Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

លោក គឹម គុណវឌ្ឍ៖ ឆ្នាំនេះរាជរដ្ឋាភិបាលសម្រេចរៀបចំ ព្រះរាជពិធីបុណ្យអ៊ុំទូកឡើងវិញ

$
0
0

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឡើងវិញ នៅឆ្នាំ២០១៦នេះ បន្ទាប់ពីខកខាន មិនបានប្រារព្ធកាលពីឆ្នាំ២០១៥កន្លងទៅ ដោយមូលហេតុថា កម្ពុជាជួបគ្រោះរាំងស្ងួត ហើយត្រូវបង្វែរថវិកា សម្រាប់បូមទឹកសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋជំនួសវិញ។

បើយោងតាម Facebook របស់លោក គឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា នៅសល់តែ១៣៦ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ការប្រារព្ធព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងឆ្នាំ២០១៦ ដែលប្រមុខរាជរដ្ឋាភិបាល នឹងសម្រេចចាត់តាំងពិធីបុណ្យនេះឲ្យអធិកអធម។

លោក គឹម គុណវឌ្ឍ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមជម្រាបជូនដំណឹង ដល់ថ្នាក់ដឹកនាំរាជធានីខេត្តទាំង២៥ ដែលមានទូកង ទូកមួង សូមពិនិត្យកែលំអរលើកកម្រិតគុណភាព ដើម្បីនាំយកមកចូលរួមប្រណាំង រយៈពេល៣ថ្ងៃគឺថ្ងៃអាទិត្យ ថ្ងៃចន្ទ ថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី១៣-១៤និង១៥ ខែវិច្ឆិកា ឆ្នាំ២០១៦»៕

13533084_1060811047290029_8103865661560298494_n

13502977_1060811073956693_8050459104588961224_o

13557716_1060810937290040_9015641738882206104_n

ប្រភពៈ freshnewsasia


Viewing all articles
Browse latest Browse all 7971

Trending Articles