យោងតាមមន្ត្រីប៉ូលីសក្នុងប្រទេសវៀតណាម ស្ត្រីអ្នកដំណើរម្នាក់បានធ្វើឲ្យអ្នកដំណើរដទៃទៀត ភ័យតក់ស្លុតបុកពោះគ្រប់ៗគ្នា នៅពេលគាត់ចាប់ទាញអាវពោងសុវត្ថិភាពពាក់ ក្នុងអំឡុងពេលយន្តហោះកំពុងហោះហើរ ។
អាជ្ញាធរព្រលានយន្តហោះនិយាយថា ស្ត្រីឈ្មោះ Nguyen Trung D ត្រូវបានចាប់ឃាត់ខ្លួន ក្រោយស្ត្រីរូបនេះបានធ្វើទង្វើខុសប្រក្រតីពាក់អាវពោងសុវត្ថិភាព ក្នុងអំឡុងពេលយន្តហោះហើរពីទីក្រុង Vinh ទៅកាន់ទីក្រុង Ho Chi Minh ។
Nguyen ត្រូវបានចោទប្រកាន់ប្រើប្រាស់សម្ភារៈសង្គ្រោះបន្ទាន់នេះ ដោយគ្មានការអនុញ្ញាត ។ នាងក៏តម្រូវឲ្យបង់ប្រាក់ពិន័យចំនួន ៩០ ដុល្លារ ផងដែរ ។ យោងតាមការស៊ើបអង្កេតរបស់ប៉ូលីស, ក្នុងអំឡុងពេលហោះហើរ, Nguyen បានដាក់អាវពោងនោះស្ថិតនៅខាងក្រោមកៅអីរបស់នាង មុនពេលពាក់វា ។
បើតាមប្រភពឲ្យដឹង Nguyen ត្រូវបានប្រាប់ថា នាងមិនអាចប៉ះសម្ភាៈសង្គ្រោះបន្ទាន់នេះដោយគ្មានការអនុញ្ញាតពីក្រុមអាកាសយាននិកបានឡើយ ។ ទោះជាយ៉ាងណា Nguyen មិនអើពើនឹងការបង្គាប់បញ្ជាររបស់ពួកគេទេ ។
ក្រុមសមាជិកអាកាសយានិកបានទូរស័ព្ទទៅប៉ូលីស, ហើយ Nguyen ត្រូវបានចាប់ឃាត់ខ្លួន នៅពេលយន្តហោះបានមកដល់ព្រលានយន្ត ក្នុងទីក្រុង Ho Chi Minh ៕