Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

អាថ៌កំបាំងសិលាបូរាណមានកាំជណ្តើរ «បញ្ច្រាស់» ដែលទាមទារបច្ចេកទេសកំពូល

$
0
0

​នៅ Peru មាន​បន្សល់ទុក​នូវ​កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ​មួយ ដែល​នាំមក​នូវ​ចម្ងល់​ជាច្រើន ។ ព្រោះថា រាប់ពាន់​ឆ្នាំមុន បុព្វបុរស​របស់​មនុស្ស​ពុំ​អាច​លើក​ផ្ទាំង​សិ​សា​ដ៏​ធំ (​សូម្បីតែ​បច្ចេកទេស​មនុស្ស ក៏​ពុំ​អាចធ្វើ​បាន​) រួច​ដាក់បញ្ចូល​វា «​ចំ​កន្លែង​» បាន​? ។ ខ្លះ​ថា មនុស្ស​បូរាណ​អាចជា «​មនុស្ស​យក្ស​» ដែល​ពួកគេ​មាននូវ​ឧបករណ៍​លើកដាក់​ម្យ៉ាង ដែល​មនុស្ស​យើង​ពុំ​អាច​ធ្លាប់​ដឹង ។​

​ផ្ទាំង​ថ្ម​ដ៏​ធំ​សម្បើម​នេះ​ត្រូវបាន​គេ​លើកដាក់ «​បញ្ច្រាស់​» ធ្វើ​ឲ្យ​កាំជណ្តើរ​ដែល​បញ្ច្រាស់​បែប​នេះ ពុំ​ដឹងថា នាំ​គេ​ទៅកាន់​ទីណា​ឡើយ​! ។ ម្យ៉ាងទៀត ផ្ទាំងសិលា​នេះ ជា​ថ្ម​ក្រា​នី​ត​ដ៏​រឹង ហើយ​អាច «​ចម្លាក់​» បាន​កាំជណ្តើរ ពិតជា​រឿង​មួយ​ដ៏​អស្ចារ្យ នា​បុព្វ​បូរាណ​គ្រានោះ ។​

​មតិ​ភាគច្រើន​ថា នៅ​តំបន់​នោះ​ប្រ​ហេ​ល​កើតមាន​នូវ​ការរញ្ជួយ​ធរណី ទើប​ឃើញ​មាន​ផ្ទាំង​ថ្ម​ខ្លះ​ត្រូវបាន​ចម្លាក់​ដ៏​ល្អ​ប្រណីត តែ​ខ្លះទៀត​គឺ​នៅ​រប៉ាត់រប៉ាយ​គ្មាន «​សណ្តាប់ធ្នាប់​» ។​

​ប៉ុន្តែ បំណកស្រាយ​ទាំងឡាយ​នៅ​ទាល់ច្រក​ត្រង់​ថា វា​មាននូវ​ចម្លាក់​ផ្សេង​ដែល​ល្អ​ប្រណីត ហើយ​លើ​ផ្ទាំង​ថ្ម​ក្រា​នី​ត​យ៉ាង​រឹង ។ ធម្មជាតិ​ពុំ​អាច «​ផលិត​» បែបនេះ​បានទេ វា​ទាមទារ​នូវ​បាតដៃ​ដ៏​ប៉ិនប្រសប់​បូករួម​ជាមួយ​បច្ចេកទេស​លូតលាស់ ។​

​សំណួរ​នៅ​ចោទឡើង​ច្រើន​ទៀត ទោះយ៉ាងណា​អាថ៌កំបាំង​នៅតែ​ជា​….​អាថ៌កំបាំង​ដដែល ៕​


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>