Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ភាព​រាំង​ស្ងួត​ប៉ះពាល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ​ជាពិសេស​ប៉ះពាល់​កសិករ

$
0
0

អ្នកស្រីឡុង ថុន៖ «យើងត្រូវការទឹកសម្រាប់ផឹក បោកខោអាវ និងដើម្បីងូត ដូចគ្នាទាំងអស់។ បន្លែនិងដើមឈើងាប់អស់ហើយ ព្រោះអត់មានទឹក។ គ្មានសល់អីទេ»។

ភ្នំពេញ — កាលពីខែវិច្ឆិកាឆ្នាំមុន អ្នកស្រីឡុង ថុនអង្គុយនៅក្នុងភូមិជាមួយនឹងអ្នកជិតខាងរបស់អ្នកស្រី។ អ្នកទាំងពីរបានពិភាក្សាអំពីស្រែរបស់ពួកគេដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតនៅក្នុងប្រទេសកម្ពុជានាទសវត្សរ៍ចុងក្រោយនេះ។

អ្នកស្រីបានផ្អាកការធ្វើស្រែរបស់អ្នកស្រីនៅក្នុងខេត្តកណ្ដាលចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនដោយសារតែគ្រោះរាំងស្ងួតនេះ។

ថ្ងៃមួយកាលពីខែមុន លោកស្រីឡុង ថុនបានគេងសម្រាកពេលថ្ងៃត្រង់ដោយសារតែអាកាសធាតុដ៏ក្ដៅដែលធ្វើឲ្យអ្នកស្រីអស់កម្លាំងជាខ្លាំង។

អ្នកស្រីបាននិយាយថា អ្នកស្រីមានការសប្បាយចិត្តដោយសារតែមានភ្លៀងធ្លាក់កាលពីយប់កន្លងទៅនោះ។ អ្នកស្រីលើកឡើងថា មិនមានភ្លៀងធ្លាក់ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនមកម្ល៉េះ។

FA60047B-4053-4869-8F4E-0A186077EAC6_cx0_cy2_cw100_w610_r1_s_r1

ក្នុងអំឡុងរដូវវស្សាឆ្នាំមុន អ្នកស្រីឡុង ថុន ដែលមានក្រុមគ្រួសាររស់នៅក្នុងស្រុកពញាឮ ឃុំវិហារហ្លួង ចម្ងាយប្រហែលជា៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ មិនអាចធ្វើកសិកម្មបានទេដោយសារមិនមានទឹកគ្រប់គ្រាន់។

ក្រុមគ្រួសាររបស់អ្នកស្រីដែលធ្លាប់តែពឹងអាស្រ័យលើដីស្រែបីហិចតាដើម្បីធ្វើស្រែនោះ ឥឡូវនេះត្រូវពឹងផ្អែកទាំងស្រុងលើកូនស្រីរបស់គាត់ដែលធ្វើការជាកម្មកររោងចក្រកាត់ដេរ។

«អត់មានភ្លៀងផង។ ចាប់តាំងពីពេលអូនមកសម្ភាសន៍ខ្ញុំ[កាលពីឆ្នាំមុន]រហូតដល់ពេលឥឡូវអូនមក»។

អ្នកស្រីបានបន្ថែមថា អ្នកស្រីត្រូវចំណាយប្រាក់ប្រហែលជាងបីម៉ឺនរៀលមួយសប្ដាហ៍ទៅលើថ្លៃទឹកដែលជាចំនួនប្រាក់ច្រើនសម្រាប់គ្រួសារដែលរស់នៅអាស្រ័យលើការធ្វើស្រែ។

មិនមែនមានតែអ្នកស្រីឡុង ថុនម្នាក់ទេដែលជួបប្រទះនឹងបញ្ហានេះ។

ប្រជាជនកម្ពុជារាប់លាននាក់ពឹងផ្អែកលើទឹកភ្លៀងដើម្បីធ្វើស្រែចិញ្ចឹមជីវិតនិងការប្រើប្រាស់នៅក្នុងផ្ទះប្រចាំថ្ងៃនៅក្នុងក្រុមគ្រួសាររបស់ពួកគេ។

បើយោងទៅតាមក្រសួងកសិកម្មបានឲ្យដឹងថា បីភាគបួននៃប្រជាជនកម្ពុជាសរុបនៅតែពឹងផ្អែកលើទឹកភ្លៀងដើម្បីធ្វើកសិកម្មដែលជាប្រភពប្រាក់ចំណូលដ៏សំខាន់របស់ពួកគេ។

អ្នកស្រីឡុង ថុនបាននិយាយថា៖

«យើងត្រូវការទឹកសម្រាប់ផឹក បោកខោអាវ និងដើម្បីងូត ដូចគ្នាទាំងអស់។ បន្លែនិងដើមឈើងាប់អស់ហើយ ព្រោះអត់មានទឹក។ គ្មានសល់អីទេ»។

