បន្ទាប់ពីមានជួយបជ្រោមជ្រែងក្នុងការ ចេញថ្លៃព្យាបាលរបស់ អ្នកឧកញ្ញ៉ា ហុង ពាវ ព្រមទាំងគ្រួសារ និង អ្នកឧកញ្ញ៉ា ឌួង ឆាយ រួចមកពេនេះ ជាថ្អៃដែលត្រូវបញ្ជូន អូនម៉ីម៉ី ទៅព្យាបាល់ភ្នែកនៅប្រទេសសិង្ហបុរីហើយ ។

ដោយយោងទៅតាម Page របស់អ្នកឧកញ្ញ៉ា ហុង ពាវ បានឲ្យដឹងថា “ថ្ងៃនេះ អូន ម៉ីម៉ី ចេញដំណើរទៅប្រទេស សិង្ហបុរី ហើយ ដើម្បីធ្វើការពិនិត្យជាមួយក្រុមគ្រូពេទ្យជំនាញ ។សូមបងៗជូនពរ អូន ម៉ីម៉ី ផង…” ។

គេចាំបាបថាកាលគ្រាដំបូង អ្នកចែកចាយបណ្តាសង្គម Facebook បាននាំគ្នាចែកចាយបន្តនូវរូបភាព អូន ម៉ីម៉ី គួឲ្យអាណិត កើតមកភ្លាម ត្រូវពិការភ្នែកទាំងសងខាង និងមានការអំពាវនាវ សូមឲ្យ អ្នកឧកញ្ញ៉ា ទាំងពីរជួយដល់នាងផង ។

ដោយសង្គេតមើលទៅលើភាពសកម្ម នៃការធ្វើអំពើល្អតាមរយៈការផ្តល់ទាន ក៏ដូចជា ការឧបត្ថមទៅដល់មន្ទីពេទ្យគុន្ធបុប្ផា និង ប្រជាពលរដ្ឋក្រីក្រមួយចំនួន ធ្វើឲ្យគេជឿជាក់ថា អ្នកឧកញ្ញ៉ា និងជួយលើ កុមារី ម៉ីម៉ី ។

គួបញ្ញាក់ថា នៅពេលអ្នកនិយមលេងបណ្តាសង្គម Facebook ចែកចាយបន្តនោះគេ ថាអស់ត្រឹម ១៥០០ដុល្លារ អូនម៉ីម៉ី និងជាផ្នែកហើយ ។ តែលើសពីនេះទៀត អ្នកឧកញ្ញ៉ា ហុង ពាវ បានលើកឡើងថា កុំថាឡើយ ១៥០០ដុល្លារ ទោះ២ម៉ឺន ឬលើសពីនេះទៀតក៏លោកហ់ានចំណាយដែរ តែសំខាន់ ត្រូវពឹងទៅលើវាសនា អូនម៉ីម៉ី វិញទេ ហើយលោក និងបញ្ជូននាងទៅព្យាបាលនៅប្រទេសសិង្ហបុរី នៅថ្ងៃនេះ៕



ប្រភព៖ chnchannel