តាម The Sun ក្រុមអ្នកអភិរក្សសត្វអាមេរិក កំពុងតាមស្វែងរកអត្តសញ្ញាណរបស់បុរសម្នាក់ ដែលអាក្រាតកាយ «ជិះពីលើ» ត្រីឆ្លាម រួចថតរូបបង្អួតទៀត ។
ចំពោះមុខបុរស«ឡប់សតិ»រូបនេះត្រូវបានចោទប្រកាន់ពីបទ «មិនគោរពសត្វ» ហើយក្រុមសកម្មជនសំណូមពរឲ្យប្រជាអ៊ីនធើរណេតបង្ហាញអត្តសញ្ញាណបុរសរូបនេះជាសាធារណៈ ដើម្បីឲ្យខ្លួនគេចេះអៀនចេះខ្មាស់ផង ។
Marie Levine នាយកសម្របសម្រួលនៃវិទ្យាស្ថានស្រាវជ្រាវត្រីឆ្លាម ពោលថាៈ «ទង្វើរនេះ» ស្តែងឡើងពិការមិនគោរពត្រីឆ្លាម ។
អ្នកអភិរក្ស Anneka Svenska បានសរសេរសេចក្តីអំពាវនាវលើ Twitter ថាៈ «ការរំលោភបំពានលើសត្វ ដែលត្រូវបានប្រល័យជីវិតវាមានអ្វីគួរឲ្យសើចសប្បាយទៅ?» ។
ប្រជាអ៊ីនធើរណែតកំពុងចោទប្រកាន់ថា បុរសក្នុងរូបភាពនេះជាគ្រូបង្វឹកបាល់ទាត់ Jim Mc Elwain នៃសកលវិទ្យាល័យ Florida អាមេរិក ។
ប៉ុន្តែ សម៉ីជនរងការចោទប្រកាន់ Mc Elwain វិញនិយាយថាៈ «ជាបឋម ខ្ញុំពុំដឹងថានោះជាអ្នកណាទេ ហើយវាក៏ពុំមែនខ្ញុំដែរ» ។
ការចោទប្រកាន់លើមនុស្សខ្លះទៀត ត្រូវបានសម៉ីខ្លួនបំភ្លឺពាក្យបដិសេធ ។ ហេតុនេះ គេបានសរសេរលើបណ្តាញសង្គមថាៈ «វាជារូបភាព១គួរឲ្យបាម្ភ» ។ បុរសក្នុងរូបភាពត្រូវតែបង្ហាញឈ្មោះ និងចេះអៀនខ្មាស់ផង ។ ប្រាកដជាមាននរណាម្នាក់ដឹងថា គេជាអ្នកណា ហេតុនេះ សូមមេត្តាចែករំលែកតៗគ្នា បំណងវែកមុខជន «តិរច្ឆាន» រូបនេះ ៕