នៅខេត្តកំពង់ធំកាលពីខែមេសា ត្រីប្រហែល៧០តោនងាប់នៅក្នុងទន្លេឆ្មាដោយសារតែអាកាសធាតុក្ដៅ និងគ្រោះរាំងស្ងួត។ នេះបើយោងតាមលោកព្រឹម រដ្ឋា អភិបាលស្រុកស្ទោង។

នៅក្នុងខេត្តបាត់ដំបងស្វាខ្មៅប្រហែល៣០ក្បាលបានងាប់ដោយសារតែមិនមានទឹកនិងអាហារគ្រប់គ្រាន់ និងបាត់បង់ទីជម្រក បន្ទាប់ពីស្វាទាំងនោះបានគេចផុតពីភ្លើងឆេះព្រៃមួយខែមុននោះ។ នេះបើយោងតាមតំណាងសហគមន៍។

អ្នកវិទ្យាសាស្ត្រមួយចំនួនបានស្ដីបន្ទោសថា បញ្ហានេះបណ្ដាលមកពីបាតុភូត El Nino ដែលជាបាតុភូតរលកកម្ដៅ និងគ្រោះរាំងស្ងួត។

លោក Maximiliano Herrea អ្នកតាមដានកំណត់ត្រាសីតុណ្ហភាពពិភពលោកដ៏ល្បីល្បាញបានថ្លែងប្រាប់ VOA ថា៖

«នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានរលកកម្ដៅច្រើនដងដូចជារលកកម្ដៅនៅក្នុងឆ្នាំ១៩៦០ ឆ្នាំ១៩៨៣ និងឆ្នាំ១៩៩៨។ ប៉ុន្តែនៅពេលរលកកម្ដៅនេះមានការកើនឡើង តំបន់ដែលរងផលប៉ះពាល់ដោយរលកកម្ដៅដ៏ខ្លាំងបំផុតគឺប្រទេសថៃ ឡាវ និងកម្ពុជា»។

រដ្ឋាភិបាលបានចាត់វិធានការមួយចំនួនដើម្បីដោះស្រាយវិបត្តិ ហើយវិធានការទាំងនោះរួមមានការណែនាំឲ្យសាលារៀនទូទាំងប្រទេសកាត់បន្ថយម៉ោងសិក្សាចំនួនមួយម៉ោង និងកែសម្រួលម៉ោងសិក្សាដើម្បីកុំឲ្យសិស្សប្រឈមនឹងកម្ដៅថ្ងៃដ៏ក្ដៅ។

រដ្ឋាភិបាលក៏បានប្រាប់អាជ្ញាធរមូលដ្ឋានឲ្យជីកអណ្ដូងនិងដឹកជញ្ជូនទឹកសម្រាប់អ្នកភូមិផងដែរ។

AA914579-A651-42A1-9948-05742C2663FA_cx1_cy23_cw77_w610_r1_s_r1

លោកកែវ វី នាយកខុទ្ទកាល័យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ឆ្នាំនេះប្រទេសកម្ពុជាទំនងជាជួបប្រទះគ្រោះរាំងស្ងួតធ្ងន់រហូតដល់ខែកក្កដា។

លោកថ្លែងថា៖

«ទោះបីមាត្រាសាស្ត្របានបង្ហាញថា ទោះបីជាមានភ្លៀងធ្លាក់ខ្លះក៏ដោយ ទឹកភ្លៀងនឹងមិនមានដក់នៅតាមដីទំនាបទេ ដោយសារតែអាកាសធាតុក្ដៅ។ ដីនឹងនឹងស្រូបយកភ្លៀងអស់ ដូច្នេះ នៅតាមដីទំនាបនឹងមិនមានទឹកដក់ទេ»។

លោកបានបន្ថែមថា៖

«នៅឆ្នាំ២០០៤ យើងបានជួបប្រទះគ្រោះរាំងស្ងួតនៅក្នុងខេត្តចំនួន២១ ប៉ុន្តែស្ថានភាពនោះមិនអាក្រក់ដូចបច្ចុប្បន្ននេះទេ។ ប្រជាជនខ្វះទឹកប្រើប្រាស់ដោយសារតែមានទឹកនៅក្នុងអណ្តូងរីងស្ងួតអស់»។

លោកទ្រាន ជុង អាយុ២៩ឆ្នាំ ជាកសិករនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ បាននិយាយថាកសិករជាច្រើននៅក្នុងតំបន់នេះបានជីកអណ្ដូងទឹក ប៉ុន្តែមិនមានទឹកសម្រាប់ប្រើប្រាស់ទេ ចាប់តាំងពីគ្រោះរាំងស្ងួតនេះចាប់ផ្ដើម។

