Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

រកឃើញ​អម្បូរ​កង្កែប​ថ្លាឈ្វេង មើលឃើញ​ដល់​គ្រឿងក្នុង​

$
0
0

ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ីបានរកឃើញកង្កែបរាប់សិបក្បាល ដែលមានស្បែកថ្លាឈ្វេង មើលឃើញទាំងឆ្អឹង និងគ្រឿងក្នុងរបស់វាតែម្តង ។

កង្កែបទាំងនោះ ត្រូវបានរកឃើញនៅទីតាំងមួយជិតប្រជុំជន Krasnouralsk តំបន់ Tyumen របស់រុស្ស៊ី ។

តាមអ្នកវិទ្យាសាស្ត្រ កង្កែបទាំងនេះ មានសម្បុរខ្មៅ ។ ពងរបស់អម្បូរកង្កែបនេះ ពុំមានស្រទាប់ការពារជាមួយបរិស្ថានដែលរងការបំពុល ។ លទ្ធភាពជាច្រើនបញ្ជាក់ថា ពួកវារងការប្រែប្រួលហ្សែន ដោយសារការបំពុលនៃកាកសំណល់របស់រោងចក្រ នៅក្នុងតំបន់ ។

Krasnouralsk ជាដែនដីសម្បូររ៉ែ ជាអាទិ៍ៈ ស្ពាន់, ដែក, platinum និងធ្យូងថ្ម ។ ប៉ុន្តែ ការធ្វើអាជីវកម្មដោយខ្វះការគ្រប់គ្រង ពិនិត្យ ជាហេតុនាំឲ្យកាកសំណល់ត្រូវបានចាក់ចោលតាមបឹងបួរទាំងឡាយ ធ្វើឲ្យបរិស្ថានរងការបំពុលខ្លាំង ជាហេតុនាំឲ្យមានបំរែបំរួលហ្សែនខាងលើ ៕


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>