នៅថ្ងៃ ទី ២១ ខែ តុលា ឆ្នាំ ២០១៦ នេះ Brown Coffee បានបើកសម្ពោធ សាខា ថ្មី សាខា ទី ១៤ របស់ខ្លួនដែលមាន អាសយដ្ឋាន ស្ថិតនៅលើផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ហាងថ្មីរបស់ប្រោនមួយនេះត្រូវបានរចនាដោយកែច្នៃផ្ទះបុរាណខ្មែរអោយក្លាយជាសហគមន៍បែបសម័យទំនើប ដែលជាកន្លែងជួបជុំគ្នាញុំកាហ្វេកម្សាន្ត។ ផ្នែកខាងក្នុងមានការដេគ័រនិយាយអំពីជីវភាពរស់នៅរបស់ប្រជាជនខ្មែរដែលប្រកបមុខរបរបែបស្រុកស្រែចម្ការ។ រីឯខាងក្រៅវិញមានកន្លែងក្មេងលេង និងទីធ្លាធំទូលាយបែបធម្មជាតិ។
តំណាងក្រុមការងារ ប្រោនបានពន្យល់យ៉ាងដូច្នេះថា៖«គោលបំណងចម្បងរបស់ប្រោន គឺគាស់កកាយឡើងវិញនូវវប្បធម៌នាសម័យបុរាណដែលគេពុំចាប់អារម្មណ៍ឲ្យក្លាយជាសហគមន៍ដែលគេនិយមនាពេលបច្ចុប្បន្ន»។
តំណាងក្រុមការងារដដែលបន្តថា៖«យើងមានក្រុមការងារដែល មានបទពិសោធន៍ និងជំនាញច្បាស់លាស់ក្នុងការឆុងកាហ្វេ ដើម្បីបម្រើជូនអតិថិជន។ មិនតែប៉ុណ្ណោះ យើងមានម្ហូបអាហារសម្បួរបែប និងកាហ្វេថ្មីៗជាច្រើនមុខមាន ដូចជា៖ Cold Brew, Hand-Drip, Syphon និងPiccolo Latte ជាដើម»។
ប្រោន ខហ្វហ្វី គឺជាហាងកាហ្វេក្នុងស្រុក ដែលមានការគាំទ្រ យ៉ាងច្រើនកុះករពីសំណាក់ អតិថិជនខ្មែរ និងបរទេស ដោយសារតែការផ្តោតទៅលើ គុណភាពកាហ្វេ សេវាកម្ម និង ការហ្វឹតហាត់ដល់បុគ្គលិក ។
គួរបញ្ជាក់ផងដែរថា ប្រោន ខហ្វហ្វី កំពុងតែសហការជាមួយ សមាគមសិល្បៈសុវណ្ណាភូមិ ដើម្បីមូលនិធិ ក្នុងការរកប្រាក់អោយបាន ១ម៉ឺន ដុល្លា ដើម្បីយកមកអភិរក្ស ល្ខោនស្បែកធំខ្មែរ អោយគង់វង្សតទៅមុខទៀត ។
អ្វីកាន់តែពិសេសទៅទៀតនៅល្ងាច ថ្ងៃទី ២១ នេះដែលក៏មានការប្រគំតន្រី្ត សម័យ ដែលប្រើឧបករណ៍ភ្លេងខ្មែរ ការបង្ហាញម៉ូត ពីការវិវត្តិនៃសំលៀកបំពាក់នារីខ្មែរគ្រប់ជំនាន់ ការសំដែងល្ខោខស្បែកតូច ( ផឹក កាហ្វេ តែងកំណាព្យ ) និងចំរៀងតែងនិពន្ធថ្មី ( ភូមិប្រោនភ្នំពេញ )។
ប្រភព៖ ថ្មីៗ