Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ផែនទី Password Wi-Fi Free នៅអាកាសដ្ឋានទាំងអស់លើពិភពលោក

$
0
0

​នេះ​គឺជា​គោល​គំនិត​ផ្តួចផ្តើម​ដ៏​ច្នៃប្រឌិត​របស់ Anil Polat ជា​វិស្វករ​ខាង​ការសម្ងាត់​ព័ត៌មានវិទ្យា ។ លោក​គឺជា​អ្នក​រៀបរៀង​ផែនទី​អន្តរ​កម្ម (Interactivemap) ដែល​ជួយ​ឲ្យ​អ្នកប្រើប្រាស់​អាច​ស្វែង​រកបាន​ព័ត៌មាន​ស្ថានីយ៍ Wi-Fi នៅ​បណ្តា​អាកាសយានដ្ឋាន​លើ​ពិភពលោក ។​

​គោលដៅ​របស់ Anil គឺ​ជួយ​ដល់​អ្នកដំណើរ​នៅតាម​ព្រលានយន្តហោះ អាច​ភ្ជាប់​អ៊ី​ន​ធើរ​ណេ​ត Free នា​អំឡុងពេល​រង់ចាំ ដើម្បី​ឡើង​យន្តហោះ ។ ពេលនេះ Anil កំពុង​បញ្ចូល​ជា​បន្តបន្ទាប់ នូវ​បញ្ជី​រាយ​បណ្តា​ស្ថានីយ៍ Wi-Fi ក្នុង​គំរោងការណ៍​របស់ខ្លួន ។​

​រីឯ​អ្នកប្រើប្រាស់​ផែនទី​នេះ គឺ​គ្រាន់តែ Click លើ​និម្មិត​សញ្ញា​យន្តហោះ​លើ​ផែន​ទីនោះ​ព័ត៌មាន​ភ្ជាប់ Wi-Fi វា​នឹង​និម្មិត​ឡើង​ភ្លាម ។​

Wireless Password From Airport

​ក្រៅពីនោះ WiFox -​ឈ្មោះ​ប្រតិបត្តិការ​សំរាប់​ផែនទី​ដ៏​អស្ចារ្យ​នេះ -​ក៏មាន​វត្តមាន​ហើយ​ត្រៀម​ជាស្រេច​ដើម្បី download ទៅកាន់ Apple App Store, Google paly និង Amazon App Store ។​

​ដើម្បី​ឲ្យ​ផែនទី Wi-Fi នេះ​តែង​អាចបំពេញ​បន្ថែម Anil ចង់​ឲ្យ​អ្នកប្រើប្រាស់​លើ​ពិភពលោក ជួយ​គាំទ្រ​ចែករំលែក​ព័ត៌មាន​ពី​ស្ថានីយ៍ Wi-Fi នៅតាម​អាកាសយានដ្ឋាន ដោយ​ផ្ញើ​សារ​តាម​គេហទំព័រ Facebook របស់លោក ឬក៏​ផ្ញើ​សារ​អ៊ី​ម៉ែ​ល​ផ្ទាល់ តាម​អ​ស័​យ​ដ្ឋា​ន http://foxomad.com/content/ ៕


Viewing all articles
Browse latest Browse all 7971

Trending Articles