Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

​ផល​នៃ​អំពើ​លាងលុយកខ្វក់ ! ទ្រព្យសម្បត្តិ​ជិត​១ ០០០​លាន​ដុល្លារ របស់​ឪពុកមា​ប្រធានាធិបតី​ស៊ី​រី Bashar al-Assad ត្រូវបាន​រឹបអូស​

$
0
0

គេហទំព័រសារព័ត៌មាន CNN បានផ្សព្វផ្សាយកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ម្សិលមិញឲ្យដឹងថា បន្ទាប់ពីបានបញ្ចប់ការស៊ើបអង្កេតករណីលាងលុយកខ្វក់ដ៏ធំមួយក្នុងរដ្ឋាភិបាលស៊ីរីក្រោមការដឹកនាំរបស់លោក Rifaat al-Assad ជាអតីតអនុប្រធានាធិបតីនាអំឡុងទសវត្សរ៍ឆ្នាំ១៩៨០នោះ តុលាការកំពូលរបស់ប្រទេសអេស្ប៉ាញបានសម្រេចរឹបអូសទ្រព្យសម្បត្តិរបស់លោក Rifaat al-Assad ត្រូវជាឪពុកមារបស់លោក Bashar al-Assad ជាប្រធានាធិបតីប្រទេសស៊ីរីបច្ចុប្បន្ន មានតម្លៃប្រមាណ៧៤០លានដុល្លារអាមេរិក ។

Dtn7.com Photos's photo.

សេចក្តីរាយការណ៍បានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក Rifaat al-Assad ដែលត្រូវរងការរឹបអូសក្រោយបញ្ចប់ការស៊ើបអង្កេតករណីលាងលុយកខ្វក់ និងអនុវត្តរួមគ្នាដោយអាជ្ញាធរបារាំង និងអេស្ប៉ាញនោះ មានចំនួន៥០៣មុខ បូករួមទាំងផ្ទះសម្រាកលំហែ ផ្ទះល្វែងដ៏ប្រណីតនៅជនបទ កសិដ្ឋាន និងទូកកម្សាន្តដ៏ប្រណីត…។

Dtn7.com Photos's photo.

លោក Rifaat al-Assad អាយុ៧៩ឆ្នាំ ត្រូវជាប្អូនប្រុសបង្កើតរបស់លោក Halez al-Assad អតីតប្រធានាធិបតីស៊ីរីដែលត្រូវជាឪពុករបស់លោក Bashar al-Assad ប្រធានាធិបតីប្រទេសស៊ីរីបច្ចុប្បន្ន ។ លោកធ្លាប់កាន់កាប់មុខតំណែងជាអនុប្រធានាធិបតីប្រទេសស៊ីរី ពីឆ្នាំ១៩៨៤ដល់ឆ្នាំ១៩៩៨ ដែលមានបងប្រុសបង្កើតធ្វើជាប្រធានាធិបតី ។ ក្រោយមក អំពើរបស់លោក Rifaat al-Assad ត្រូវបានប្រព័ន្ធតុលាការអឺរ៉ុបធ្វើការស៊ើបអង្កេតរកឃើញថា បានប្រព្រឹត្តលាងលុយកខ្វក់ក្នុងកម្រិតទ្រង់ទ្រាយធំបន្ទាប់ពីលោក Halez al-Assad អតីតប្រធានាធិបតីប្រទេសស៊ីរី ទទួលមរណភាពនាឆ្នាំ២០០០ ៕

ប្រភព៖ dtn7


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>