Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

អ្នក​វិភាគ​ថា​អ្នក​នយោបាយ​ខ្មែរ​គួរ​រួប​រួម​ដើម្បី​ប្រយោជន៍​ជាតិ​ដូច​អ្នក​នយោបាយ​ភូមា

$
0
0
រដ្ឋាភិបាល​យោធា​នៃ​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា កាល​ពី​ថ្ងៃ​ទី​៣០ មីនា បាន​ធ្វើ​ពិធី​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ទៅ​ឲ្យ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ របស់ អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)។ ការ​ផ្ទេរ​អំណាច​នេះ បាន​ធ្វើ​ឲ្យ​អ្នក​នយោបាយ​មួយ​ចំនួន និង​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ តើ​កម្ពុជា អាច​រៀន​សូត្រ​អ្វី​ខ្លះ​ពី​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​នៅ​ប្រទេស​មីយ៉ាន់ម៉ា? បណ្ដាញ​សារព័ត៌មាន​ធំៗ​នៅ​លើ​ពិភពលោក​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ផ្សព្វផ្សាយ​ព្រោងព្រាត​ពី​ការ​ផ្ទេរ​អំណាច​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ រហូត​មក​ទល់​ពេល​នេះ ក៏​នៅ​តែ​មាន​សារព័ត៌មាន​ផ្សព្វផ្សាយ​ជា​ហូរហែ​ពី​ការ​វិវឌ្ឍន៍​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ដដែល។ មេ​ដឹក​នាំ​ប្រទេស​មហា​អំណាច​ភាគ​ច្រើន សុទ្ធតែ​បាន​ចូលរួម​សម្ដែង​ការ​សាទរ​ចំពោះ​ការ​ផ្ទេរ​អំណាច​នៅ​ប្រទេស​ភូមា ព្រម​ទាំង​បង្ហាញ​ការ​ប្ដេជ្ញា​ថា​នឹង​រឹត​ចំណង​មិត្តភាព​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ជាមួយ​មីយ៉ាន់ម៉ា។ ដោយឡែក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើ​ទោះ​បី​ជា​រូប​លោក​ផ្ទាល់​បាន​កាន់​អំណាច​នៅ​កម្ពុជា ជាង ៣០​ឆ្នាំ​មក​ហើយ​ក្តី លោក​បាន​ផ្ញើ​លិខិត​ទៅ​កាន់​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​មីយ៉ាន់ម៉ា គឺ​លោក ធិន ច (Htin Kyaw) ដើម្បី​អបអរ​សាទរ​ចំពោះ​ប្រធានាធិបតី​មក​ពី​បក្ស​ប្រឆាំង​រូប​នេះ។ ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង ក៏​បាន​ផ្ញើ​លិខិត​សាទរ​ចំពោះ​មេ​បក្ស​ប្រឆាំង​នៃ​ប្រទេស​មីយ៉ាន់ម៉ា អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ថ្មី​តែង​តាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស។ រដ្ឋាភិបាល​កម្ពុជា សម្ដែង​ក្តី​ជឿជាក់​ថា ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់​រវាង​កម្ពុជា និង​មីយ៉ាន់ម៉ា នឹង​ត្រូវ​ពង្រឹង និង​ពង្រីក​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត ដើម្បី​ជា​ប្រយោជន៍​របស់​ប្រជាជន និង​ប្រជាជាតិ​របស់​ប្រទេស​ទាំង​ពីរ។ សម្រាប់​បក្ស​ប្រឆាំង​នៅ​ប្រទេស​មីយ៉ាន់ម៉ា