Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ទម្លាយមូលហេតុការលែងលះប្តី របស់តារាល្បីទាំងនេះ អានហើយខ្លោចចិត្ត អាណិតស្រក់ទឹកភ្នែក

$
0
0

តារាចម្រៀង ពេជ្រ សោភា និង លោក ឡៅ ឆលី
បន្ទាប់ពីជីវិតគូរបស់តារាចម្រៀង ពេជ្រ សោភា និង លោក ឡៅ ឆលី ហាក់ស្ងប់ស្ងាត់ខុសប្រក្រតី ដែលធ្វើឱ្យមហាជនមានការងឿងឆ្ងល់នោះ នៅទីបំផុត ពេជ្រ សោភា បានសារភាព និង លាតត្រដាងទម្លុះរឿងពិតនៅពីក្រោយភាពស្ងប់ស្ងាត់ខុសប្រក្រតីនេះហើយថា នាង និង លោក ឡៅ ឆលី ជាប្តីបានបែកបាក់គ្នារយៈពេល ១ ឆ្នាំមកហើយ ។ អ្នកនាង ពេជ្រ សោភា បានឱ្យដឹងតាមរយៈសារព័ត៌មានក្នុងស្រុកមួយកាលពីពេលដែលនាងឡើងច្រៀងនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ កន្លងមកថា រវាងនាង និង លោក ឡៅ ឆលី ដែលជាស្វាមីរៀបការទៅតាមប្រពៃណីខ្មែរនោះ បានលែងលះគ្នាពិតមែន ហើយមូលហេតុនៃការលែងលះនោះគឺមិនមានពាក់ព័ន្ធនឹងជំងឺប្រចាំកាយរបស់នាង ឬ បញ្ហារកាំរកូសណាមួយឡើយ ។

Janie និង Ae Chonsawat
មង្គលការមិនទាន់បាន ១ ឆ្នាំផង នាង Janie Tienphosuwan បែរជាជួបប្រទះរឿងលែងលះជាមួយលោក Ae Chonsawat Asavahame ដែលជាមន្ត្រីរាជការជាន់ខ្ពស់មានទាំងមាសប្រាក់ និង អំណាច។ រយៈពេលដែលពួកគេទាក់ទងគ្នាពិតជាបិទបាំងបានយ៉ាងល្អ ប៉ុន្តែអ្វីដែលប្រាកដគឺពួកគេទើបតែទាក់ទងគ្នាប៉ុណ្ណោះ តែស្រាប់តែលេចចេញព័ត៌មានថាបានចុះសំបុត្រអាពាហ៍ពិពាហ៍ ធ្វើឱ្យទាំងទស្សនិកជន និង អ្នកសារព័ត៌មានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនបានឃើញមានពិធីមង្គលការរៀបចំអ្វីឡើយ។ បើគិតទៅ ការដែលបានចុះសំបុត្រអាពាហ៍ពិពាហ៍ទើបជារឿងសំខាន់ ព្រោះមានការទទួលស្គាល់តាមផ្លូវច្បាប់ត្រឹមត្រូវ ដែលពិធីមង្គលការគ្រាន់តែជាពិធីប្រកាសឱ្យញាតិមិត្តដឹងឮប៉ុណ្ណោះ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីចុះសំបុត្រអាពាហ៍ពិពាហ៍មិនទាន់បានយូរប៉ុន្មានផង លោក Ae Chonsawat បានបណ្តើរស្រីក្មេងៗមិនលោះថ្ងៃ ហើយថែមទាំងប្រើអំពើហឹង្សាលើនាង Janie ដូចនេះហើយទើបការលែងលះកើតឡើងលឿនរបៀបនេះ។

