Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

តើ នាងខ្ញុង និង នាយពែកមី ដូចអ្វីដែលគេនិយាយពិតមែនឬ ?

$
0
0

រឿងរ៉ាវ​រវាង នាងខ្ញុង និង នាយ ពែកមី បាន​ស្ងប់ស្ងាត់​មួយ​រយៈពេល​មកហើយ ដោយឡែក​កាលពីពេល​ថ្មីៗកន្លងមក​នេះ ស្រាប់តែ​លេចឮ​ពត៌មាន​សាជាថ្មី​ម្តង​ទៀតថា អ្នក​ទាំងពីរ​បាន​បង្កា​ត់​ភ្លើង​ស្នេហ៍​ជាមួយគ្នា​ឡើងវិញ ក្រោយពី​ឃើញ​ភាព​ស្និ្ធ​ទ្ធ​ស្នាល​គ្នាខុស​ប្រក្រតី ។

ស្របពេល ដែលមាន​ព័ត៌មាន​នេះ នាង​ខ្ញុង បាន​បង្ហើប​ប្រាប់​ពី​អារម្មណ៍​ពិត​របស់ខ្លួន​ថា នាង​ក៏​ចង់​រៀបការ​មានគូស្រករ​ថ្មី​ដូច​គេឯង​ដែរ ប៉ុន្តែ​ក្នុងចំណោម​បុរស ដែល​ចូលខ្លួន​មកសុំ​ស្នេហ៍​នាង​នោះ គឺ​គ្រាន់តែ​ក្នុងន័យ​លេងសើច​តែប៉ុណ្ណោះ ដូច្នេះ​នាង​មិន​យក​ខ្លួន​បៀត​ឡើយ ចំពោះ​បុរស​ប្រភេទ​នេះ ។ ហើយ​ម្យ៉ាងវិញទៀត នាង​ត្រូវតែ​មើល​ឱ្យ​គ្រប់​ជ្រុងជ្រោយ​ជាមុនសិន មុននឹង​សម្រេចចិត្ត​យក​បុរស​ណា​ម្នាក់​មក​ធ្វើជា​គូរ​គ្រង ព្រោះ​ខ្លាច​ជាន់​ដាន​ចាស់ ។

Image may contain: 3 people, people standing and people sitting

​នាង​ខ្ញុង​កម្រ​នឹង​ទៅណា មក​ណា​ជាមួយ​បុរស​ប្លែក​មុខ​ណា​ម្នាក់​ណាស់ ភាគច្រើន​គឺ​នាង​ទៅណា​មក​ណា ជា​លក្ខណៈ​ក្រុម ហើយ​នាង​ក៏​មិនមាន​គម្រោង​នឹង​ផ្តើម​ស្នេហ៍​ជាថ្មី​ដែរ ដោយសារ​ស្នាមរបួស​ចា​ស់​មិនទាន់​ជាស្រួលបួល​ផង ។ ពេល​ជួប​ជាមួយ​នាង​ខ្ញុង កាលពីពេល​ថ្មីៗ​នេះ គេ​ចាប់អារម្មណ៍​ឃើញថា នាង​កាន់តែ​ស្រស់ស្អាត​គួរ​ឱ្យស្រឡាញ់ នាង​បានបញ្ជាក់​ប្រាប់ថា រវាង​នាង និង លោក​ពែក​មី គ្រាន់តែ​ជាការ​រាប់អាន​គ្នា​ក្នុងនាម​មិត្ត​រួមការ​ងារ​តែប៉ុណ្ណោះ បើ​នាង​ចង់យក​ប្តី​មែន ក៏​មិន​យក​របស់​អ្នក​ដែលមាន​ម្ចាស់​រួចហើយ​ដែរ ។

Image may contain: 4 people, people standing and textនាង​ខ្ញុង​ថែមទាំង​បាន​សារភាពថា អ្នក​តាម​ស្រឡាញ់​នាង​គឺមាន​ច្រើនណាស់ មិន​ថា​អ្នក​ក្នុង ឬ ក្រៅប្រទេស​នោះទេ អ្នកខ្លះ​បាន​ផ្ញើ​សម្ភារៈ​ជាច្រើន​ដល់​នាង ដូចជា​ទឹកអប់​ក្រេ​ម​ម្សៅ​ជាដើម​… ។ ប៉ុន្តែ​ឱ្យ​ស្រឡាញ់​ម៉េច​កើត បើ​មិនដែល​បាន​ស្គាល់មុខ​គ្នា​ផង​នោះ ។ ខ្ញុង​ចង់បាន​ស្នេហា​មួយ​ត្រឹមត្រូវ ដោយ​បុរស​ម្នាក់​នោះ ត្រូវតែ​ជា​អ្នក​នៅ​លីវ​មិន​ថា កំលោះ ​ឬ​ បុរស​ពោះម៉ាយ​នោះទេ​គឺ​នាង​មិន​ប្រកាន់​អ្វី​ទាំងអស់ សំខាន់​ឱ្យតែ​មានចិត្ត​ស្មោះ និង មាន​ការងារ​សមរម្យ​មួយ​គឺ​គ្រប់គ្រាន់​ហើយ ។​

