Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

អតីតតារាស្រី ២ ដួង មានសំណាងបានស្វាមីជាឧកញ៉ា និង សម្បូរទ្រព្យ

$
0
0

មកទល់ពេលនេះ​ក្នុង​ពិភព​សិល្បៈ​គេ​សង្កេតឃើញថា​ទើបតែ​មាន​អតីត​សិល្បការិនី​ខ្មែរ​ ២ ​រូប ដែលមាន​ភ​ព្វ​សំណាង​ខ្ពស់​បាន​ស្វាមី​ជា​ឧកញ៉ា​ និង​ ទទួលបាន​ការស្រឡាញ់​ថ្នាក់ថ្នម​ពី​ស្វាមី​ខ្លាំង​ ។​ ​

Image may contain: 4 people, people smiling, people standing

គេ​អាច​ចាត់ទុកថា ជំទាវ ម៉ៅ ចំណាន គឺជា​អតីត​សិល្ប​:​ការិនី​ខ្មែរ​មួយរូបមាន​វាសនា​ខ្ពស់​​ក្នុងចំណោម​ជំទាវៗ​មួយចំនួន​នៅលើ​ពិភពលោក​ជា​ភរិយា​របស់​មហាសេដ្ឋី​-​ថ្នាក់ដឹកនាំ​កំពូលៗ​មួយចំនួន​ដែល​សុទ្ធ​តែមាន​ប្រភព​ចេញ​មកពី​អាជីព​អតីត​សិល្ប​:​ការិនី ក្នុងនោះ​រួមមាន ជំទាវ​ជា​ភរិយា​របស់លោក ស៊ី ជីន​ពី​ន ប្រធានាធិបតី​ប្រទេស​ចិន លោកជំទាវ​ភរិយា លោក​ហូ​ឡង់ ប្រធានាធិបតី​បារាំង​ និង លោកជំទាវ​របស់លោក ដូ​ណា​ល់​ត្រាំ ប្រធានាធិបតី​ប្រទេស​អាមេរិក ជាដើម ព្រមទាំង​ជា​ភរិយា​របស់​មហាសេដ្ឋី​ជាច្រើន​ទៀត​ ។​

Image may contain: 2 people, people standing

ម៉ៅ ចំណាន ហៅ ស្រី​តូច ចំណាន គឺជា​អតីត​តារាចម្រៀង​ម្នាក់ និង​ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក​ឧកញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន Royal Group និង​ កាន់កាប់​ក្រុមហ៊ុន​ជាច្រើន​ទៀត ដូចជា ទូរស័ព្ទ​ចល័ត Mobitel 012 , ទូរទស្សន៍ CTN , ទូរទស្សន៍ CNC, ទូរទស្សន៍ MyTV , សេវា Internet EZECOM… ព្រមទាំង​ជា​ប្រធានសភាពាណិជ្ជកម្ម​កម្ពុជា​ដ៏​ល្បីឈ្មោះ កាលពី​ថ្ងៃទី ​២០ ខែមីនា ឆ្នាំ ២០១៥​ កន្លងទៅ បន្ទាប់ពី​បានរួម​រស់នៅ​ជាមួយគ្នា ទទួលបាន​ចំណងដៃ​ស្នេហា​កូនប្រុស​-​ស្រី​ចំនួន ​៤ ​នាក់ ។​

Image may contain: 6 people, people standing and wedding

​លោក គិត ម៉េង ដែល​គេ​ស្គាល់​ដំបូង​ថា ជា​នាយក​ក្រុមហ៊ុន Royal Group បន្តវេន​ពី​បងប្រុស​របស់លោក​ឈ្មោះ គិត សុផាន់ នោះ បានទទួលការតែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣៩៦/១៧ ចុះ​ថ្ងៃទី ​១៣ ខែមីនា ឆ្នាំ ​១៩៩៦ ។​

Image may contain: 2 people, people standing and shoes

​ដោយឡែក​លោកស្រី លី យ៉ាណា គឺជា​អតីត​តារា​បង្ហាញ​ម៉ូដ និង​ ជា​ម្ចាស់​ជ័យលាភី​លេខ​ ២​ នៃ​កម្មវិធី​ប្រឡង Super Models របស់​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ ​៣ កាលពី​អំឡុង​ឆ្នាំ​ ២០១១ ។​ ​បច្ចុប្បន្ន លោកស្រី លី យ៉ាណា ត្រូវបាន​គេ​ស្គាល់​ថា គឺជា​ភរិយា​របស់លោក​ឧកញ៉ា ហុង ពី​វ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​បុរី ពិភពថ្មី ដ៏​ល្បីឈ្មោះ ហើយ​បានទទួល​ចំណងដៃ​កូនស្រី​ម្នាក់​មាន​អាយុ​ជាង ​១ ​ឆ្នាំ ខណៈ​គេ​មិនបាន​ដឹងថា លោក​ឧកញ៉ា ហុង ពី​វ និង ​លោកស្រី លី យ៉ាណា បាន​រៀប​អា​ពិពាហ៍​ពិពាហ៍​តាំងពី​ពេលណា​នោះទេ ។​ ​ ​ ​ ​ ​

Image may contain: 1 person

​ ​រីឯ​លោក ហុង ពី​វ នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​បុរី ពិភពថ្មី ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១០២/៣២៦ ចុះ​ថ្ងៃទី​ ២៨ ខែវិច្ឆិកា ឆ្នាំ ​២០០២ ៕ ដេវីត​ ប្រភព៖ ប្រជាប្រិយ

Image may contain: 3 people, people standingImage may contain: 2 people, people standingImage may contain: 2 people, childImage may contain: 2 people, people smiling, people sittingImage may contain: 1 person, standing and textImage may contain: 4 people, people smiling, people standing and outdoor


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>