បោះឆ្នោត ឬ​ស្របទៅតាម​ការកំណត់ របស់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​បាន​ដាក់​ឲ្យ​អនុវត្ត​។

​លោកស្រី សុធា​រី ឲ្យ​ដឹងថា សកម្មភាព​ឃោសនា និង​ការហែក្បួន​ឃោសនាបោះឆ្នោត​នេះ ក្បួន​ហែ របស់​គណបក្សនយោបាយ​នីមួយៗ គឺ​បានធ្វើ​សកម្មភាព​នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន និង​ស្របទៅតាម​ការចង្អុលបង្ហាញ របស់​ស្ថាប័ន​រៀបចំ​ពាក់ព័ន្ធ មាន​ថ្នាក់​ខេត្ត​ព្រះសីហនុ​ជាដើម​។ ជាង​នេះ ក៏​ឃើញ​មាន​កម្លាំង​នគរបាល តាម​ការពារ​សន្តិសុខ និង​សណ្តាប់​ជូន​ថែមទៀត​។

​មន្ត្រី​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំខេត្ត​ព្រះសីហនុ ទាំង​ថ្នាក់​ខេត្ត ក្រុង​ស្រុក រហូតដល់​ថ្នាក់ឃុំ​សង្កាត់​នានា បាន​ផ្ញើរ​សារ​តាម​មធ្យោបាយ​បន្លឺសំឡេង​ផ្សេងៗ ទាំង​នៅ​ទីស្នាក់ការ​បក្ស និង​នៅតាម​ក្បួន​ហែ តាមផ្លូវ​សាធារណៈ​នានា​ទាំង​ទី​ប្រជ​ន​ជន រហូតដល់​ទីជនបទ នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​។​

​លោក ជាម ហ៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​សមាជិក​ក្រុមប្រឹក្សា ខេត្ត​ព្រះសីហនុ ឲ្យ​ដឹងថា ថ្ងៃ​ចាប់​ផ្តើមដំបូង នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឃុំ​សង្កាត់​នេះ ក្រុមការងារ​ជា​ថ្នាក់ដឹកនាំ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅតាម​មូលដ្ឋាន​នីមួយៗ បានធ្វើ​ពិធី​ជួបជុំ និង​ហែ​ក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ នៅ​ថ្ងៃ​ដំបូង​នេះ​។

​ការឃោសនា​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្ញើរ​សារ​រំលឹក​ដល់​ប្រជាពលរដ្ឋ ជា​ម្ចាស់ឆ្នោត ឲ្យ​បន្ត​បោះឆ្នោត​ជូន​បក្ស​ប្រជាជន​កម្ពុជា ឲ្យ​ឈ្នះ​ជា​មេឃុំ​ចៅសង្កាត់​ទាំង ២៩​ឃុំ​សង្កាត់ នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ សម្រាប់​អាណត្តិ​ទី​៤​នេះ ដើម្បី​ឲ្យ​គណបក្ស​នេះ​អាច​បន្ត​ដឹកនាំ​មូលដ្ឋាន និង​សង្គមជាតិ ឲ្យ​មាន​សុខសន្តិភាព និង​មានការ​រីកចំរើន​ទាំង​សង្គមជាតិ ក៏​ដូ​ជា​រីកចំរើន​ទាំង​សង្គម​គ្រួសារ របស់​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស​ទាំងមូល​។

​ថ្លែង​នៅ​ចំពោះមុខ​សមាជិក​គាំទ្រ ក្នុង​ពិធី​ជួបជុំ​បើក​យុទ្ធនា​ការឃោសនា​ដំបូង​នា​ខេត្ត​ព្រះសីហនុ មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា នៅតាម​មូលដ្ឋាន​នីមួយៗ បាន​ហៅ​បក្ស​ខ្លួន​ថា ជា​គណបក្ស​ឈ្នះឆ្នោត ដែល​ដឹកនាំ​កសាង​សង្គម​កម្ពុជា ពី​មាន​សង្គ្រាម មក​ឲ្យ​មាន​សន្តិភាព និង​ជំរុញ​ឲ្យ​ប្រជា​ទេស​ជាតិ​ទាំងមូល​មានការ​រីកចំរើន​មកទល់​សព្វថ្ងៃនេះ​។​

