Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

FDA ​ត្រៀមអនុវត្តវិធីព្យាបាលរោគមហារីកដ៏អស្ចារ្យ ដោយមានអត្រាជាសះស្បើយជាង ៨០%

$
0
0

​ស្ថាប័ន​គ្រប់គ្រង​ស្បៀងអាហារ និង​ឱសថ​សហព័ន្ធ​អាមេរិក (FDA) នឹង​អនុ​ម​ត្ត​ក្នុងពេល​ឆាប់ៗ​នេះ ចំពោះ​វិធីសាស្ត្រ​ជំងឺមហារីក​ថ្មី តាមរយៈ​ការប្រើប្រាស់​បណ្តា​ស​កោសិកា​ដែល​ស៊ាំ​នឹង​មេរោគ (Immune Cells) ក្រោយ​ពេលដែល​ពិនិត្យ​លើ​ប្រតិកម្ម​បន្ទាប់បន្សំ បង្កឡើង​ដោយ​វិធី​ព្យាបាល​នេះ​រួច ។​

Novartis ក្រុមហ៊ុន​ផលិត​ឱសថ និង​ជា​ក្រុមហ៊ុន​ដែល​ស្រាវជ្រាវ​ឃើញ​វិធីសាស្ត្រ​ព្យាបាល​កោសិកា T-CAR កំពុង​ស្វះ​ស្វែងរក​ការយល់ព្រម​ប្រើប្រាស់​វា សំរាប់​កុមារ និង​ក្មេង​ជំទង់​ដែល​រង​ជំងឺមហារីក​ឈាម ហើយ​ពុំ​អាច​ព្យាបាល​ដោយ​វិធី​ចាក់​បាន (​ក្នុង​១​ឆ្នាំៗ នៅ​អាមេរិក​មាន​អ្នកជំងឺ​នេះ​ប្រមាណ ៦០០ នាក់​) ។​

​ទន្ទឹម​នោះ វិធីសាស្ត្រ​នេះ​ក៏​កំពុង​ត្រូវបាន​ពិសោធន៍​ព្យាបាល​លើ​ជំងឺមហារីក​ច្រើន​មុខ​ទៀត តាំងពី​ជំងឺមហារីក​កូនកណ្តុរ​គ្មាន Hodgkin (Non Hodgkin’s Lymphoma) មហារីក​ខួរឆ្អឹង (Multiple mayeloma) និង​ដុំ​ពក​មហារីក​ដទៃទៀត ។​

​ប្រសិនបើ FDA អនុ​ម​ត្ត​នោះ វា​ជា​វិធីសាស្ត្រ​ព្យាបាល​ដោយ​ហ្សែ​ន​ដំបូងបង្អស់​ត្រូវបាន​ទទួល​ស្គាល់​នៅ​អាមេរិក ។ ប៉ុន្តែ វា​ខុសពី​គីមី​សាស្ត្រ​ហ្សែ​ន​ពីមុន​នេះ ព្រោះ​វិធីសាស្ត្រ​ព្យាបាល​ថ្មី​នេះ ពុំមាន​ផ្លាស់ប្តូរ​បណ្តា​ហ្សែ​នប​ង្ក​ជំងឺ ដោយ​ហ្សែ​ន​ល្អ​ទេ ។ វិធីសាស្ត្រ​ថ្មី​នេះ នឹង​ប្រើប្រាស់​បច្ចេកទេស​ដើម្បី «​បង្កើត​កម្មវិធី​» ឡើងវិញ សំរាប់​បណ្តា​កោសិកា​ស៊ាំ​ត្រូវបាន​ហៅថា កោសិកា T ឲ្យ​វា​ផ្តោត​ចំ​គោលដៅ ហើយ​វាយលុក​លើ​ដុំ​ពក​កាច​សាហាវ ។​

