Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

រដ្ឋមន្ត្រី​ ស៊ុន ចាន់​ថុល ​ស្នើ​សុំ​៣​ចំណុច​ពី​និវត្តន៍​ជន​​ក្នុង​ពិធី​សំណេះ​សំណាល​ថ្ងៃមិញ

$
0
0

ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនចំនួន ២៧០ នាក់ នៃសមាគមនិវត្តជនក្រសួងសាធារណការ និងដឹកជញ្ជូន នារដូវភ្ជុំបិណ្ឌ នារសៀលថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្តីក្រសួងសាធារណការ និងដឹកជញ្ជូនទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល  បានស្នើសុំឲ្យរៀមច្បងនិវត្តជន បន្តជួយជ្រោមជ្រែងសង្គមជាតិយើង តាមរយៈសំណូមពរ៣យ៉ាង។

សំណូមពរទាំង៣យ៉ាងនោះគឺទី១.ប្រាប់កូនចៅ ឲ្យប្រុងប្រយ័ត្នខ្ពស់ ក្នុងការបើកបរ ជាពិសេសក្នុងរដូវបុណ្យទានភ្ជុំបិណ្ឌ ទី២. ជម្រុញកូនចៅ ញាតិមិត្តក្នុងស្រុកភូមិ ឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងទី៣. សុំបន្តផ្ទេរចំណេះដឹងដល់កូនចៅជំនាន់ក្រោយ ជាពិសេសវិស័យសាធារណការ និងដឹកជញ្ជូន។

ក្នុងឱកាសសំណេះសំណាលនោះទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានសំដែងការដឹងគុណចំពោះរៀមច្បងនិវត្តជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងចំណេះដឹងបម្រើការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូន អស់ជាច្រើនឆ្នាំ ហើយរៀមច្បងបានបន្សល់ទុកនូវស្នាដៃជាច្រើន ដល់អ្នកបន្តវេនជំនាន់ក្រោយ ដូចជាស្ពាន ថ្នល់ជាដើម។

ក្នុងនោះក៏ បានស្នើសុំឲ្យរៀមច្បងនិវត្តជនបន្តជួយជ្រោមជ្រែងសង្គមជាតិ ហើយលោកក៏បានជូននិវត្តជនម្នាក់ៗ ទទួលបានក្រមាពោះគោមួយ និងថវិកាមួយចំនួនផងដែរ៕

ប្រភព៖ kqube


Viewing all articles
Browse latest Browse all 7971

Trending Articles