Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ឧបករណ៍​ថ្មីមួយ​​អាច​​ធ្វើ​តេស្ត​មើល​កម្រិត​សុវត្ថិភាព​ទឹក​ក្នុង​រយៈ​ពេលដ៏​ខ្លី

$
0
0

មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក មិនមានទឹកស្អាតសម្រាប់ទទួលទានទេ។ ដើម្បីធ្វើតេស្តមើលគុណភាពទឹក មានឧបករណ៍ថ្មីមួយដែលប្រើពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយអាចបង្ហាញថា តើទឹកដែលយើងមាន មានផ្ទុកពពួកមីក្រុបសរីរាង្គដែលបង្កជំងឺឬទេ។

2AAEAA14-4C3F-4DA3-82D1-E088C59D69C4_cx0_cy3_cw0_w987_r1_s_r1

អង្គការសហប្រជាជាតិបាននិយាយថា ប្រជាជន ៦៦៣ លាននាក់មិនមានទឹកស្អាតនិងមានសុវត្ថិភាពសម្រាប់បរិភោគទេ។ ប្រជាជន ២.៤ ពាន់លាននាក់រស់នៅដោយគ្មានអនាម័យគ្រប់គ្រាន់ដែលធ្វើឲ្យទឹក សម្រាប់ប្រើប្រាស់ប្រឈមនឹងហានិភ័យនៃភាពកខ្វក់ដោយលាមក។

គោលដៅមួយក្នុងចំណោមគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពរបស់ អង្គការសហប្រជាជាតិ គឺធ្វើយ៉ាងណាឲ្យមនុស្សទាំងអស់អាចប្រើប្រាស់ទឹកស្អាតនិងមាន តម្លៃសមរម្យក្នុងឆ្នាំ២០៣០។

ក្រុមអ្នកជំនាញសង្ឃឹមថា វិធីមួយដែលអាចសម្រេចការងារនេះបាន គឺតាមរយៈបច្ចេកវិទ្យាសាមញ្ញមួយ ហើយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Birmingham ក្នុងប្រទេសអង់គ្លេសបានបង្កើតឧបករណ៍ពិសេសមួយដើម្បីកំណត់មើល ថាតើទឹកដែលអ្នកមាន មានសុវត្ថិភាពសម្រាប់បរិភោគដែរឬទេ ដោយប្រើរយៈពេលប្រហែល៣០វិនាទីប៉ុណ្ណោះ។

ឧបករណ៍ដែលគេឲ្យឈ្មោះថា Duo Fluor អាចកំណត់ថាតើទឹកនោះមានពោរពេញទៅដោយសារធាតុសរីរាង្គ រុក្ខជាតិនិងសត្វដែលពុកផុយរលួយ និងបាក់តេរី រួមបញ្ចូលទាំងធាតុបង្កដែលបណ្តាលឲ្យមានជំងឺអាសន្នរោគ រាគមួល ឬថាតើទឹកនោះមានសុវត្ថិភាពសម្រាប់មនុស្សប្រើប្រាស់ដែរឬទេ។

លោក John Bridgeman មេដឹកនាំក្រុមមួយនៅដេប៉ាតឺម៉ង់វិស្វកម្មសំណង់ស៊ីវិល បាននិយាយថា ឧបករណ៍នេះ អាចប្រើប្រាស់បាននៅតាមមាត់ទន្លេ។

«វាមិនតម្រូវឱ្យមានសារធាតុគីមីឬសារធាតុដែលធ្វើឲ្យមាន ប្រតិកម្មណាមួយទេ ហើយវានឹងបង្ហាញកម្រិតគុណភាពទឹកក្នុងរយៈពេលតែប៉ុន្មានវិនាទី ប៉ុណ្ណោះ។ ដូច្នេះ វាជាឧបករណ៍សម្រាប់ពិនិត្យទឹកជំហានដំបូងដែលអាចឲ្យអ្នកវាយតម្លៃ ទឹកលើហានិភ័យនៃគុណភាពរបស់វា ដ៏មានប្រសិទ្ធិភាព»។

ឧបករណ៍ Duo Fluor បញ្ចេញពន្លឺហ្វ្រេកង់ខ្ពស់ចូលទៅក្នុងសំណាកទឹក (ទឹកដែលយកមកធ្វើតេស្ត)។ ប្រសិនបើមានវត្តមានមេក្រុបនៅក្នុងទឹកនោះ ពួកវាស្រូបយកសមាសភាគល្អិតៗ និងបញ្ចេញពន្លឺខ្សោយត្រឡប់មកវិញ។ ឧបករណ៍ភ្លើង LED អុបទិកដ៏ស្តើងនេះ អាចរកឃើញការបញ្ចេញប្រតិកម្មនៃបាក់តេរី ដែលបន្ទាប់មកត្រូវបានវិភាគដោយកុំព្យូទ័រ។

លោក Bridgeman បាននិយាយថា វិធីសាស្រ្តនេះ មានប្រតិកម្មយ៉ាងឆាប់រហ័សទៅលើបញ្ហាទាក់ទងនឹងលាមក ហើយលទ្ធផលនឹងចេញភ្លាមៗ បើប្រៀបធៀបទៅនឹងពេលវេលា ១២ម៉ោង ដែលគេត្រូវការបច្ចប្បន្ននេះ ដើម្បីវិភាគលើទឹកសម្រាប់ទទួលទាន។

«មកដល់ចំណុចនេះ ការវិភាគភាគច្រើនត្រូវបានធ្វើឡើងនៅក្នុងបន្ទប់ពិសោធន៍ដោយប្រើ ឧបករណ៍ស្រាវជ្រាវដែលមានគុណភាពខ្ពស់ និងមានតម្លៃរាប់សិបម៉ឺនដុល្លារ។ តែអ្វីដែលយើងបានធ្វើ គឺបង្កើតឡើងនូវឧបករណ៍មួយដែលតូចជាង ក្រដាសស្តង់ដាមួយសន្លឹក»។

លោក Bridgeman ជឿជាក់ថា Duo Fluor នឹងមានប្រយោជន៍ដ៏ពិសេស នៅតំបន់ដែលមានគ្រោះមហន្តរាយធម្មជាតិ និងនៅជំរំជនភៀសខ្លួន។

ទីភ្នាក់ងារផ្តល់ជំនួយអន្ដរជាតិ គឺអង្គការ Oxfam កំពុងសហការណ៍ជាមួយក្រុមរបស់លោក Bridgeman ដើម្បីជួយផ្សព្វផ្សាយ និងចុងក្រោយចែកចាយឧបករណ៍សម្រាប់ធ្វើតេស្តទឹកនេះ៕

ប្រភព VOA


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>