តារាចម្រៀងវ័យក្មេងសម្លេងពិរោះកញ្ញា រ៉េត ស៊ូហ្សាណា បន្ទាប់ពីបានទទួលដំណែងជាតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសមក ឃើញថា ហ្សាណា បានចេញនូវបទចម្រៀងថ្មីៗជាច្រើនបទទាំងបទចម្រៀងខ្មែរសុទ្ធ និងលាយភាសាអង់គ្លេស។
ទន្ទឹមនឹងនេះផងដែរ រ៉េត ស៊ូហ្សាណា ត្រូវបានគេដឹងថានាង កំពុងត្រៀមក្នុងការប្រឡងបាក់ឌុបឆ្នាំ២០១៧នេះ ដោយបច្ចុប្បន្ននាងកំពុងសិក្សាក្នុងវិទ្យាល័យ អន្តរទ្វីុអាមេរិកកាំង ដែលមានទីតាំងជាប់នឹងសាកលវិទ្យាវ៉ានដា ដោយវិទ្យាល័យនេះផងដែរត្រូវបានគេដឹងថា សិស្សនៅទីនោះភាគច្រើនសុទ្ធសឹងតែពីកែខាងភាសាអង់គ្លេសស្ទើរគ្រប់គ្នា ។
រ៉េត ស៊ូហ្សាណា បានធ្វើការបកស្រាយចម្រៀងមួយបទក្នុងសាលរបស់វិទ្យាល័យ គឺបទ «ត្រូវការកំលាំងចិត្ត» ដែលជាបទចម្រផងមួយបទដែល ហ្សាណា ទើបនឹងបានចេញចាក់ផ្សាយថ្មីៗនេះដែរ ។ គួរបញ្ជាក់ថា សិស្សទាំងអស់មុនពេលប្រឡង គេនាំគ្នាព្រួយចិត្តព្រោះក្លាចធ្វើមិនបានល្អឬផ្សេងៗ តែចំពោះ រ៉េត ស៊ូហ្សាណាវិញ នាងបានច្រៀងលើកកម្លាំងចិត្តមិត្តរួមជំនាន់របស់នាងឲ្យមានកម្លាំងចិត្ត បើទោះបីជារូបនាងផ្ទាល់ក៏មានការភិតភ័យដូចគ្នាផងដែរ ៕




