Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ទៅ​មើល​បាល់ទាត់​នៅ​ស្តា​ត​បែរជា​កើត​ជម្លោះ​កាប់​ចាក់​គ្នា​

$
0
0

មានហេតុការណ៍កើតឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកនៅយប់ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៦ នេះ នៅពេលដែលក្រុមកីឡាករជម្រើសជាតិកម្ពុជា និង សិង្ហបុរី ប្រកួតលក្ខណៈមិត្តភាពនោះ មានក្រុមអ្នកទៅទស្សនាបាល់ទាត់ពីរក្រុមបានផ្ទុះជម្លោះវាយតប់គ្នាបណ្តាលឲ្យយុវតី និង យុវជនពីរនាក់រងរបួស ។

ក្រោយពីផ្ទុះជម្លោះភាគីជម្លោះ ៤ នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថដែលរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅកន្លែងប្រកួតបាល់ទាត់នោះ បានធ្វើការឃាត់ខ្លួនក្រុមបង្កជម្លោះភ្លាមៗផងដែរ ។

មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថាគូរជម្លោះបានប្រើកាំបិតកាប់ យុវតីម្នាក់រយៈក្បាល និងបុរសម្នាក់ដាច់សរសៃដៃ ។ ជម្លោះនេះ បានកើតមាននៅមុនការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរវាងកម្ពុជា និងសិង្ហបុរី ។

តាមរយៈប្រភពដដែល បានឲ្យដឹងថា ជម្លោះឈានដល់អំពើហិង្សានេះ បានកើតឡើងដោយសារតែទំនាស់ពាក្យសម្តី នៅអំឡុងពេលភ្លៀងចាប់ផ្តើមបង្អុរឡើងនៅវេលាម៉ោងប្រមាណជាង ៦ ល្ងាច ៕

ប្រភព៖ pmhotnews


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>