Image may contain: 4 people, people smiling, people standing

​កាលពីពេល​ថ្មីៗ​នេះ នាង​ខ្ញុង​បាន​បង្ហើប​ប្រាប់​ពី​រឿងរ៉ាវ​ពិត ដែល​ធ្វើ​ឱ្យ​នាង​ឈានទៅដល់​ការលែង​លះ​ជាមួយ​អតីត​ស្វាមី​របស់​ខ្លូន​ថា ចំណុច​សំខាន់ ដែល​នាង​មិនអាច​ទទួលយកបាន​គឺ​មនុស្ស​ប្រុស​មាន​ស្រី​ផ្សេង នៅ​ចំពោះមុខ​ខ្លួន និង យកមក​ឡើងផ្ទះ ចេញមុខ ចេញ​មាត់ តើ​មាន​នារី​ណា​ទ្រាំ​បាន ? បើ​ចង់បាន​បែបនេះ​មានតែ​វិធី​ម្យ៉ាង​គឺ​លែងលះគ្នា​ទៅ ដើម្បី​កុំឱ្យ​ជាប់​ជំពាក់ជំពិន​គ្នា​វែងឆ្ងាយ នាំ​តែ​ឈឺចាប់ ។​

Image may contain: 2 people, people smiling, people standing

​នាង​ខ្ញុង​បាន​បន្ថែមទៀតថា​ « ខ្ញុំ​ពិតជា​ចង់​រៀបការ​មានគូស្រករ​ថ្មី​នឹង​គេឯង​ក្នុងពេល​ឆាប់ៗ​នេះដែរ តែ​ពិបាក​នៅក្នុង​ការ​រកម​នុស្ស​ម្នាក់​មក​ធ្វើជា​គូ​ណាស់ ភាគច្រើន​គឺ​គេ​មក​ត្រឹមតែ​លេងសើច ។ ដូច្នេះហើយ​ទើប​ខ្ញុំ​មិន​ចង់យក​ខ្លួន​បៀត បើ​ប៉ះ​បុរស​ដែលមាន​ចិត្ត​ស្មោះ​មានការ​ងារ​ត្រឹមត្រូវ មិន​ថា អ្នកសិល្បៈ អ្នករកស៊ី ឬ អ្នកធ្វើការ​គឺ​ខ្ញុំ​មិន​ប្រកាន់​នោះទេ ធ្វើយ៉ាងណា​សូមកុំ​មាន​ម្តង​ ២​ ឬ ​បី​គឺ​ស្អប់​នឹង​ស្មា​លា​មិន​ចង់​ក្បែរ​ឡើយ​»​ ។​

ថ្វីត្បិតតែ​នាង​ខ្ញុង​មិន​ទទួលស្គាល់​ការពិត​ថា មាន​អ្នកជា​ទីស្រលាញ់​រួចហើយ​ក្តី តែ​តាម​ប្រភពព័ត៌មាន​ពី​អ្នកសិល្បៈ​បាន​បង្ហើប​ប្រាប់ថា នា​ង​ខ្ញុង​កំពុងមាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បុរស​អ្នកមាន​ទ្រព្យ​ម្នាក់ នៅក្រៅ​ប្រទេស​ តែដោយសារ​ស្នេហា​នោះ ពុំទាន់​ច្បាស់លាស់ ទើប​នាង​មិនទាន់​បង្ហាញ​ប្រាប់​ទស្សនិកជន​ឱ្យបាន​ដឹងឮ ។​

Image may contain: 2 people, people standing

​នាង​ខ្ញុង​មាន​គម្រោង​នឹង​ចេញទៅ​សម្តែង នៅ​សហរដ្ឋអាមេរិក​សាជាថ្មី​ម្តងទៀត នៅក្នុង​ខែសីហា ​ខាងមុខនេះ រួមជាមួយ​ដៃគូ​របស់ខ្លួន​គឺ​នាយ​ពែក​មី ទោះបី​ជាមាន​ព័ត៌មាន​ថា អ្នក​ទាំងពីរ​កំពុង​ទាក់ទង​គ្នា​ក្តី សម្រាប់​នាង​ខ្ញុង​មិន​ចាប់អារម្មណ៍​ចំពោះ​ព័ត៌មាន​នោះឡើយ ដោយ​នាង​បាន​និយាយថា នរណា​ចង់​និយាយ​អ្វី​ឱ្យគេ​និយាយ​ទៅ យូរៗ​ទៅ​ គេ​នឹង​ឈប់​និយាយដោយ​ខ្លួនឯង​ហើយ​ ។​

​ទោះបីជា​ពេលនេះ​នាង​ខ្ញុង​នៅ​មិនទាន់​ទទួលបាន​ទិដ្ឋាការ​ក្នុងការ​ចេញទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក​ក្តី តែ​នាង​សង្ឃឹមថា គម្រោង​ចេញទៅ​សម្តែង​នៅ​អាមេរិក​លើកនេះ​នឹង​រលូន​ទៅតាម​គម្រោង ដែល​ខ្លួន​បានគ្រោង​ទុក ពីព្រោះ​នាង​ធ្លាប់​ចេញទៅ​ទីនោះ​ម្តង​រួចមកហើយ ថែមទាំង​បាន​វិលត្រឡប់​តាម​ពេលវេលា ដែល​បានកំណត់ ដូច្នេះ​គ្មាន​រឿង​អ្វីដែល​ទូត​មិន​ព្រម​ផ្តល់​ទិដ្ឋាការ​ឱ្យ​នាង​នោះទេ​ ៕ ​អា​លី​ណា​

ប្រភព៖ pmhotnews


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>