ក្រុមមន្ត្រីបាននិយាយនៅថ្ងៃពុធទី២ខែវិច្ឆិកានេះថា អគ្គិភ័យឆេះនៅហាងការ៉ាអូខេមួយ បានសម្លាប់មនុស្ស១៣នាក់និងមន្ត្រីប៉ូលីស២នាក់ បានរងរបួសនៅទីក្រុងហាណូយ ប្រទេសវៀតណាម ។
អគ្គិភ័យនេះ បានកើតឡើងកាលពីថ្ងៃអង្គារនៅសង្កាត់ Cau Giay នៅទីក្រុងហាណូយ ហើយការឆេះនេះបានរាលដាលដល់ផ្ទះជិតខាងជាច្រើន ។
ក្រុមមន្ត្រីបាននិយាយថា មន្ត្រីប៉ូលីស២នាក់បានរងរបួស នៅពេលពួកគេបានព្យាយាមជួយពន្លត់ភ្លើងឆេះនេះ។
គេមិនទាន់ដឹងច្បាស់អំពីមូលហេតុនៃការឆេះនេះទេ ខណៈដែលការស៊ើបអង្កេត បានកំពុងប្រព្រឹត្តទៅនោះ៕
ប្រភព៖ CEN