នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ អ្នកឧកញ៉ា ហុង ពីវ បានរៀបចំពិធីចែកអង្ករសែនក្រអូបភ្លាមៗ ដល់ប្រជាពលរដ្ឋក្រីក្រ និងបុគ្គលិកកម្មករ នៅទីតាំងក្រុមហ៊ុន បុរីពិភពថ្មី បន្ទាប់ពីបញ្ជាទិញអង្ករចំនួន៣៨០តោនពីម្សិលមិញក្នុងតម្លៃប្រមាណជាង២០ម៉ឺនដុល្លារ ពីធនាគារស្រូវ ខេត្តបាត់ដំបង។
នៅព្រឹកថ្ងៃនេះ ការបញ្ជាទិញ និងចែកអង្ករសែនក្រអូបជូនប្រជាពលរដ្ឋក្រីក្រ និងបុគ្គលិកកម្មករ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីជួយលើកកំពស់តំលៃស្រូវខ្មែរ ក៏ដូចជាជួយដល់កសិករខ្មែរផងដែរ។
អ្នកឧកញ៉ា ហុង ពីវ បានក្លាយជាអ្នកប្រកាសទិញអង្ករច្រើនជាងគេរហូតដល់ ៣៨០តោន នៅក្នុងយុទ្ធនាការជួយទិញអង្កររបស់កសិករ ព្រមទាំងទទួលបានការកោត សរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋទាំងនៅខាងក្រៅ និងនៅលើបណ្តាញសង្គម Facebook ថា ជាអ្នកឧកញ៉ាដ៏មានសប្បុរសធម៌ ចេះចែករំលែកសុខទុក្ខជូនប្រជាពលរដ្ឋក្រីក្រ ។
ប្រភព៖ chnchannel