ក្រុងគូឡាឡាំពួៈ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី និងក្រុមហ៊ុនដែលលោក បានបង្កើត 1MDB បានពុះពារឆ្លងកាត់រាល់ការចោទប្រកាន់ពុករលួយពីគ្រប់ទិសទីពេញមួយឆ្នាំ ដោយអះអាងថា គ្មានអ្វីកើតឡើងនៅទីនេះ គឺក្រៅពីការបកអាក្រាតឲ្យដឹងថ្មីៗជាច្រើន វាកំពុងដាក់ការបដិសេធទាំងនេះឲ្យស្ថិតនៅក្រោមការលំបាកកើនឡើង។ កាលពីថ្ងៃចន្ទ មូលនិធិទ្រព្យសម្បត្តិក្សត្រក្នុងក្រុងអាប៊ូដាប៊ី ដែលកំពុងជួយ 1MDB ស្តារពីបំណុលដ៏ច្រើនសម្បើមបានដក ថយភ្លាមៗ នូវសំណាញ់សុវត្ថិភាពរបស់ខ្លួន ដោយប្រកាសថា ក្រុមហ៊ុនរដ្ឋម៉ាឡេស៊ីនោះនៅជំពាក់បំណុល ១,១ ពាន់លានដុល្លារ មិនទាន់សង។ យោងតាមរបាយការណ៍កាសែត Wall Street Journal ឲ្យដឹងថា ទង្វើនេះ ផ្តោតសំខាន់លើការសង្ស័យជាច្រើន ដែល 1MDB ជាជាងសងបំណុលដល់មូលនិធិក្រុងអាប៊ូដាប៊ី នៃក្រុមហ៊ុនវិនិយោគប្រេងអន្តរជាតិ (IPIC) ពួកគេបែរជាបង្វែរប្រាក់នោះ ជំនួសវិញ។ រឿងនេះ ក៏បណ្តាលឲ្យរដ្ឋាភិបាលម៉ាឡេស៊ី ប្រឈមនឹងក្តី សង្ឃឹមនៃការត្រូវតែផ្តល់ថវិកាសង្គ្រោះមូលនិធិរដ្ឋ 1MDB ដែលញាំញីដោយរឿងអាស្រូវនេះដែរ បន្ទាប់ពីកិច្ចព្រមព្រៀងបំណុល ៤,៦ ពាន់លានដុល្លារមួយជាមួយ មូលនិធិស្តេវនៅក្រុងអាប៊ូ ដាប៊ី បានដួលរលំក្នុងសប្តាហ៍នេះ។ សេដ្ឋកិច្ចវិទូដែលមានមូលដ្ឋាន នៅសិង្ហបុរី នៃក្រុមហ៊ុនស្រាវជ្រាវ Capital Economics លោក Krystal Tan បាននិយាយថា៖ «រដ្ឋាភិបាលមិនចង់ប្រឈមនឹងហានិភ័យមិនសងបំណុលខ្លួនទេ ដូច្នេះបើសិនវាកើតឡើង ពួកគេចង់រក្សាភាពស្អាតស្អំ»។ អន្តរាគមន៍រដ្ឋាភិបាលណាមួយ នឹងបង្កើនសម្ពាធកាន់តែច្រើនលើនាយករដ្ឋមន្ត្រីណាជីប រ៉ាហ្សាក់ ដែលជាក្រុមប្រឹក្សាផ្តល់យោបល់ដែរ។ លោកធ្លាប់បានប្រឈមនឹងការអំពាវនាវឲ្យលាលែង និងបង្កកទ្រព្យសម្បត្តិរបស់គាត់លើការចោទប្រកាន់ជាច្រើន ពីបទពុករលួយ និងការចាត់ចែងមិនត្រឹមត្រូវនៅឯមូលនិធិនោះ។ ក្នុងសេចក្តីថ្លែងការណ៍មួយ មេដឹកនាំប្រឆាំង លោក Tony Pua បាននិយាយថា៖ «ការបរាជ័យនៃ រដ្ឋាភិបាលនិងក្រុមហ៊ុន IPIC ពេលនេះ មិនត្រឹមតែដាក់ 1MDB ផ្ទាល់ក្នុងហានិភ័យ ប៉ុន្តែថែមទាំងពាក់ព័ន្ធនឹងប្រាក់សង្គ្រោះមួយ របស់ក្រសួងហិរញ្ញវត្ថុទៀត»។ ជម្លោះនោះ គ្របដណ្តប់លើការបកអាក្រាតថ្មីៗជាច្រើនដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវការអះអាងរបស់ 1MDB ដែលថា ហិរញ្ញវត្ថុរបស់ខ្លួនស្ថិតក្នុងរបៀបរៀបរយ និងគ្មានអំពើពុករលួយ បានកើតឡើងនោះទេ។ រឿងអាស្រូវនេះដែលកំពុងហ៊ុម ព័ទ្ធ 1MDB និងលោកណាជីព ដែលបានបង្កើតក្នុងឆ្នាំ ២០០៩ ដើម្បីផ្តល់មូលនិធិគម្រោងអភិវឌ្ឍន៍នានាកំពុងវិលមុខក្នុងកម្រិត និងភាពស្មុគស្មាញរបស់វា។ លោកណាជីប បួងសួងមុនពេលថ្លែងទៅកាន់ក្រុមអ្នកកាសែត។ Afp 1MDB បានកើនបំណុលជាង ១២ ពាន់លានដុល្លារក្នុងការផ្តល់មូលនិធិដល់ក្រុមហ៊ុនខាងក្រៅជាច្រើន។ ប៉ុន្តែការចោទប្រកាន់ជាច្រើនបានចាប់ផ្តើមលេចឡើង ឆ្នាំមុនថា ប្រាក់រាប់ពាន់លានដុល្លារត្រូវបានគេលួចពី 1MDB ក្នុងយុទ្ធនាការដ៏ធំមួយនៃការលួចបន្លំអន្តរជាតិមួយ និងការលាងលុយកខ្វក់ ដែលបានបង្កនូវការស៊ើបអង្កេតដោយប្រទេសជាច្រើន មានចាប់ពីសិង្ហបុរី រហូតដល់អាមេរិក។ លោកណាជីព បានបដិសេធជាច្រើនលើកច្រើនសារថា ពុំបានធ្វើអ្វីខុសទេ។ អ្នកវិភាគម៉ាឡេស៊ី នៅឯសាកលវិទ្យាល័យ Tasmania បាន និយាយថា ប៉ុន្តែជម្លោះ IPIC និងការប្រកាសឲ្យដឹងថ្មីៗ បានលើកឡើងផ្សេងទៅវិញ និងអាចផ្តល់ឲ្យក្រុមអ្នកស៊ើបអង្កេតបរទេសនូវគ្រាប់រំសេវថ្មី។ លោកបាននិយាយថា៖ «រឿងនេះបង្ហាញយ៉ាងច្បាស់ថា មិនត្រឹមតែការបង្វែរប្រាក់របស់ 1MDB ប៉ុណ្ណោះទេ ប៉ុន្តែ រឿងនេះ បានធ្វើយ៉ាងច្បាស់ក្នុងនាមជា នាយករដ្ឋមន្ត្រីនេះ។ វាគឺជាការខូចខាតខ្លាំងណាស់»។ ការបដិសេធរបស់ 1MDB បានចាប់ផ្តើមកែកុនពីសប្តាហ៍មុន នៅពេលគណៈកម្មាធិការសភាម៉ាឡេស៊ីមួយ បាននិយាយថា មូលនិធិនេះ ប្រមូលបានប្រាក់ជាង ៣ ពាន់លានដុល្លារ ជាប្រាក់មិនអនុម័ត ទៅឲ្យក្រុមហ៊ុននៅកោះ British Virgin មួយ ដែលពេលនេះបានរលាយទៅហើយ៕ ប្រភពៈ ភ្នំពេញប៉ុស្តិ៍
↧