Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​និង​ទទួល​យក​អនុសាសន៍​លើ​ករណី​អ៊ីមែល​របស់​លោក​ស្រី ​Clinton

$
0
0

លោកស្រី Loretta Lynch រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស.រ.អា.បានមានប្រសាសន៍ថាលោកស្រីគ្រោងនឹងទទួលយកអនុសាសន៍របស់បុគ្គលិកប្រចាំអាជីពនិងទីភ្នាក់ងារសហព័ន្ធដែលពិនិត្យមើលការប្រើប្រាស់សារអេឡិចត្រូនិចឯកជនរបស់់លោកស្រី Hillary Clinton នៅពេលលោកស្រីកាន់តំណែងរដ្ឋមន្ត្រីការបរទេសស.រ.អា.។

គេរំពឹងថា ការិយាល័យ FBI នឹងបញ្ចប់ការស៊ើបអង្កេតរបស់ពួកគេក្នុងពេលឆាប់ៗនេះ។ ពួកអ្នកជំនាញការខាងច្បាប់បាននិយាយថា ពួកគេមិនរំពឹងថានឹងមានការចោទប្រកាន់ពីបទព្រហ្មទណ្ឌណាមួយប្រឆាំងនឹងលោកស្រី Clinton ដែលបានត្រូវសន្មតថាជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនោះទេ។

ថ្លែងនៅក្នុងសន្និសីទកំពូលមួយនៅក្នុងរដ្ឋ Colorado កាលពីថ្ងៃសុក្រ លោកស្រី Lynch បានមានប្រសាសន៍ថា ភ្នាក់ងារប្រចាំអាជីពនិងអ្នកស៊ើបអង្កេតដែលធ្វើការជាមួយក្រសួងយុត្តិធម៌បានធ្វើសកម្មភាពដោយឯករាជ្យហើយថា ការស៊ើបអង្កេតរបស់ពួកគេបានធ្វើមុនពេលលោកស្រីកាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

លោកស្រី Lynch ដែលមានជម្រើសក្នុងការកែប្រែការចោទប្រកាន់ណាមួយប្រឆាំងនឹងលោកស្រី Clinton បានមានប្រសាសន៍ថា៖ «ខ្ញុំទន្ទឹងរង់ចាំទទួលការផ្តល់អនុសាសន៍របស់ពួកគេ»។ នៅពេលបន្ទាប់មកលោកស្រីបានមានប្រសាសន៍ថា លោកស្រីនឹងទទួលយកការរកឃើញទាំងអស់។ ភាពផ្ទុយគ្នារវាងសេចក្តីថ្លែងទាំងពីរនេះមិនបានត្រូវពន្យល់ទេ៕

ប្រភពៈ VOA


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>