Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ស្លាប់៥នាក់ និងរងរបួស១៩នាក់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៧លើក (យប់៣លើក) បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់៩នាក់ និងរបួសស្រាល់១០នាក់។

គ្រោះថ្នាក់ទាំង៧លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ដសរុបចំនួន១៣គ្រឿងរួមមាន ម៉ូតូចំនួន១០គ្រឿង រថយន្ដធុនតូចចំនួន១គ្រឿង រថយន្ដធុនធំ២គ្រឿង ហើយមូលហេតុ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន៣លើក មិនប្រកាន់ស្ដាំ១លើក ស្រវឹង១លើក ប្រជែង២លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្តិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ចំនួន១១នាក់។

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្រអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្ដដែលល្មើសសរុបទូទាំងប្រទេស មានចំនួន២,១៥៣គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៥៨៥គ្រឿង និងពិន័យសរុបចំនួន១,៥៦៨គ្រឿង៕

ប្រភព៖ chnchannel


Viewing all articles
Browse latest Browse all 7971

Trending Articles