Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

Brad Pitt កំពុងត្រូវ FBI ស៊ើបអង្កេតរឿងវាយធ្វើបាប Maddox

$
0
0

កាលពីពេលថ្មីៗនេះ បណ្ដាញព័ត៌មាន Mirror បានរាយការណ៍ថា តារាសម្ដែងល្បីឈ្មោះអាមេរិក Brad Pitt កំពុងត្រូវបានការិយាល័យស៊ើបអង្កេតអាមេរិក FBI ស៊ើបអង្កេតករណីដែលលោកបានប្រើហិង្សាលើកូនចិញ្ចឹមជនជាតិខ្មែរ Maddox ទាំងរាងកាយ និងពាក្យសម្ដី។ ហើយនេះក៏ជាមូលហេតុដែលធ្វើឲ្យ Angelina Jolie សម្រេចចិត្តបញ្ចប់ចំណងស្នេហ៍១២ឆ្នាំរបស់ពួកគេដែរ។ តាមនោះដែរ នៅពេលនៅលើយន្តហោះផ្ទាល់ខ្លួននាពេលថ្មីៗនេះជាមួយប្រពន្ធព្រមទាំងកូន២នាក់ តួរឿង “World War Z” បានផឹកស្រវឹងយ៉ាងជោកជាំ និងបានវាយជេរស្ដីដាក់កូនប្រុសច្បងរបស់ខ្លួន។

ក្រោយពេលយន្តហោះចុះចត លោកឪពុកកូន៦រូបនេះបានបន្តប្រទេច Maddox បន្តទៀតមុនពេលចាកចេញទៅទាំងកម្រោល។ មួយថ្ងៃក្រោយរឿងហេតុនេះកើតឡើង តារាសម្ដែង Angelina Jolie បានដាក់ពាក្យបណ្ដឹងលែងលះស្វាមីរបស់ខ្លួន។ ប្រភពដដែលក៏បានឲ្យដឹងទៀតថា តារាសម្ដែង៥២ឆ្នាំបានសហការជាមួយអ្នកស៊ើបអង្កេតបានយ៉ាងល្អ តែលោកបានបដិសេធថាខ្លួនមិនបានវាយធ្វើបាបកូនប្រុសរបស់ខ្លួននោះឡើយ៕

ប្រភព៖ sabay


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>