សាក្សីម្នាក់បានប្រាប់ពីស្ថានការណ៍ដែលនាងបានឮសម្លេងលាន់ឮក្ឌាំងមួយ និងបានឃើញបំណែកកំទេចកំទីហោះទៅលើអាកាស ចេញពីរថយន្តសង្គ្រោះបន្ទាន់១គ្រឿងដែលផ្ទុះ និងបណ្តាលឲ្យអ្នកជំងឺវ័យចំណាស់ម្នាក់ស្លាប់ ។
បុរសដែលត្រូវបានស្មានមានអាយុប្រហែល ៧០ ឆ្នាំ កំពុងស្ថិតនៅផ្នែកខាងក្រោយនៃរថយន្តសង្គ្រោះ ដែលបានផ្ទុះឡើងនៅវេលាម៉ោងប្រហែល ១ និង ៣០ នាទីរសៀល ស្ថិតនៅខាងក្រៅមន្ទីរពេទ្យ Naas General ។
គ្រូពេទ្យ២នាក់ក៏បានទទួលរងការរលាកនៅក្នុងភ្លើង ដែលបានឆាបឆេះ ក្រោយធុងអុកស៊ីហ្សែនបានផ្ទុះនៅផ្នែកខាងក្រោយនៃរថយន្តសង្គ្រោះបន្ទាន់ ៕