ការ​ឈ្នះ​ឆ្នោត​នៅ​ពេល​នេះ​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ ព្រោះ​ថា គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដឹក​នាំ​ដោយ អ្នកស្រី អ៊ុងសាន ស៊ូជី បាន​ទទួល​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ម្តង​រួច​ហើយ​ក្នុង​ពេល​បោះឆ្នោត​កាល​ពី​ឆ្នាំ​១៩៩០ ប៉ុន្តែ​របប​យោធា​ភូមា មិន​ព្រម​ប្រគល់​អំណាច​ឲ្យ​អ្នកស្រី​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នកស្រី​ត្រូវ​បាន​មេ​ដឹក​នាំ​យោធា​ចាប់​ឃុំ​ខ្លួន​អស់​ជាច្រើន​ឆ្នាំ។ សម្រាប់​ការ​បោះឆ្នោត​នៅ​ពេល​នេះ​វិញ អ្វី​ដែល​មនុស្ស​ទូទៅ​ចាំ​អ៊ុត​មើល​នោះ ថា​តើ​មេ​ដឹក​នាំ​យោធា​នឹង​ផ្ទេរ​អំណាច​ទៅ​ឲ្យ​បក្ស អ្នកស្រី អ៊ុងសាន ស៊ូជី ដោយ​សន្តិវិធី​ដែរ​ឬ​ទេ? នៅ​ទីបំផុត រដ្ឋាភិបាល​ដឹក​នាំ​ដោយ​ក្រុម​យោធា បាន​ធ្វើ​ពិធី​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ទៅ​ឲ្យ​បក្ស​ប្រឆាំង ដែល​ព្រឹត្តិការណ៍​នេះ​មិន​ត្រឹម​តែ​ត្រូវ​បាន​អ្នក​ប្រវត្តិសាស្ត្រ​ភូមា ចារឹក​លើ​ក្រាំង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​គេ​នោះ​ទេ តែ​វា​ក៏​ជា​ព្រឹត្តិការណ៍​ដែល​ធ្វើ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ និង​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មួយ​ចំនួន មើល​ឃើញ​ថា កម្ពុជា អាច​រៀន​សូត្រ​ពី​ការ​ផ្ទេរ​អំណាច​នេះ។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា លោក​សាទរ​ចំពោះ​ជ័យជម្នះ​របស់​បក្ស​ប្រឆាំង​នៅ​ភូមា ព្រោះ​លោក​ថា វា​គឺ​ជា​ឆន្ទៈ និង​ជា​ការ​សម្រេច​ចិត្ត​របស់​ប្រជាជន​ភូមា៖ «ក្នុង​នាម​ជា​អ្នក​គិតគូរ​នយោបាយ ប្រទេស​ណា​ក៏​យើង​ត្រូវ​គិតគូរ​ដែរ ហើយ​ជាពិសេស​ប្រទេស​ភូមា ដែល​ងាក​មក​កាន់​លទ្ធិប្រជាធិបតេយ្យ។ នេះ​ជា​របត់​នយោបាយ​ថ្មី​មួយ​របស់​ប្រទេស​ភូមា ហើយ​យើង​គួរ​តែ​ចូលរួម​អបអរ​សាទរ ហើយ​យើង​ក៏​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​ផ្ទេរ​តំណែង​ដោយ​សន្តិវិធី។ យើង​អបអរ​ចំពោះ​ប្រជាជន​ភូមា ដែល​ទទួល​បាន​មនុញ្ញផល​ថ្មី គ្រប់​គណបក្ស​នយោបាយ​ត្រូវ​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ​សំឡេង​ភាគ​ច្រើន ក្នុង​ការ​សម្រេច​ចិត្ត ក្នុង​ការ​ជ្រើសរើស​មេ​ដឹក​នាំ»។ តាម​ពិត ជ័យជម្នះ​របស់​បក្ស​ប្រឆាំង​លើ​ពួក​យោធា​នៅ​ភូមា ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ បាន​ក្លាយ​ជា​ប្រធានបទ​ដែល​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​នៅ​កម្ពុជា តែង​លើក​យក​មក​ធ្វើ​ការ​ប្រៀបធៀប និង​ថ្លែង​ឌឺដង​ទៅ​កាន់​បក្ស​កាន់​អំណាច​នៅ​កម្ពុជា។ បក្ស​ប្រឆាំង​តែង​លើក​ឡើង​ថា ជ័យជម្នះ​របស់​បក្ស​ប្រឆាំង​នៅ​ភូមា ស្ដែង​ឲ្យ​ឃើញ​ថា របប​ដឹក​នាំ​ផ្ដាច់ការ គឺ​មិន​ស្ថិតស្ថេរ​ឡើយ ហើយ​របប​ដឹក​នាំ​បែប​ផ្ដាច់ការ​កំពុង​តែ​រលាយ​ម្តង​មួយៗ ជំនួស​មក​វិញ​ដោយ​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​របស់​ពលរដ្ឋ​ពិត​ប្រាកដ។ នៅ​ពេល​សួរ​ថា ប្រសិន​បើ​បក្ស​ប្រឆាំង​នៅ​កម្ពុជា ឈ្នះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ តើ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ធ្វើ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ទៅ​ឲ្យ​បក្ស​ប្រឆាំង​ដូច​នៅ​ភូមា ដែរ​ឬ​ទេ? លោក សុខ ឥសាន ឆ្លើយ​តប​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ត្រៀម​លក្ខណៈ​ផ្ទេរ​អំណាច​ដូច​ដែល​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​លោក កឹម សុខា តែង​ប្រកាស​ឲ្យ​បក្ស​កាន់​អំណាច​ត្រៀម​ខ្លួន​នោះ​ទេ ព្រោះ​លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​ក្រឡា​អ្វី​មក​យក​ឈ្នះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ឡើយ៖ «ឆ្នាំ​២០១៣ គាត់​ឡើង​ដល់​កំពូល​ភ្នំ​ហើយ ដូច្នេះ​គាត់​អត់​មាន​អី​ឡើង​ទៀត​ទេ ក្នុង​ចំណុច​កំពូល​នេះ​យើង​ឃើញ​ហើយ សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ក៏​បោះ​ជូន​គាត់ សមាជិក​សមាជិកា​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​របស់ សួន សេរីរដ្ឋា ក៏​ប្រមូល​ផ្តុំ​បោះ​គាំទ្រ​គាត់ ហើយ​ជំទាវ ឡាក់ សុភាព ក៏​នៅ​ប្រមូល​ត្រកូល​នៅ​ហ្នឹង​មិន​ទាន់​បែក​បាក់ ហើយ​គណបក្ស​ផ្សេងៗ​ទៀត​ដែល​ក្រៅ​រដ្ឋាភិបាល ក៏​ប្រមូល​ផ្តុំ​បោះឆ្នោត​ឲ្យ​សង្គ្រោះ​ជាតិ ក៏ប៉ុន្តែ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ រួច​ហើយ វា​អត់​មាន​ឈ្នះ​ដល់​ចំណុច​កំពូល​អត់​មាន​ឈ្នះ​ផង»។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ កន្លង​មក គណបក្ស​ប្រឆាំង​អះអាង​ថា ប្រសិន​បើ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៣ ប្រព្រឹត្ត​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​មែន​នោះ បក្ស​ប្រឆាំង​ប្រាកដ​ជា​ទទួល​បាន​ជ័យជម្នះ​មិន​ខាន​ឡើយ។ បក្ស​ប្រឆាំង​អះអាង​ថា ក្នុង​ពេល​នោះ បក្ស​កាន់​អំណាច​មាន​សំឡេង​លើស​គណបក្ស​សង្គ្រោះ​ជាតិ តែ​ជាង ៣០​ម៉ឺន​សំឡេង​ប៉ុណ្ណោះ ខណៈ​ដែល​ពលរដ្ឋ​ដែល​បាត់​ឈ្មោះ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​មាន​រហូត​ដល់ ១​លាន​នាក់។ សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ទៀត វា​អាច​ពិបាក​ធ្វើ​ឲ្យ​គេ​សង្ឃឹម​ថា