«មនុស្សជាច្រើនអត់មានទឹកប្រើប្រាស់។ អ្នកចិញ្ចឹមជ្រូកត្រូវការទឹកជាច្រើនក្នុងមួយថ្ងៃៗ។ យើងអត់មានទឹកពីរបីខែមកហើយ។ ពួកគេអត់មានទឹកប្រើប្រាស់អស់រយៈពេលបីខែមកហើយ។ កសិករ ដូចខ្ញុំ កំពុងរង់ចាំទឹកភ្លៀងដើម្បីដាំដំឡូងមី។ ប្រសិនបើអត់មានភ្លៀងធ្លាក់ យើងត្រូវរង់ចាំ។ ខ្ញុំអត់មានការងារផ្សេងទៀតផង។ ខ្ញុំពឹងផ្អែកតែលើស្រែ»។

លោកតឹក វណ្ណារ៉ា នាយកនៃអង្គការ NGO Forum បានថ្លែងប្រាប់ VOA ថា ការអភិវឌ្ឍនៃឧស្សាហកម្មធុនធ្ងន់ ការកាប់បំផ្លាញព្រៃឈើ និងគម្រោងអភិវឌ្ឍន៍ទ្រង់ទ្រាយធំគឺជាផ្នែកមួយដែលនាំឲ្យមានគ្រោះរាំងស្ងួត។

លោកមានប្រសាសន៍ថា៖

«សម្រាប់រយៈពេលវែង ប្រជាជនអាចប្រមូល និងតម្កល់ទឹកភ្លៀងសម្រាប់ឆ្នាំខាងមុខ ឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ដូច្នេះពួកគេអាចប្រើទឹកនៅពេលពួកគេខ្វះខាតទឹក»។

លោកបានបន្ថែមថា លោកលើកទឹកចិត្តឲ្យប្រជាជនជីកអណ្ដូង ប្រឡាយ និងស្រះនៅជុំវិញផ្ទះរបស់ពួកគេដើម្បីរក្សាទឹកទុក។

លោកបន្តថា៖

«សម្រាប់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ពួកគេគួរតែកំណត់ផែនការឲ្យបានច្បាស់លាស់ដើម្បីស្ដារប្រឡាយ ទំនប់ និងប្រព័ន្ធធារាសាស្ត្រ ដើម្បីរក្សាទឹកទុកប្រើប្រាស់នៅក្នុងរដូវប្រាំង»។

6E5A544E-56C3-40C4-98CD-ED8396905CF3_w610_r0_s

លោកវណ្ណារ៉ាបានបន្ថែមថា រដ្ឋាភិបាលត្រូវផ្ដល់គ្រាប់ពូជថ្មី និងណែនាំរបៀបដាំដុះថ្មីដែលសម្របទៅនឹងការកើនឡើងកម្ដៅ ដើម្បីឲ្យប្រជាជនអាចស្ដារស្ថានការណ៍នេះបាន។

លោកបានបញ្ជាក់ថា រដ្ឋាភិបាលគួរតែដាំដើមឈើបន្ថែមទៀតឲ្យបានច្រើន និងការពារព្រៃនៅសល់ចុងក្រោយដើម្បីកាត់បន្ថយកម្ដៅ។

លោកកែវ វីបានទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជាមិនអាចបញ្ឈប់ការប្រែប្រួលអាកាសធាតុបានទេ ដូច្នេះការជួយប្រជាជនឲ្យសម្របខ្លួនទៅនឹងការលំបាកនេះជាការចាំបាច់។

«យើងមិនអាចដោះស្រាយបញ្ហាការផ្លាស់ប្ដូរអាកាសធាតុនេះបានទេ។ ប៉ុន្តែយើងអាចជួយឲ្យប្រជាជនសម្របទៅនឹងការប្រែប្រួលអាកាសធាតុ។ យើងអាចផ្លាស់ប្ដូរពីការដាំស្រូវធ្ងន់ទៅជាការដាំស្រូវស្រាល ដូចដែលអ្នកជំនាញរបស់ក្រសួងកសិកម្មបានណែនាំ។ យើងហៅវាថា ជាការសម្របសម្រួលទៅនឹងការប្រែប្រួលអាកាសធាតុ ដូច្នេះកសិករអាចសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដោយមិនមានការខូចខាតដំណាំរបស់ពួកគេ»។

លោកង៉ែត ឡាត់ ប្រធានភូមិអំពិលផ្អែម ឃុំវិហារហ្លួង បានឱ្យដឹងថា ការជីកអណ្ដូងមានតម្លៃថ្លៃ ហើយសហគមន៍កសិករភាគច្រើនមិនមានថវិកាសម្រាប់ជីកជីកអណ្ដូងទេ។

លោកបានឲ្យដឹងថា តម្លៃជីកអណ្ដូងអាស្រ័យលើទំហំរបស់វា។ អណ្ដូងខ្លះតម្លៃជាង២០០ដុល្លារ។ អណ្ដូងមួយប្រភេទទៀតថ្លៃជាង១០០០ដុល្លារ។ អ្នកភូមិអត់មានលទ្ធភាពទេ៕

ប្រភពៈ VOA


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>