ទឹកជំនន់បានកើនឡើងខ្ពស់ រួចក៏ពន្លិចវត្តធ្វើអំពីមាសមួយនៅតំបន់កណ្តាលរបស់ប្រទេសមីយ៉ាន់ម៉ា ហើយក៏បង្ខំឲ្យមានការជម្លៀសពលរដ្ឋនៅទីនេះចេញផងដែរ ។
វីដេអូមួយដែលកំពុងបែកសាចពេញបណ្តាញសង្គម បង្ហាញឲ្យឃើញវត្តមួយតាមដងទន្លេ កំពុងលិចសន្សឹមៗ ក្នុងចរន្តទឹកគួចនៅ Megwag ។ ប្រជាពលរដ្ឋជាច្រើនបានស្រែកលោះព្រលឹង គ្រាបានឃើញផ្ទាល់ភ្នែកនូវទិដ្ឋភាពដែលសំណង់ដ៏រឹងមាំធ្វើពីមាសនេះ «រលាយសូន្យ» នៅពីមុខពួកគេ ។
ព្រះសង្ឃ Pyinnya Linkara អ្នកថត Clip នេះ ឲ្យដឹងថា វត្តនេះត្រូវបានសាងសង់នៅឆ្នាំ២០០៩ ហើយត្រូវបំផ្លាញដោយធម្មជាតិនៅថ្ងៃទី២០ កក្កដា កន្លងមក ។
មានមនុស្សតិចបំផុត ២ នាក់ បានស្លាប់ និង ៩០.០០០ នាក់ទៀត ត្រូវបានជម្លៀសចេញដោយកម្ពស់ទឹកឡើងខ្ពស់ ៕