Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

កុមារ​អាយុ៧ឆ្នាំ​ជនជាតិជប៉ុន​ត្រូវឪពុកម្តាយ​ទុក​ចោល​ក្នុង​ព្រៃ​សម្បូរ​ខ្លា​ឃ្មុំ​​នៅ​មាន​ជីវិត

$
0
0

ក្មេងរូបនេះបានដើរឆ្លងកាត់ព្រៃ ហើយបានប្រទះបន្ទាយទាហានត្រូវបានគេបោះបង់ចោល ក៏រស់ដោយផឹកទឹកអស់ពេល ៦ ថ្ងៃ ។

តាម Guardian, Yamato Tanooka បានត្រូវបានឪពុកម្តាយបោះបង់ចោលក្នុងតំបន់ព្រៃសម្បូរដោយខ្លាឃ្មុំរសនៅ នាតំបន់ Hokkaido ភាគខាងជើងជប៉ុននៅថ្ងៃទី ២៨ ឧសភា ។ ៦ ថ្ងៃ ក្រោយមក ក្រុមស្វែងរកបានរកឃើញកុមារនេះនៅបន្ទាយជប៉ុន ដែលត្រូវបោះបង់ចោលចម្ងាយពីនោះ ៥,៥ គីឡូម៉ែត្រ ។ ក្មេងរូបនេះ មានតែខោកៅប៊យ និងអាវកៅប៊យ១ជាប់ខ្លួនប៉ុណ្ណោះ ។ នាពេលអាកាសធាតុត្រជាក់ពេលយប់ វាបានលូនចូលប្រឡពូក២បន្ទះ ដើម្បីដេក ។

1-1464938776_660x0ក្មេងប្រុសនេះផឹកទឹកពីទុយយោនៅក្រៅបន្ទាយ

2-1464938786_660x0 (1)ពលទាហាន និងប៉ូលីស ប្រមាណ ១៨០ នាក់ ត្រូវបានកេណ្ឌប្រមូលដើម្បីរុករកក្មេងប្រុសនេះ ។ ៦ ថ្ងៃ ហើយដែលវាពុំមានអាហារអ្វីបរិភោគក្រៅពីផឹកទឹកប៉ុណ្ណោះ ។

6-1464938790_660x0មូលដ្ឋានយោធាបោះបង់ចោល ដែល Yamato បានជួបពុំមានចាក់សោះ ហើយវាក៏ចូលពូនជ្រកនៅទីនោះតែម្តង ។ សីតុណ្ហភាពពេលរាត្រីនៅទីនោះគឺ ៧ ដឺក្រេ ព្រមទាំងភ្លៀងរលឹម ។

7-1464938794_660x0ព្រៃនៅ Hokkaido ភាគខាងជើងជប៉ុន ជាកន្លែងដែលឪពុកម្តាយរបស់វាបានទុកចោល ដើម្បីដាក់ទណ្ឌកម្មចំពោះការដែលវាបានគប់ដុំថ្មទៅលើរថយន្តរបស់អ្នកដំណើរ ។

4-1464938801_660x0វាត្រូវបានឪពុកម្តាយបញ្ចេញឲ្យចុះពីរថយន្តនៅ Hakodate តំបន់ភ្នំ Higashionuma ស្ថិតចំកណ្តាល Shikabe និង Onuma ។ កុមារានេះនៅមានស្មារតីភ្លឺស្វាងពេលគេរកឃើញ ។ វាសុំទឹក នំចំណី ដើម្បីបរិភោគ ។

5-1464938813_660x0
តាមវេជ្ជបណ្ឌិត ទោះបីវាអត់អាហារ ៦ ថ្ងៃ តែ សុខភាពនៅល្អប្រសើរទេ ៕

3-1464938805_660x0
8-1464938818_660x0


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>