​អ្នកជំងឺ​ដែល​ត្រូវបាន​ព្យាបាល​តាម​បទដ្ឋាន​របស់ Novartis គឺ​បណ្តា​កោសិកា T នឹង​ត្រូវបាន​ចម្រាញ់​យកចេញ​ពី​ឈាម​របស់​អ្នកជំងឺ រួច​បង្កក​វា​បញ្ជូនទៅ​កាន់​រោងចក្រ​របស់​ក្រុមហ៊ុន​នៅ Morris Plains, NJ ។ នៅ​ទីនោះ បណ្តា​កោសិកា​នឹងត្រូវ​បានធ្វើការ​ប្រែប្រួល​ហ្សែ​ន ដើម្បី​មាន​សមត្ថភាព​វាយលុក​លើ​ជំងឺមហារីក បង្កើន​បន្ថែម​បរិមាណ រួច​បង្កក​ហើយ​បញ្ជូន​ត្រឡប់មក​មន្ទីរពេទ្យ ហើយ​ចាក់​បញ្ចូល​ទៅក្នុង​រាងកាយ​របស់​អ្នកជំងឺ ។

​ពេល​ចូលទៅក្នុង​សរីរាង្គ បណ្តា​កោសិកា​នេះ​វា​នឹងមាន​កំណើន​ស្វ័យ​គុណ ហើយ​តាម​ប្រមាញ់​រក​បណ្តា​កោសិកា Protein CD19 ដែលមាន​វត្តមាន​លើ​កោសិកា​មហារីក​ឈាម និង Lymphoma ។ រយៈពេល​១​ជុំ​ដើម្បី​ផលិត -​ព្យាបាល គឺ​ប្រម​ហែល ២២ ថ្ងៃ ។​

​ក្នុង​អង្គប្រជុំ​ម្សិលមិញ​នេះ បណ្តា​សមាជិក​នៃ​គណៈកម្មាធិការ​អនុវត្ត បាន​និយាយ​ច្បាស់​ថាៈ គេ​ពុំ​ចាប់អារម្មណ៍​ច្រើន​លើ​ប្រសិទ្ធភាព​ព្យាបាល​ទេ ព្រោះថា មុន​នោះ ការពិសោធន៍​សំខាន់ៗ​របស់ Novartis បានបង្ហាញ​ច្បាស់​ពី​អត្រា​ធូរស្បើយ​លើ​អ្នកជំងឺ​គឺ ៨៣% រួចហើយ ។​

​ហេតុនេះ ពួកគេ​ប្រមូលផ្តុំ​លើ​វិធីសាស្ត្រ វិនិច្ឆ័យ​បានល្អ​បំផុត​លើ​សារធាតុ «​ពុល​» ដែល​អាច​កើតមាន​ក្នុងអំឡុងពេល​ព្យាបាល ហានិភ័យ​រយៈពេល​វែង ចង​គុណភាព​នៃ​ការផលិត ។​

​ចំពោះមុខ ដើម្បី​ធានា​សុវត្ថិភាព Novartis នឹង​អនុញាត​ឲ្យ​មូលដ្ឋាន​សុខាភិបាល​ប្រមាណ​ពី ៣០ ទៅ ៣៥ ប៉ុណ្ណោះ ដែលមាន​បុគ្គលិក​សុខាភិបាល​ត្រូវបាន​បណ្តុះបណ្តាល​ត្រឹមត្រូវ សំរាប់​អនុវត្ត​វិធីសាស្ត្រ​ព្យាបាល​នេះ ។​

​ក្រុមហ៊ុន​ក៏​នឹង​ចាត់​ភ្នាក់ងារ​របស់ខ្លួន ឲ្យ​ស្ថិតនៅ​មូលដ្ឋាន​ទាំងនោះ ដើម្បី​តាមដាន​មើល​ក្នុង​រយៈពេល ១៥ ឆ្នាំ ។​

FDA ក៏​នឹង​ពុំ​ពិភាក្សា​ពី​រឿង​តម្លៃ​ព្យាបាល​ដោយ​កោសិកា CRA-T ហើយ​ក្រុមហ៊ុន Novartis ក៏​ពុំទាន់​ទម្លាយ​ចេញ​ព័ត៌មាន​ណាមួយ​ពី​តម្លៃ​ព្យាបាល​ដែរ ៕​


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>