Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

វិធីលប់បំបាត់សក់ស្កូវ

$
0
0

មនុស្សគ្រប់គ្នាសុទ្ធតែយល់ស្របថា ការដែលចេញស្កូវលើស្បែកក្បាល សុទ្ធតែក្លាយទៅជារឿងពិបាកចិត្តមួយជាពិសេសនៅពេលអាយុនៅក្មេងនៅឡើយ។ រឿងនេះកើតឡើងដោយសារតែសារធាតុ Melanin ក្នុងឬសសក់ថយចុះការផលិតរបស់វា។ ពេលខ្លះ សារធាតុគីមីជាច្រើនផ្សេងៗទៀតក៏ដាក់សម្ពាធទៅលើ Melanin នេះ ដែលជាហេតុនាំឲ្យអាការៈស្កូវសក់កាន់តែច្រើនផងដែរ។
ដើម្បីព្យាបាលបញ្ហានេះ យើងមានវិធីដោះស្រាយបែបធម្មជាតិមួយចំនួនខាងក្រោមនេះ ដែលមនុស្សគ្រប់គ្នាអាចសកល្បងបាន។

– ប្រេងដូង និងទឹកក្រូចឆ្មារ
ចូរលាបល្បាយប្រេងដូង និងទឹកក្រូចឆ្មារទៅលើសរសៃសក់ដែលស្កូវ។ ចូរធ្វើបែបនេះរាល់ថ្ងៃរហូតដល់មើលឃើញប្រសិទ្ធភាពរបស់វា។ ក្រៅពីនេះ ល្បាយខាងលើក៏ជួយស្តាសុខភាពសក់អ្នកឡើងវិញផងដែរ។

– ទឹកការ៉ុត
រឿងនេះប្រហែលជាមិនសូវមានអ្នកដឹងឡើយ ប៉ុន្តែទឹកការ៉ុតគឺជាវិធីសាស្ត្រព្យាបាលបញ្ហាសក់ស្កូវមួយដែលពេញនិយមដែរ ប៉ុន្តែមិនមានយកទឹករបស់វាមកលាបលើសរសៃសក់ឡើយ។ ផ្ទុយទៅវិញ អ្នកគួរតែញ៉ាំទឹករបស់វាវិញដើម្បីជំនួយដល់សកម្មភាពខាងក្នុង។

– ខ្ទឹមបារាំង
ធម្មតា ខ្ទឹមបារាំងតែងតែជាអាហារសម្រាប់យកមកធ្វើជាម្ហូបទទួលទាន ប៉ុន្តែបើសិនជាអ្នកមានបញ្ហាស្កូវសក់ អ្នកគួរតែទុកវាខ្លះដើម្បីព្យាបាលសក់ស្កូវនេះទៅ។ ចូរបកសំបកវាចេញ ហើយកិនវាឲ្យម៉ង់ រួចយកវាមកលាបលើសរសៃសក់ និងទុកចោល ៣០នាទី។ អ្នកអាចប្រើថង់គ្រប់ក្បាលដើម្បីកុំឲ្យទឹករបស់វាហូរចូលភ្នែក។ បន្ទាប់មក ចូរកក់សក់ចេញដើម្បីបំបាត់ក្លិន។ ចូរធ្វើបែបនេះរាល់ថ្ងៃ យ៉ាងហោចណាស់ ១សប្តាហ៍ដើម្បីឃើញប្រសិទ្ធភាពរបស់វា។

ប្រភព៖ news.camlocation


Viewing all articles
Browse latest Browse all 7971

Trending Articles