Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

សេចក្តី​ព្រាង​ច្បាប់ ស្តីពី​ការការពារ​សាក្សី និង​បុគ្គល​រាយការណ៍នឹង​ចេញ​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ

$
0
0

អង្គភាពប្រឆាំងអំពើពុករលួយ បានដាក់សេចក្តីព្រាងច្បាប់ ស្តីពី ការការពារសាក្សី និងបុគ្គលរាយការណ៍ ឲ្យភាគីពាក់ព័ន្ធពិភាក្សា នៅក្នុងសិក្ខាសាលាមួយដែលមានរយៈពេលពីរថ្ងៃ មុនពេលសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយរដ្ឋសភា។ យ៉ាងណាក៏ដោយ គេរំពឹងថា សេចក្តីព្រាងច្បាប់ទាំងពីរនឹងចេញនៅមុនដំណាច់ឆ្នាំ២០១៦នេះ។

សេចក្តីព្រាងច្បាប់ ស្តីពី ការការពារសាក្សី និងបុគ្គលរាយការណ៍ ត្រូវបានរៀបចំឡើងតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីខែឧសភាឆ្នាំ២០១៥ និងស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី ការប្រឆាំងអំពើពុករលួយ (UNCAC) ដែលកម្ពុជាបានផ្តល់សច្ចាប័នតាំងពីឆ្នាំ២០០៧មក។

សេចក្តីព្រាងច្បាប់ ទាំងពីរនេះ ត្រូវបានចាប់ផ្តើមព្រាងតាំងពីខែវិច្ឆិកា ឆ្នាំ២០១៥ ដោយផ្អែកលើមូលដ្ឋានច្បាប់ជាតិ និងអន្តរជាតិ និងបានយកគំរូតាមច្បាប់នៅក្នុងប្រទេសជាច្រើន នៅទ្វីបអាស៊ី អឺរ៉ុប អាមេរិក និងទ្វីបអាហ្រ្វិចផងដែរ។ នេះបើផ្អែកតាមបទបង្ហាញដោយមន្រ្តីជំនាញនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ដែលមានរយៈពេលពីរថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៩ មិថុនានេះតទៅ។

អង្គភាពប្រឆាំងអំពើពុករលួយដែលទទួលបន្ទុករៀបចំសេចក្តីព្រាងច្បាប់ទាំងពីរនេះ រំពឹងថា ច្បាប់ស្តីពី ការការពារសាក្សី និងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពយុត្តិធម៌ និងការបង្រ្កាបបទល្មើស, ធានាសុវត្ថិភាពផ្ទាល់ខ្លួនរបស់សាក្សី និងបុគ្គលពាក់ព័ន្ធ ខណៈដែលច្បាប់ស្តីពីការការពារបុគ្គលរាយការណ៍ នឹងជួយជម្រុញដល់ការបង្កើនតម្លាភាព ប្រសិទ្ធភាព ការបំពេញតួនាទី, ធានានិងបង្កើនប្រសិទ្ធភាពនៃការរាយការណ៍, ធានាសុវត្ថិភាព និងលុបបំបាត់នូវផលវិបាក អវិជ្ជមានដែលអាចកើតមានដល់បុគ្គលអ្នករាយការណ៍។

គួរជម្រាបជូនថា ច្បាប់ស្តីពីការការពារសាក្សី ត្រូវបានបង្កើតឡើងដំបូងបំផុតនៅសហរដ្ឋអាមេរិកក្នុងអំឡុងទសវត្សឆ្នាំ១៩៧០ ខណៈដែលក្រុមឧក្រិដ្ឋជន ដែលគេហៅថា ក្រុមម៉ាហ្វៀ (Mafia) បានសម្លាប់បុគ្គលណាដែលសហការផ្តល់ព័ត៌មានដល់នគរបាលឬអាជ្ញាធរ។ មានប្រទេសកាន់តែច្រើនឡើង បានអនុម័តច្បាប់ វិធាន ឬគោលនយោបាយដើម្បីការពារសាក្សីនេះ ហើយជាលទ្ធផល សំណុំរឿងធំៗជាច្រើនត្រូវបានបំបែក ដោយសារតែមានកិច្ចសហការរបស់សាក្សី។

គេរំពឹងថា សេចក្តីព្រាងច្បាប់ទាំងពីរនេះ នឹងចេញនៅមុនដំណាច់ឆ្នាំ២០១៦នេះ៕

ប្រភពៈ RFI


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>