តារាសម្តែង អ្នកនាង សុខ សោម៉ាវត្តី
ប្រភពជិតស្និទ្ធជាមួយ សុខ សោម៉ាវត្តី បានឲ្យដឹងថា មូលហេតុដែល សុខ សោម៉ាវត្តី ប្រកាសថា ខ្លួននៅលីវ បែបនេះគឺដោយសារ នាងមិនចង់ឆ្លើយឆ្លងនូវសំណួរដដែលៗពីមិត្តភក្តិ ក៏ដូចជាបងប្អូ្ននសាច់ញាតិរបស់នាង។ ម្យ៉ាងវិញទៀត នាងត្រៀមខ្លួនទទួលយកស្នេហាថ្មីទៀត ពីព្រោះនាងគឺជានារីដែលមានរូបសម្រស់ស្រស់ស្អាត និង មានបុរសជាច្រើនតាមស្រលាញ់នាង ។ ទោះបីជាមានព័ត៌មានយ៉ាងនេះក្តី សុខ សោម៉ាវត្តី សុំមិនបកស្រាយលម្អិតអំពីរឿងរ៉ាវនៃការបែកបាក់គ្រួសាររបស់ខ្លួនឡើយ សូម្បីតែរឿងលិខិតស្នាមឡើងតុលាការក៏នាងព្យាយាមមិនបង្ហាញដែរ អ្វីដែលនាងអាចនិយាយបាននៅក្នុងពេលនេះ គឺថា «ពេលនេះខ្ញុំកំពុងនៅលីវ» ។

តារាថៃ នាង Tangmo Pataritda និង លោក Tono Pakin
នាង Tangmo ជាភរិយាបាននិយាយថា នាងនិងអតីតស្វាមីសម្រេចចិត្តលែងលះទាំងនៅស្រលាញ់គ្នាខ្លាំង ហើយទាំងម្នាក់ៗឈឺចាប់ស្ទើរស្លាប់ស្ទើររស់រៀងៗខ្លួន ប៉ុន្តែនៅតែសម្រេចចិត្តលែងលះ ដោយសារតែការយល់ច្រឡំ ។ កាលនោះ ខ្ញុំចាប់ផ្តើមឃើញពីគុណវិបត្តិរបស់ Tono ម្តងបន្តិចៗ ហើយថ្ងៃមួយគាត់ក៏ចង់មកឆែកទូរសព្ទ័របស់ខ្ញុំ ប៉ុន្តែខ្ញុំមិនព្រម ព្រោះចង់ឈ្នះចិត្ត ។ ហើយ Tono បាននិយាយថា គាត់ចង់បានអ្វីម្យ៉ាងពីខ្ញុំ នោះគឺការដែលមិនកុហកគាត់ ហើយគាត់ទាមទារឲ្យខ្ញុំយល់ព្រមឲ្យគាត់ឆែកអ្វីៗគ្រប់យ៉ាងនៅក្នុងទូរស័ព្ទរបស់ខ្ញុំ ហើយប្រសិនបើមិនបាន Tono នឹងចាកចេញពីផ្ទះភ្លាម តែខ្ញុំបាននិយាយថាទេ ។

ក្រោយមកខ្ញុំក៏សម្រេចចិត្តទៅនិយាយជាមួយអ្នកដែលស្និទ្ធស្នាលជាមួយគាត់ជាទីបំផុតនិងសាកសួររឿងមួយចំនួនពីគាត់ ប៉ុន្តែខ្ញុំគិតសារឡើងវិញ ហេតុអីបានជាខ្ញុំមិននិយាយជាមួយនិងគាត់ផ្ទាល់ ចាំបាច់អីទៅសួរអ្នកផ្សេងដែលមិនមែនជាគាត់? ប្រសិនបើខ្ញុំជាគាត់ខ្ញុំនឹងមិនអាចទទួលបានដូចគ្នា ។

ហើយចំពេលខួបកំណើតរបស់គាត់ខ្ញុំគិតថា ខ្ញុំនឹងផ្តល់កាដូដែលគាត់ចង់បាន ។ ខ្ញុំបាននិយាយកុហកគាត់ថា ខ្ញុំមិនបាននិយាយជាមួយអ្នកដែលជិតស្និទ្ធជាមួយគាត់ទេ ប៉ុន្តែផ្ទុយទៅវិញខ្ញុំបែរជាកុហកគាត់ ។ ខ្ញុំគិតថាគាត់អាចអត់ទោសឲ្យខ្ញុំប្រសិនបើពេលនៅ ខ្ញុំបានប្រាប់គាត់នូវអ្វីដែលគាត់ចង់ឮ ប៉ុន្តែខ្ញុំមិនបានធ្វើវានោះទេ ។

ប្រភព៖ todaysharing


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>