Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

លោក​ អង្គ វង្ស​វឌ្ឍនា​ បដិសេធ​ថា​ ក្រសួង​យុត្តិធម៌​មិន​មាន​ឥទ្ធិពល​លើ​ស្ថាប័ន​តុលាការ​នោះ​ទេ

$
0
0

លោករដ្ឋមន្ត្រីយុត្តិធម៌ថា ការងារតុលាការជាការងារដាច់ពីក្រសួង មិនមែនជាការបង្គាប់បញ្ជារបស់ក្រសួងយុត្តិធម៌ទេ

A78CDA4D-D354-428A-9C3E-BD005A52E26A_w987_r1_s

បន្ទាប់ពីមានការស្នើសុំកាលពីថ្ងៃទី៦ខែឧសភា ដោយតំណាងរាស្រ្តគណបក្សប្រឆាំងឲ្យមានការបកស្រាយបំភ្លឺអំពីចំណាត់ការរបស់តុលាការលើការឃុំខ្លួនអ្នក តំណាងរាស្រ្តគណបក្សប្រឆាំង និងមន្រ្តីសិទ្ធិមនុស្សជាន់ខ្ពស់បួនរូបទៀតកន្លងមក កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានចូលបំភ្លឺនៅកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាថា ក្រសួងយុត្តិធម៌មិនមានសមត្ថកិច្ចជ្រៀតជ្រែកលើការសម្រេចចិត្តរបស់តុលាការនោះទេ។ លោកថា ចៅក្រមសាកសួរជាអ្នកមានសិទ្ធិលើនិតិវិធីលើជនត្រូវចោទ។

នៅក្នុងកិច្ចប្រជុំពេញអង្គនៅវិមានរដ្ឋសភាដែលមិនមានអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងណាមួយមកចូលរួម លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីមានការបកស្រាយដោយលោក អង្គ វង្សវឌ្ឍនា ជូនកិច្ចប្រជុំសភាថា ក្រសួងយុត្តិធម៌មិនមានការគ្រប់គ្រងលើស្ថាប័នតុលាការទេ។ លោកបន្ថែមថា វាជាឆន្ទានុសិទ្ធិរបស់តុលាការក្នុងការការពារសណ្ដាប់ធ្នាប់សង្គម។

A0343180-1AD3-4F56-A7E1-E1AA1112F9DD_w610_r0_s

លោករដ្ឋមន្ត្រីយុត្តិធម៌បន្ថែមថា ការងារតុលាការជាការងារដាច់ពីក្រសួង មិនមែនជាការបង្គាប់បញ្ជារបស់ក្រសួងយុត្តិធម៌ទេ។

ឆ្លើយតបនឹងការសាកសួរពីអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្រ្ត លោក ឈាង វុន អ្នកនាំពាក្យនៃសំឡេងមតិភាគច្រើននៃរដ្ឋសភាបានប្រាប់អ្នកសាព័ត៌មានថា តំណាងរាស្រ្តជាអ្នកទទួលខុសត្រូវលើទង្វើរបស់ខ្លួនឯង។

D6083FA7-295C-497B-A260-D3EDB4F2D8C7_w610_r0_s

លោកស្នើសុំឲ្យលោក កឹម សុខា មើលគំរូអ្នកដឹកនាំពិភពលោក ដូចជាលោក Bill Clinton លោកDominique Strauss Kahn អតីតប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ និងមន្រ្តីជាន់ខ្ពស់មួយរូបនៃប្រទេសជប៉ុន ដែលមេដឹកនាំពិភពលោកទាំងនេះធ្លាប់មានរឿងអាស្រូវផ្លូវភេទ ហើយពួកគេបានលាលែងពីតំណែង និងបានទទួលខុសត្រូវមុខច្បាប់ផ្ទាល់ខ្លួន។

តែលោក ជាម ច័ន្ទនី អ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ថ្លែងនៅក្នុងសន្និសីទព័ត៌មានប្រចាំថ្ងៃនៅទីស្នាក់ការកណ្ដាលនៃគណបក្សប្រឆាំងថា លោក កឹម សុខា នៅតែមានជំហរមិនទៅបង្ហាញខ្លួននៅតុលាការតាមការកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមិថុនា ខាងមុខនេះទេ ពីព្រោះវាជាការរំលោភអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ៕

ប្រភពៈ VOA


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>