Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

គួរឲ្យរន្ធត់! ខណៈ​ជន​បង្ក​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​ខ្លួន ខណៈ​ពេល​ព្យាយាម​ដុត​អ្នក​ជំងឺ​មាន​ជម្លោះ​ជា​មួយ​នៅ​ក្នុង​មន្ទីរពេទ្យ

$
0
0

មនុស្ស៣នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ក្រោយបុរសម្នាក់បានជះសាំងទៅលើអ្នកជំងឺលាងឈាមម្នាក់ និងដុតខ្លួនឯងនៅក្នុងមន្ទីរពេទ្យ, នេះបើយោងតាមប៉ូលីសនៅក្នុងទីក្រុង Albania ។

ប៉ូលីសនិយាយថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យ American Hospital of Tirana កាលពីថ្ងៃច័ន្ទ ។

យោងតាមការស៊ើបអង្កេតរបស់ប៉ូលីស ជនបង្កឈ្មោះ Canaj Letter អាយុ ៥៧ ឆ្នាំ បានស្ទុះចូលក្នុងបន្ទប់លាងឈាមអ្នកជំងឺ ដោយនាំមកជាមួយសាំង, ក្រោយកើតជម្លោះគ្នាជាមួយអ្នកជំងឺឈ្មោះ D. Saraci អាយុ ៤៧ ឆ្នាំ មុននោះ ។

Letter បានរត់សំដៅ Saraci, ហើយអ្នកទាំងពីរនសមបោកចំបាប់គ្នាដេកដួលនឹងកម្រាល អស់រយៈពេលប៉ុន្មានវិនាទី រហូតដល់ជនបង្ក Letter អាចគ្រប់គ្រងស្ថានការណ៍ដុតសាំង ដែលបណ្តាលឲ្យភ្លើងឆាបឆេះដ៏ធំធេង ។

Letter និង Saraci អាចត្រូវបានឃើញភ្លើងឆេះខ្លួន ខណៈអណ្តាតភ្លើងរាលដាលទៅកាន់គ្រែអ្នកជំងឺដទៃ ។ លទ្ធផល Letter បានស្លាប់, រីឯ Saraci ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

ចំណែកអ្នកជំងឺ ២ នាក់ ទៀត ដែលមិនពាក់ព័ន្ធក្នុងជម្លោះនេះ, ដែលមានឈ្មោះ Sanie Sulaj អាយុ ៥៥ ឆ្នាំ និង Hani Mali អាយុ ៥៥ ឆ្នាំ ដូចគ្នា ក៏បានស្លាប់ដោយថប់ដង្ហើម ៕


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>