ការ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​ណាស់ ខណៈ​ដែល​បក្ស​កាន់​អំណាច​ហាក់​កំពុង​ប្រើប្រាស់​មធ្យោបាយ​គ្រប់​បែប​យ៉ាង ដើម្បី​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ចុះ​ទន់​ខ្សោយ ដូចជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ចាប់​ខ្លួន លោក សម រង្ស៊ី ការ​ចាប់​ខ្លួន​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ និង​លទ្ធភាព​នៃ​ការ​ប្រើប្រាស់​តុលាការ ចាត់​ការ លោក កឹម សុខា ដោយសារ​តែ​រឿង​អាស្រូវ​ស្នេហា។ នេះ​មិន​ទាន់​រាប់​បញ្ចូល​បញ្ហា​មួយ​ចំនួន​ដែល​ពលរដ្ឋ​ខ្មែរ​ធ្លាប់​ជួប​ប្រទះ​កន្លង​មក​នៅ​ពេល​បោះឆ្នោត​ម្តងៗ ដូចជា​ការ​មិន​អាច​ចុះ​ឈ្មោះ​បោះឆ្នោត ការ​បាត់​ឈ្មោះ​បោះឆ្នោត ករណី​គេ​បោះឆ្នោត​ជំនួស ឬ​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ ជាដើម។ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ យល់​ឃើញ​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា គិត​ថា​បក្ស​ប្រឆាំង​គ្មាន​ក្រឡា​យក​ឈ្នះ​លើ​បក្ស​កាន់​អំណាច​មែន​នោះ ម្ល៉េះ​លោក​ថា បក្ស​កាន់​អំណាច​មិន​រៀបចំ​យុទ្ធសាស្ត្រ​ដូច​ពេល​បច្ចុប្បន្ន ដើម្បី​គាប​សង្កត់​គណបក្ស​ប្រឆាំង​នោះ​ឡើយ៖ «នេះ​ស​ឲ្យ​ឃើញ​ថា​គាត់​មិន​មាន​មធ្យោបាយ​អ្វី​ដែល​យក​ឈ្នះ​លើ​បក្ស​ប្រឆាំង ដោយ​ទាញ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទេ ពីព្រោះ​បើ​យើង​គិត​ទៅ​ដល់​ការ​កែ​ទម្រង់ គឺ​គាត់​ទៅ​យឺត​បំផុត ហើយ​ប្រជាពលរដ្ឋ​ក៏​ទទួល​បាន​ព័ត៌មាន​តាម​បណ្ដាញ​សង្គម គាត់​ចាប់​ផ្ដើម​ត្រិះរិះ​ពិចារណា គាត់​យល់​ពី​តួនាទី​ភារកិច្ច​ក្នុង​ការ​ការពារ​ប្រទេស​ជាតិ កសាង​សង្គម យុត្តិធម៌ ចូលរួម​ចំណែក​ក្នុង​ដំណើរ​ការ​នយោបាយ។ អ៊ីចឹង​រឿង​ទាំងអស់​នេះ​ឯង​ដែល​បក្ស​កាន់​អំណាច​មើល​ឃើញ​ថា មិន​អាច​យក​ឈ្នះ​បក្ស​ប្រឆាំង​តាម​គោល​នយោបាយ»។ ទាក់ទង​នឹង​ការ​ផ្ទេរ​អំណាច​នៅ​ប្រទេស​ភូមា វិញ លោក យឹម សុវណ្ណ យល់​ថា វា​ជា​គំរូ​ល្អ ពិសេស​នៅ​ពេល​ដែល​អ្នក​នយោបាយ​មក​អង្គុយ​ជជែក​គ្នា​ដោយ​ស្មោះ​ត្រង់ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ប្រទេស​ជាតិ។ អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ យល់​ឃើញ​ថា វា​គួរ​ដល់​ពេល​ដែល​អ្នក​នយោបាយ​ខ្មែរ​មក​ពី​គ្រប់​គណបក្ស ឈប់​ប្រើប្រាស់​យុទ្ធសាស្ត្រ​វាយ​ប្រហារ គាប​សង្កត់​គ្នា និង​ត្រូវ​ហ៊ាន​បំភ្លេច​អតីត​កាល​ដូច​អ្នក​នយោបាយ​ភូមា រួច​ងាក​មក​ប្រកួត​ប្រជែង​គ្នា​ដោយ​ស្មើ​ភាព ហើយ​រួម​គ្នា​ធ្វើ​ការ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន […]

Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>