តារាសម្តែងដែលកំពុងទទួលបានទីផ្សារយ៉ាងសន្ទុះក្នុងវិស័យសិល្បៈកញ្ញា ដួង ម៉ានិច្ច បានគ្រងឈុនកូនក្រមុំច្នៃពីក្រមាខ្មែរនៅក្នុងរាត្រីមួយកាលពីយប់ម្សិលមិញនេះក្នុងកម្មវិធី សន្និសិទ សារព័ត៌មានលើកទី២ស្តីពីការតាំងពិព័រអាហ៍ពិពាហ៍។
ក្នុងនោះផងដែរ ស្រីស្អាត ដួងនិច្ច បានក្លាយជាតួឯកស្រីដ៏ស្រស់ស្អាតប្រៀបបាននឹងទេពធីតាស្រី ដែលមានមនុស្សជាច្រើនចោមរោមសម្លឹកទៅលើការតុបតែងខ្លួន និងឈុតគ្រង់សម្លៀកបំពាក់របស់នាងពិតជាស្អាត និងមានការទាកទាញ។
លើសបីនោះទៅទៀត ដួង មានិច្ច នាងមិនត្រឹមតែទទួលបានការចាប់អារម្មណ៍ក្នុងកម្មវិធីនោះប៉ុណ្ណោះទេ នាងថែមទាំង ទទួលបានការចាប់អារម្មណ៍ពីសំណាក់ហ្វេនៗ ក្នុងបណ្តាសង្គមទំនាក់ទំនង ព្រមទាំងជួយលើកតម្កើនក៏ដូចជា ផ្សព្វផ្សាយក្រមាខ្មែរឲ្យកាន់តែមានភាពល្បីល្បាញផងដែរថែមទៀត៕