Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

មិត្ត​ជិត​ស្និទ្ធ​​របស់​ម្តាយ Angelina ប្រាប់​កុំ​ឲ្យ​នាង​ដើរ​តាម​គន្លង​ម្តាយ ដែល​ធ្លាប់​ធ្វើ​ជា​មួយ

$
0
0

(អាមេរិក)៖ ការស្នើសុំសិទ្ធិឃុំគ្រងកូនៗ រវាងតារាសម្តែងប្រុសស្រី ដ៏ល្បីក្នុងពិភពតារាហូលីវូត នៅមិនទាន់ដាច់ស្រេច នៅឡើយទេ ហើយរឿងរ៉ាងជាច្រើន តែងលេចឮជាបន្តបន្ទាប់ ដោយសារតុលាការ មិនទាន់ប្រគល់សិទ្ធិ មើលថែកូនៗឲ្យទៅឪពុកឬម្តាយ នៅឡើយ ប៉ុន្តែបច្ចុប្បន្នកូនៗទាំង៦ របស់ Angelina Jolie និង Brad Pitt ត្រូវបាននាង Angelina គ្រប់គ្រងមើលថែបណ្តោះអាសន្ន។

ក្រោយពីត្រូវភរិយា ដាក់ពាក្យប្តឹងលែងលះ និងនាំកូនៗចេញទៅរស់នៅឆ្ងាយពីខ្លួន ធ្វើឲ្យ Brad Pitt ហាក់ដូចជាកណ្តោចកណ្តែងជាខ្លាំង តែថ្ងៃមួយក៏មានការអនុញ្ញាត ឲ្យកូនប្រុសទាំងពីរ អាចដើរកំសាន្តជាមួយឪពុករូបនេះ បែរជាមិនសំណាង ក៏បរាជ័យទៀត ព្រោះមានរឿងរ៉ាវមិនឈប់ឈរ ហើយ Maddox ដែលជាកូនប្រុសច្បង ក៏បដិសេធដែរថា គេមិនចង់ឃើញឪពុកទៀតទេ ព្រមទាំងគាំទ្រការសម្រេចចិត្ត របស់ម្តាយទៀតផង។

ប្រភពមួយទម្លាយថា Maddox តែងគិតថា ខ្លួនគេមិនមែនជាកូន របស់ Pitt ទេគឺមាន តែម្តាយប៉ុណ្ណោះ ដែលបញ្ហានេះហើយ ធ្វើឲ្យគម្លាតរវាងអ្នកទាំងពីរ កាន់តែឆ្ងាយ តែក៏មានការលើកឡើងថា Angelina មិនបានរារាំងកូន ឲ្យស្អប់ឪពុកទេ ប្រសិនបើពួកគេចង់ ទាក់ទងជាមួយ Pitt គឺនាងអនុញ្ញាត។

ទន្ទឹមនឹងនេះដែរ អ្នកស្រី Krisann Morel ដែលជាមិត្តជិតស្និទ្ធ របស់ម្តាយ Angelina និងជាអ្នកមើលថែតារាស្រីរូបនេះ តាំងពីតូចមក បានផ្ញើសារចង់ឲ្យនាង គិតឲ្យបានវែងឆ្ងាយ កុំដើរតាមរឿងអតីតកាល របស់ម្តាយនាង ដែលកាត់ផ្តាច់ទំនាក់ទំនង ឪពុកនិងកូន ក្រោយពីលែងលះគ្នា ហើយសុំកុំប្រើប្រាស់កូនៗ ជាឧបករណ៍ក្នុងរឿងលែងលះនេះ។ អ្នកស្រី Krisann Morel ចង់ឲ្យសារនេះ ទៅដល់ Angelina បានឃើញឆាប់ៗ ដើម្បីកុំអ្វីៗហួសពេល៕

article-2589395-1c90d7c500000578-627_634x853

ប្រភព៖ camnews


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>