តាមប្រភពព័ត៌មានពីគេហទំព័រ nknews ចុះផ្សាយកាលពីថ្ងៃទី០៤ មេសា បានឲ្យដឹងថា បណ្តារថក្រោះដែលត្រូវបានសង្កេតឃើញនៅក្នុងអំឡុងពេលសមយុទ្ធហ្វឹកហ្វឺនកូរ៉េខាងជើងមួយ នាពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញពីទ្រង់ទ្រាយ «អភិវឌ្ឍ» កាន់តែលេចធ្លោឡើងសម្រាប់លក្ខណៈចម្បាំងទាំងស្រុង ។
ការអភិវឌ្ឈន៍នូវគុណសម្បតិ្តផ្នែកយោធាគួរឲ្យកត់សម្គាល់នេះ រួមមានដូចជាៈ ការបំពាក់ឲ្យរថក្រោះនូវកាំភ្លើងយន្ត, មីស៊ីលប្រឆាំងរថក្រោះ និងមីស៊ីលប្រឆាំងអាកាសមានឈ្មោះថា SA-16 Gimlet ។
ប្រភពព័ត៌មានដដែលខាងលើបានឲ្យដឹងទៀតថា បណ្តារថក្រោះចម្លែកៗទាំងនោះ ដែលបានត្រូវប្រើក្នុងសកម្មភាពផ្សេងៗក្នុងរួមមានការប្រើកាំភ្លើង និងការរុករកឧបសគ្គជាដើម នៅក្នុងកម្មពិធីប្រកួតប្រជែងក្រុមទ័ពរថក្រោះកូរ៉េខាងជើង ដែលត្រូវបានបញ្ចេញកាលពីថ្ងៃទី១ ខែមេសាឆ្នាំ ២០១៧ អ្នកនាំពាក្យគណបក្សកាន់អំណាច Rodong Sinmun ៕