Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

សហគមន៍ព្រៃឈើប្រាំបីមុម ដង្ហើយរកជំនួយក្នុងការអភិរក្សសត្វទន្សោងព្រៃ ក្រោយមានការបាញ់ប្រហារចង់ផុតពូជ

$
0
0
(កំពង់ស្ពី)៖ សហគមន៍ព្រៃឈើប្រាំបីមុម ស្ថិតក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពី ពេលនេះកំពុងដង្ហើយរកអ្នកជួយ ក្នុងការអភិរក្សសត្វទង្សោងព្រៃ ដែលកំពុងរស់នៅក្នុងព្រៃសហគមន៍របស់ពួកគេ ជាពិសេសអង្គការសង្គមស៊ីវិល ដែលធ្វើការងារទាក់ទងនឹងវិស័យព្រៃឈើសត្វព្រៃ។ លោក លីវ សារ៉ុម ជាអ្នកសំរបសំរួលសហគមន៍ព្រៃឈើប្រាំបីមុម​ បានប្រាប់ភ្នាក់ងារ Fresh News តាមទូរស័ព្ទថា ការដង្ហើយហៅរកជំនួយនេះ គឺលោកព្រួយបារម្ភពីការបាត់បង់សត្វទន្សោងព្រៃនេះ ដែលបណ្ដាលមកបានបាត់បង់ព្រៃឈើ ការដាក់អន្ទាក់ និងការបរបាញ់ដោយកាំភ្លើង។ លោកក៏បានបន្ដទៀតថា មកដល់ពេលនេះ មិនមានអាជ្ញាធរពាក់ព័ន្ធ ឬក៏អង្គការសង្គមស៊ីវិលណាអើពើនៅឡើយទេ។ ការដង្ហោយរកជំនួយនេះ  លោកចង់បានជាថវិកា ដើម្បីធ្វើការជីកស្រះទឹក ដែលស្រះទឹកនោះមានចំនួន១២កន្លែង ក្នុងផ្គត់ផ្គង់ដល់សត្វទន្សោងព្រៃនេះ ព្រោះថា ពេលកន្លងមកមានការខ្វះខាតទឹកយ៉ាងខ្លាំង និងថវិកាសំរាប់ផ្គត់ផ្គង់ដល់អ្នកមើលថែរក្សា។ លោកក៏បានបញ្ជាក់បន្ថែមថា សត្វទន្សោងព្រៃនេះ ត្រូវបានគេចាត់ទុកថា ជាសត្វព្រៃប្រភេទលេខ១ នៅកម្ពុជា ហើយសត្វទន្សោងព្រៃ ដែលមាននៅក្នុងព្រៃសហគមន៍នេះ មានប្រមាណជាង១០០ក្បាលតែប៉ុណ្ណោះ។ លោកសង្ឃឹមថា ក្នុងពេលឆាប់ៗនេះ នឹងមានសង្គមស៊ីវិល ក៏ដូចជា អាជ្ញាធរពាក់ព័ន្ធជួយឧបត្ថមដល់សហគមន៍នេះផង៕ ប្រភពៈ freshnewsasia

Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>