​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំខេត្ត​ព្រះសីហនុ អំពាវនាវ​ដល់​ម្ចាស់ឆ្នោត ឬ​ប្រជាពលរដ្ឋ មាន​សិទ្ធិ​បោះឆ្នោត ត្រូវ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​បាន​ទាំងអស់គ្នា ដើម្បី​ឲ្យ​គណបក្ស​នេះ​បានឈ្នះ​ជា​មេឃុំ​ចៅ​-​សង្កាត់ បន្ត​ដឹកនាំ​មូលដ្ឋាន នានា​ឲ្យ​រីកចំរើន និង​ជួយ​ដោះស្រាយ នូវ​ទុក្ខ​កង្វល់​ប្រជាពលរដ្ឋ​ជា​បន្តទៀត នា​ថ្ងៃ​បោះឆ្នោត​ថ្ងៃអាទិត្យ ទី​៤ ខែមិថុនា ឆ្នាំ​២០១៧​។

​នាឱកាស​នេះដែរ លោក សុខ សាវ៉ាត ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុមប្រឹក្សា ខេត្ត​ព្រះសីហនុ នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា​គណបក្ស​នេះ​មាន​មេដឹកនាំ​មានចំណេះដឹង​ខ្ពស់ និង​មានចិត្ត​ស្អាតស្អំ ដោយមាន​ឆន្ទៈ​ពិតប្រាកដ ជួយ​គិតគូរ​ពី​សុខទុក្ខ​ពលរដ្ឋ និង​តំកល់​ផលប្រយោជន៍​ជាតិ​ជាធំ​។ លោក​ថា បើ​គណបក្ស​នេះ ឈ្នះ​បាន​ដឹកនាំ​ជា​មេឃុំ​ចៅសង្កាត់​អាណត្តិ​ទី​៤​នេះ នឹង​ជំរុញ​លុបបំបាត់​អំពើពុករលួយ បក្សពួកនិយម ជាពិសេស​ជួយ​ដោះស្រាយ​កង្វល់​ពលរដ្ឋ នៅពេល​ពួកគេ​មក​ស្នើសុំ​កិច្ច​អន្តរាគមន៍​លើ​បញ្ហា​អ្វីមួយ ពី​មេឃុំ​ចៅសង្កាត់​ឈ្នះឆ្នោត របស់​គណបក្ស​សង្គ្រោះ​ជាតិ​នា​ថ្ងៃ​ខាងមុខ​។

​បន្ថែម​លើ​នេះ លោក សុខ សាវ៉ាត ក្នុង​មាន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំខេត្ត​ព្រះសីហនុ បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ ជា​ម្ចាស់ឆ្នោត ត្រូវ​បោះឆ្នោត​ជូន​បេក្ខជន​មេឃុំ​ចៅសង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បាន​ទាំងអស់គ្នា នៅ​ថ្ងៃអាទិត្យ ថ្ងៃទី​៤ មិថុនា ឆ្នាំ​២០១៧​។

​ប្រតិទិន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ​ហៅ​កាត់​( គ​.​ជ​.​ប​.) បាន​បង្ហាញថា កាលបរិច្ឆេទ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ មាន​រយៈពេល ១៤​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​២០ ខែឧសភា ដល់​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៧​។

​ការបោះឆ្នោត​នេះ នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ មាន​គណបក្សនយោបាយ​ចំនួន ៥ បាន​ចូលរួម​ប្រកួតប្រជែង ការបោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៤​នេះ ដែល​នឹង​ចាប់ផ្តើម នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៤ ខែមិថុនា ឆ្នាំ​២០១៧​។​

​លោក ហួត ផុន ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៤​នេះ មាន​គណបក្សនយោបាយ​ចំនួន​៥ បាន​ឈរឈ្មោះ​ប្រកួតប្រជែង​រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែ​រួបរួម​ជាតិ និង​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ​។​

​លោក ហួត ផុន ឲ្យ​ដឹងថា ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ អ្នកមាន​សិទ្ធិ និង​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​មាន​ចំនួន​ជាង ១១​ម៉ឺន​នាក់​៕ ដែន សីមា​

Image may contain: one or more people and outdoor

Image may contain: 1 person, outdoor

Image may contain: 3 people, people sitting

Image may contain: 2 people

Image may contain: 1 person, crowd, motorcycle and outdoor

Image may contain: one or more people, tree, car, motorcycle and outdoor

Image may contain: 2 people, outdoor

Image may contain: 3 people, people standing and outdoor

Image may contain: one or more people, people sitting and outdoor

Image may contain: 2 people, people standing, sunglasses and outdoor

Image may contain: one or more people and outdoor

Image may contain: 4 people, people standing and outdoor


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>